Sign up to save your podcasts
Or
មានស្លាប់យ៉ាងហោចណាស់១៧នាក់ ក្នុងនោះ១៤នាក់ជាទារក និងបីនាក់ជាមនុស្សចាស់ អាយុលើស៨៥ឆ្នាំ នៅឆ្នាំ២០២៤នេះ ដោយជំងឺក្អកមាន់។ ជំងឺក្អកមាន់តែគេសឹងភ្លេចបាត់ទៅហើយស្រាប់តែផ្ទុះកំរើកឡើងនៅវិញ យ៉ាងខ្លាំង នៅស្រុកបារាំងនិងអឺរ៉ុប។ តើក្អកមាន់ជាជំងឺអ្វី? ហេតុមានផ្ទុះករណីក្អកមាន់ច្រើននៅអឺរ៉ុប? តើត្រូវការពារខ្លួនពីជំងឺក្អកមាន់នេះយ៉ាងដូចម្តេច?
ក្អកមាន់ ជំងឺដែលគេភ្លេច ស្មានតែកម្ចាត់បានទាំងស្រុងហើយ បានវិលមកសម្លាប់ជីវិតមនុស្សជាថ្មី ក្នុងល្បឿនក៏គួរឱ្យព្រួយបារម្ភ នៅអឺរ៉ុប។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤នេះ មានកុមារ១៤នាក់ មនុស្សចាស់អាយុលើស៨៥ឆ្នាំបីនាក់ បានបាត់បង់ជីវិត និងជាង៦ពាន់នាក់កំពុងទទួលការព្យាបាលជំងឺក្អកមាន់ នៅក្នុងប្រទេសបារាំង។ ក្នុងកំរិតអឺរ៉ុប ពីកើតទៅលិច ពីប្រទេសអង់គ្លេសដល់សាធារណរដ្ឋឆែក ករណីកើតជំងឺក្អកមាន់បានកើនឡើងគួរជាកត់សម្គាល់ដែរ។ ៧៨៨៨ករណីនៅប្រទេសឆែក ជាងមួយពាន់នាក់នៅប្រទេសក្រូអាស៊ី និងក៏មានច្រើនករណីដែរ នៅប៊ែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់ អេស្ប៉ាញ ឬហូឡង់ អង់គ្លេស… ជាមួយនឹងសេចក្តីជូនដំណឹងនៃការស្លាប់ជាបន្តបន្ទាប់ទៀត។
ក្នុងមួយឆ្នាំៗ ជំងឺក្អកមាន់មានកើតប្រមាណ៤០លានករណី និងសម្លាប់មនុស្សអស់ប្រមាណបីសែន នៅលើពិភពលោក។ មានន័យថាជំងឺក្អកមាន់ មិនបានផុតរលត់ពីភពផែនដីទេ។ ប៉ុន្តែជំងឺនេះបានបំប្លែងទម្រង់ និងលេចឡើងប្រៀបដូចជារលក យូរៗផ្ទុះឆ្លងខ្លាំងម្តង ទៅតាមវដ្តរបស់វា។ ជាទូទៅពពួកជំងឺដែលគេភ្លេចទៅហើយនេះ តែងតែលេចឡើងមកវិញជារៀងបួន-ប្រាំឆ្នាំម្តង ឬជួនដល់១០ឆ្នាំម្តង ជាមួយការបំប្លែងខ្លួនបន្តិច លិបបាត់ហើយលេចឡើងមកវិញដោយគ្មានប្រាប់ជាមុនទេ។ តែនៅពេលត្រលប់មកវិញម្តងៗ ជំងឺនៅតែកំណាចអាចផ្តាច់ជីវិតមនុស្សបានជានិច្ច។ នេះបើតាមប្រសាសន៍របស់លោកព្រឹទ្ធសាស្ត្រាចារ្យនៅវិទ្យាស្ថានប៉ាស្ទ័រលោក ហ្វីលីព សានសូនេទី Philippe Sansonetti។
ការវិលត្រលប់មកវិញលើកនេះ ត្រូវបានគេចាត់ទុកជាការផ្ទុះជំងឺក្អកមាន់ដ៏ខ្លាំងមិនធ្លាប់ប្រទះទេ គិតក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដែលពិភពលោកចាប់មានយុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺក្អកមាន់មក។
តើក្អកមាន់ជាជំងឺអ្វី?
