នៅក្នុងស្ថានភាពនៃជីវិតនយោបាយកំពុងតែជាប់គាំង លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានត្រឹមតែជួបជាមួយបណ្តាមេដឹកនាំបរទេស តែមិនអាចធ្វើអ្វីបានលើសពីនេះ។ ពីក្រុមអ្នកតាមដាននយោបាយខ្មែរ កត់សម្គាល់ថា រាល់ជំនួបរាប់ទាំងភាគីអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់ ចុងក្រោយនេះ គ្រាន់តែជាការឲ្យតម្លៃពីបរទេសមកលើលោក កឹម សុខា ប៉ុណ្ណោះ។ តែមិនអាចមានឥទ្ធិពល ឬភាពវិជ្ជមានណាមួយក្នុងជីវិតនយោបាយរបស់លោកឡើយ។ តែការលើកឡើងនេះ សហការីលោក កឹម សុខា ថាជារឿងមិនត្រឹមត្រូវ ដ្បិតបរទេសនៅទទួលស្គាល់ថា លោក កឹម សុខា ជាមេដឹកនាំបក្សប្រឆាំងពិតប្រាកដ។ តើជំនួបជាមួយបណ្តាមេដឹកនាំលោកខាងលិច ជាង៥ឆ្នាំមកនេះ អាចឲ្យជីវិតនយោបាយលោក កឹម សុខា វិជ្ជមានឡើងវិញសម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ?