Sign up to save your podcasts
Or
អំបិលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សរីរាង្គកាយ។ ខ្វះអំបិល អាចនឹងធ្វើឱ្យហើម និងមានជំងឺផ្សេងៗជាច្រើន តែបើបរិភោគច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏នឹងធ្វើឱ្យមានជំងឺជាច្រើនដែរ មានជាអាទិ៍ គឺជំងឺឡើងឈាមតែម្តង។ តែការសិក្សាថ្មីចុងក្រោយមួយរបស់អ្នកវិទ្យាសាស្ត្រជាតិអូទ្រីស បានបង្ហាញឱ្យឃើញថា អំបិលមិនត្រឹមតែអាក្រក់សម្រាប់សម្ពាធឈាមទេ តែការបរិភោគប្រៃ មានជាតិអំបិលច្រើនពេកអាចបង្កើនគ្រោះកើតជំងឺមហារីកក្រពះដល់ទៅ៤០%ឯណោះ។
តើអំបិលធ្វើឱ្យមានជំងឺមហារីកក្រពះ យ៉ាងដូចម្តេច?
អំបិលជាគ្រឿងផ្សំ ជាសារធាតុដ៏ចាំបាច់សម្រាប់ភាពរស់រានរបស់មនុស្ស។ អាហារគ្មានជាតិអំបិលជាអាហារដែលគ្មានរសជាតិ គ្មានឱជារស មិនគួរឱ្យបរិភោគ ឬបរិភោគហើយចង់ខ្យល់ក៏មាន។ ប៉ុន្តែបរិភោគអាហារប្រៃនិងអំបិលច្រើនពេក ជះផលអាក្រក់ខ្លាំងណាស់ដល់សុខភាព ដោយបង្កឱ្យមានជំងឺជាច្រើន ដូចជា ពុកឆ្អឹង តម្រងនោម ល្បីជាងគេគឺ ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ...។
គុណសម្បត្តិនិងគុណវិបត្តិនៃអំបិល
អំបិលមាននាទីជាតំណគ្រប់គ្រងការផ្តោះប្តូរ ជាតិទឹក ឈាម និងខួរក្បាល។ អំបិលជាអ្នកស្រូបទប់សារធាតុទឹកក្នុងសពាង្គកាយ។ អំបិលជាអ្នកចាត់ចែងចរន្ត-សម្ពាធឈាម។ គ្មានជាតិអំបិល ខួរក្បាលមិនអាចដំណើរការបានទេ ព្រោះគ្មានអំបិលគ្មានសកម្មភាពអេឡិចត្រូគីមីនៃប្រព័ន្ធប្រសាទ។ មីក្រូសរីរាង្គ (ចំណីអាហារជីវជាតិទាំងអំបាលម៉ាន) អាចស្រូបចូលចិញ្ចឹមសរីរាង្គកាយបានដោយសារ ឬតាមរយៈអំបិល។ ប៉ុន្តែបញ្ហានៅត្រង់ថា នៅពេលអំបិលមានបរិមាណច្រើនជ្រុលពេកក្នុងខ្លួន អំបិលនោះវានឹងទៅរំខានជាដំបូងគេ ដំណើរជាប្រក្រតីនៃចរន្តឈាម ដោយធ្វើឱ្យមានសម្ពាធឈាមខ្ពស់។ ដោយហេតុថាអំបិលជាអ្នកស្រូបជាតិទឹក ដូច្នេះបើអំបិលច្រើនវាស្រូបទឹកកាន់ខ្លាំង សម្ពាធឈាមក៏ត្រូវប្រឹងឡើងខ្លាំង ទៅតាមនោះដែរ។ ហើយបើសម្ពាធឈាមឡើងខ្ពស់យូរៗទៅ នោះគ្រោះថ្នាក់ដាច់ ឬស្ទះសរសៃឈាមខួរក្បាល និង ស្លោកបេះដូង អាចលេចឡើង។ អ៊ីចឹងហើយបានជាយើងចាំបាច់ត្រូវបរិភោគអំបិល តែកុំបរិភោគឱ្យច្រើនហួសហេតុ។
និយាយជារួម អំបិល ឬអាហារប្រៃនាំឱ្យមានសម្ពាធឈាមខ្ពស់ (ជំងឺលើសឈាម) ដែលជាកត្តានាំឱ្យមានជំងឺសរសៃឈាមបេះដូង ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដូចជាពិការស្លាប់មួយចំហៀងខ្លួនឬបាត់បង់ជីវិតតែម្តង នៅពេលសម្ពាធឈាមបុកឡើងខ្លាំង ក្លាយជាគ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមនៅខួរក្បាល ឬនៅបេះដូង។ ជំងឺសរសៃឈាមបេះដូង សម្លាប់មនុស្សក្នុងមួយថ្ងៃៗជាង ១០ម៉ឺននាក់នៅអឺរ៉ុប ពោលគឺ(៤លើ១០)ជិតពាក់កណ្តាលនៃចំនួនមនុស្សស្លាប់សរុបក្នុងមួយថ្ងៃៗ ឬត្រូវជាបួនលាននាក់ក្នុងមួយឆ្នាំៗ បើគិតក្នុងកំរិតពិភពលោក។ នេះជាតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ មូលហេតុចំបង ដែលគ្រប់គ្នាបានដឹងស្រេចនិងតាំងពីយូរមកហើយនោះ គឺការទទួលទានអំបិលហួសកំរិតសុវត្ថិភាពសុខភាព។
