កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មីទៀត។ នៅព្រលឹមស្រាងៗព្រឹកថ្ងៃអង្គារ ទី៤ តុលា ក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកដែលបានហោះរំលងទឹកដីជប៉ុនប៉ែកខាងជើង មុននឹងធ្លាក់ចូលសមុទ្រប៉ាស៊ីហ្វិក។ នេះជាលើកទី១ គិតតាំងពីឆ្នាំ ២០១៧ ដែលមានមីស៊ីលកូរ៉េខាងជើងបានហោះរំលងទឹកដីជប៉ុន។ សហគមន៍អន្តរជាតិបានពួតដៃគ្នាថ្កោលទោសកូរ៉េខាងជើង។ គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដល់ទៅ ៥លើក។