ប៉ុន្មានទសវត្សចុងក្រោយនេះ សកលភាវូបនីយកម្ម បានចូលមកពាសពេញប្រទេសកម្ពុជា ជាហេតុនាំឲ្យអ្វីៗដែលទាក់ទងទៅនឹងវិស័យវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ មានការផ្លាស់ប្តូរ។ អ្វីដែលជាការកត់សម្គាល់នោះគឺ ពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេង ហាក់មើលឃើញថា ការចាក់ធុងបាសរាំកម្សាន្ត ងាយស្រួល និងមានការទាក់ទាញជាងការលេងល្បែងប្រជាប្រិយ ជាពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ចរន្តនេះ ធ្វើឲ្យមានការបារម្ភថា ទៅអនាគត ធុងបាសនឹងដើរតួនាទីយ៉ាងសំខាន់ ជំនួសឲ្យការលេងល្បែងប្រជាប្រិយខ្មែរពីបុរាណកាលមក ហើយល្បែងប្រជាប្រិយទាំងនេះប្រឈមនឹងការបាត់បង់បន្តិចម្តងៗ ឬក៏ត្រូវគេលើកយកមកលេងកម្សាន្តតិចតួច។