ក្អកមាន់ជាជំងឺផ្លូវដង្ហើម ដ៏មហាឆ្លង បង្កឡើងដោយបាក់តេរីពពួកBordetella pertussis ឬ parapertussis និងផ្តល់អាការៈរោគពិសេស ប្លែកពីការក្អកធម្មតា។ នៅពេលបាក់តេរីបានចម្លងចូលដល់ក្នុងខ្លួនមនុស្សហើយ វានឹងសំងំនៅក្នុងសរីរាង្គកាយយើងរយៈពេលប្រមាណ១០ថ្ងៃ ទើបបញ្ចេញរោគសញ្ញាដំបូង។ មុនការរកឃើញថ្នាំបង្ការ អ្នកផ្ទុកមេរោគជំងឺក្អកមាន់ម្នាក់មានសមត្ថភាពអាចចម្លងទៅអ្នកដទៃជុំវិញខ្លួន ប្រមាណពី១៥ទៅ១៧នាក់ជាមធ្យម។ ពោលគឺជាជំងឺឆ្លងខ្លាំង-ខ្លាំងជាងជំងឺកូវីដពេលផ្ទុះឡើងដំបូងដល់១០ដងឯណោះ។ ក្អកមាន់ពេញអំណាចចម្លងបំផុត នៅសប្តាហ៍ដំបូង ពេលអ្នកជំងឺចាប់ផ្តើមមានរោគសញ្ញាក្អកភ្លាម និងរហូតដល់បីសប្តាហ៍។ បន្ទាប់ពីប្រើថ្នាំផ្សះអង់ទីប៊ីយូទីកបានពីរបីថ្ងៃ ជំងឺចាប់ផ្តើមស្រាក សមត្ថភាពចម្លងទៅអ្នកដទៃក៏ចាប់ចុះថយដែរ។
ការចម្លងធ្វើឡើងតាមផ្លូវដង្ហើម តាមរយៈការប៉ះពាល់ទឹកសំបោរ តាមរយៈការខ្ទាតទឹកមាត់ ពេលក្អក ពេលនិយាយ។ តែនៅក្នុងប្រទេសដែលមានយុទ្ធនាការចាក់ថ្នាំបង្ការលើគ្រប់រូបកុមារជាចាំបាច់នោះ ទារកច្រើនតែឆ្លងមេរោគក្អកមាន់ពីមនុស្សធំ។
រោគសញ្ញាសម្គាល់មានដូចគ្នាមិនថាសម្រាប់ក្មេងឬមនុស្សចាស់ទេ។ អ្នកជំងឺចាប់ផ្តើមដំបូង ដោយអាការៈហៀសំបោរជាប់ មួយអាទិត្យពីរ អមដោយការក្តៅខ្លួនតិចតួច។ បួនដប់ថ្ងៃកន្លងទើបលេចអាការៈក្អកឡើង។ ដំបូងក្អកតិចៗ តែក្រោយមក អ្នកជំងឺក្អកយ៉ាងខ្លាំង ភ្លាមៗ ជាប់ៗគ្នា ស្ទើរដកដង្ហើម អមដោយស្នូរដង្ហើមដង្ហក់ឮដូចមាន់ ហេតុដូច្នេះហើយបានជាគេហៅជំងឺនេះថាក្អកមាន់។ នេះបើតាមប្រសាសន៍បំភ្លឺរបស់លោកសាស្ត្រាចារ្យ Sylvain Brisse នាយកមជ្ឈមណ្ឌលជាតិទទួលបន្ទុកជំងឺក្អកមាន់នៃវិទ្យាស្ថានប៉ាស្ទ័រ ដោយរំលឹកថា អាការៈក្អកអាចអូសបន្លាយពេលជាច្រើនសប្តាហ៍និងដល់១០០ថ្ងៃ ប្រសិនបើគ្មានការព្យាបាល។ អ្នកជំងឺអាចក្អកខ្លាំង ដោយគ្មានអាការៈក្តៅខ្លួនទេ និងក្អកជាពិសេសនៅពេលយប់។
ថ្នាំបង្ការជាវិធីការពារជំងឺក្អកមាន់ដ៏មានប្រសិទ្ធភាព
ជំងឺក្អកមាន់ ជាតំណាងគ្រោះថ្នាក់ខ្លាំងជាពិសេសសម្រាប់មនុស្សចាស់ ស្ត្រីមានគភ៌ និងទារកទើបនឹងកើត (ការចាក់ថ្នាំបង្ការក្អកមាន់ ដូសទីមួយ នៅអាយុពីរខែ និងដូសទីពីរនៅអាយុបួនខែ)។ ទារក (ក្រោមពីរខែ) តូចពេកមិនទាន់អាចទទួលថ្នាំបង្ការបាន ឱ្យតែឆ្លងមេរោគក្អកមាន់អាចស្លាប់ និងត្រូវតែបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដើម្បីបានទទួលព្យាបាលសមស្របផង និងបានទទួលការតាមដានស្ថានភាពសុខភាពផ្លូវដង្ហើមផង។ ក្នុងវ័យក្មេងខ្ចីបែបនេះ ជំងឺផ្លូវដង្ហើមក្អកមាន់អាចបង្កផលប៉ះពាល់រំខានជាច្រើនដូចជា ខ្សោះជាតិទឹក ខ្វះអាហារូបត្ថម្ភ ចុះគីឡូ មានជំងឺបង្ករោគមួយហើយមួយទៀត ឬកាន់តែធ្ងន់ធ្ងរនាំឱ្យមានបញ្ហាប៉ះពាល់ដល់បេះដូង និងប្រព័ន្ធប្រសាទ
ករណីស្លាប់ដោយជំងឺក្អកមាន់នៅប្រទេសបារាំងនិងអឺរ៉ុបពេលនេះ ៩០%ជាទារកក្រោម៦ខែ ជាឧទាហរណ៍ជាក់ស្តែង។ ហេតុដូច្នេះហើយបានជាអាជ្ញាធរសុខភាពបារាំង បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្លាំងនឹងជំងឺក្អកមាន់នេះ និងផ្តល់អនុសាសន៍ឱ្យមនុស្សធំពេញវ័យ មានគម្រោងចង់បានកូន និងស្ត្រីមានផ្ទៃពោះទាំងអស់ ទៅចាក់ថ្នាំបង្ការជំងឺក្អកមាន់។
បើតាមអ្នកស្រីសាស្តាចារ្យវេជ្ជបណ្ឌិត Anne-Claude Crémieux គ្រូពេទ្យជំនាញផ្នែកជំងឺឆ្លងស្ត្រីមានផ្ទៃពោះអាចទៅចាក់ថ្នាំបង្ការជំងឺក្អកមាន់ នៅពេលមានទម្ងន់បាន៨ខែ។ ការចាក់ថ្នាំបង្ការនៅពេលនេះ នឹងជួយបង្កើនអត្រាអង់ទីក័ររបស់ម្តាយ ឱ្យឡើងខ្ពស់ខ្លាំង។ ហើយម្តាយអាចចែករំលែកបញ្ជូនទៅឱ្យកូនទើបកើត ឱ្យមានសមត្ថភាពទប់ទល់នឹងមេរោគបាន ទម្រាំដល់អាយុដែលទារកអាចទទួលវ៉ាក់សាំងដោយខ្លួនឯងបាន។ ប្រការសំខាន់មួយទៀត គឺមនុស្សនៅជុំវិញខ្លួនទារកទើបកើត ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពថ្នាំបង្ការរបស់ខ្លួនដែរ។
បើមានលេចករណីក្អកហើយ ចាំបាច់ទៅទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យភ្លាម ដើម្បីធ្វើការវិភាគឱ្យបានច្បាស់លាស់ថាពិតជាជំងឺក្អកមាន់មែនឬយ៉ាងណា។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យធ្វើតេស្តPCR រុកច្រមុះដូចតេស្តកូវីដ។ ក្នុងករណីមានជំងឺក្អកមាន់ អ្នកជំងឺនឹងទទួលបានការព្យាបាលដោយប្រើថ្នាំផ្សះសម្រាប់មេរោគ (អង់ទីប៊ីយូទិក) រយៈពេលខ្លី ពីបីទៅ៥ថ្ងៃ។ ជាទូទៅថ្នាំផ្សះបច្ចុប្បន្នមានប្រសិទ្ធភាពខ្លាំងគួរសមប្រឆាំងនឹងជំងឺក្អកមាន់។ ហើយក្នុងអំឡុងពេលនោះ ត្រូវចៀសវាកុំជួបមនុស្សចាស់ជរា កុមារ និងពិសេសទារក ព្រមទាំងពាក់ម៉ាសពេលដើរហើរឬទៅធ្វើការ។
ការការពារប្រសើរជាងព្យាបាល ជាសុភាសិតដ៏ល្អគ្មានអ្វីប្រៀបបានឡើយ។ ដើម្បីចៀសវាងកុំធ្លាក់ខ្លួនកើតជំងឺក្អកមាន់បាន គ្មានអ្វីប្រសើរជាងការចាក់ថ្នាំបង្ការទេ។ ថ្នាំបង្ការជំងឺក្អកមាន់ ដែលបច្ចុប្បន្ន ដូចថ្នាំបង្ការប្រឆាំងជំងឺខាន់ស្លាក់ តេតាណូស គ្រុនស្វិតដៃជើង ជាថ្នាំបង្ការចាំបាច់ដាច់ខាតត្រូវចាក់លើក្មេងចាប់ពីអាយុ ២ -៤ និងនៅ១១ខែ។ បន្ទាប់មកកុមារត្រូវចាក់វ៉ាក់សាំងរំលឹក នៅអាយុ៦ឆ្នាំម្តងទៀត និងបន្ទាប់មកនៅចន្លោះអាយុ១១-១៣ឆ្នាំ។ ដូចបានជម្រាបជូនខាងលើ ដើម្បីបង្កើនបរិមាណអង់ទីក័រសម្រាប់ខ្លួនឯងផង និងបញ្ជូនឱ្យទៅការពារកូនតាំងពីនៅក្នុងផ្ទៃផង ស្ត្រីមានផ្ទៃពោះក៏ត្រូវអញ្ជើញទៅចាក់ថ្នាំបង្ការនេះដែរ។ សម្រាប់មនុស្សធំពេញវ័យទូទៅ សូម្បីកុំភ្លេចចាក់ថ្នាំបង្ការរំលឹក ជារៀងរាល់២០ឆ្នាំម្តង ឧទាហរណ៍នៅអាយុ២៥ឆ្នាំ ៤៥ឆ្នាំ និង៦៥ឆ្នាំ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
0 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
12 Listeners
3 Listeners
0 Listeners
1 Listeners
11 Listeners
1 Listeners
0 Listeners
0 Listeners
33 Listeners