ចុះតើលោកអ្នកពិសាប្រៃនិងអំបិលច្រើនទេ? បើពិសាច្រើនសូមផ្តើមកាត់បន្ថយ ព្រោះនៅ ការសិក្សាថ្មីមួយរបស់ក្រុមវេជ្ជសាស្ត្រជាតិអូទ្រីស ទើបចេញផ្សាយកាលពីថ្ងៃសុក្រទី ១៧ឧសភា ក្នុងទស្សនាវដ្តី Gastric Cancer បានបង្ហាញឱ្យឃើញ អំពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរថ្មីមួយបន្ថែមទៀតនៃការបរិភោគអំបិល និងជាតិប្រៃខ្លាំង នោះគឺអំបិលអាចបង្កើនគ្រោះកើតជំងឺមហារីកក្រពះ។
បើតាមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវីយ៉ែនប្រទេសអូទ្រីស អ្នកមានទម្លាប់បរិភោគអាហារ ដោយរោយអំបិលបន្ថែម ក្នុងម្ហូបពេលបាយ មានគ្រោះកើតជំងឺមហារីកក្រពះជិត៤០%លើសអ្នកគ្មានទម្លាប់ថែមអំបិលក្រៅសោះឬថែមម្តងម្កាល។ នេះជាលទ្ធផលនៃការសិក្សាលើពលរដ្ឋអង់គ្លេស ប្រមាណជិតកន្លះលាននាក់ (៤៧០០០០នាក់) នៅរវាងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០។ អ្នកចូលរួមពិសោធន៍ ត្រូវឆ្លើយនឹងសំណួរទាក់ទងនឹងទម្លាប់ប្រើអំបិលថែមនៅពេលទទួលទាន។ ដឹកនាំសិក្សាដោយវេជ្ជបណ្ឌិត Selma Kronsteiner-Gicevic et Tilman Kühn អ្នកស្រាវជ្រាវបានយកចម្លើយរបស់ពួកគេទៅប្រៀបធៀប រយៈពេល១១ឆ្នាំ ទៅនឹងលទ្ធផលតាមដានមើលកំរិតសូយ្យូម (ជាតិអំបិល) នៅក្នុងទឹកនោម ដែលជារង្វាស់ឆ្លុះបញ្ចាំងអំពីបរិមាណទទួលទានជាតិអំបិល និងទិន្នន័យជាតិនៃជំងឺមហារីក។
ការផ្ទៀងផ្ទាត់បានបង្ហាញថា អ្នកប្រកាសមានទម្លាប់ថែមអំបិលក្នុងអាហារ រាល់ពេល និងជាប្រពៃណី មានហានិភ័យកើតជំងឺមហារីកក្រពះដល់ទៅ៣៩%លើសអ្នកដែលបរិភោគសាប (មិនថែមអំបិលសោះ)។
អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គឺទំនាក់ទំនងរវាងជាតិប្រៃអំបិលនិងជំងឺមហារីកក្រពះ ធ្លាប់មានបញ្ជាក់ក្នុងការសិក្សាជាច្រើនរួចមកហើយនៅអាស៊ី។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រជាតិអូទ្រីសដដែល ដោយសង្កត់ធ្ងន់ថា ការសិក្សានៅអាស៊ីផ្តល់លទ្ធផលប្រហាក់ប្រហែលគ្នា។ នៅអាស៊ី ប្រជាពលរដ្ឋមានប្រពៃណីទទួលទានត្រីច្រើន តែចូលចិត្តធ្វើម្ហូបប្រលាក់ផ្អាប់ និងទម្លាប់ទទួលទានប្រៃ ថែមទឹកត្រឹ ទឹកស៊ីអ៊ីវ អំបិលម្ទេស និងទឹកជ្រលក់ក្បែរម្ហូប។ ការសិក្សានោះបានបញ្ជាក់ថា របបអាហារប្រៃខ្លាំង ពិតជាបានបង្កើនគ្រោះឱ្យមានករណីកើតជំងឺមហារីកក្រពះច្រើន នៅអាស៊ី។ ហើយនៅអឺរ៉ុប គឺទម្លាប់ថែមអំបិលដែលបង្កើនគ្រោះកើតជំងឺមហារីកក្រពះ។
តើអំបិលសម្រួលឱ្យទៅជាជំងឺមហារីកយ៉ាងដូចម្តេច?
មុននឹងនិយាយអំពីទំនាក់ទំនងរវាងអំបិលនិងជំងឺមហារីកក្រពះ យើងត្រូវដឹងថា មហារីកក្រពះជាជំងឺដែលកើតមានច្រើន និងញឹកញាប់ខ្លាំងលំដាប់ទី៥ នៅលើពិភពលោក បន្ទាប់ពីជំងឺមហារីកប្រូស្តាត (៤) មហារីកពោះវៀនធំ (៣) មហារីកសួត (២) និងមហារីកសុដន់ដែលជាប់ជាជើងឯក(លេខ១)។ ហានិភ័យកើតជំងឺមហារីកក្រពះ កើនឡើងទៅតាមវ័យរបស់មនុស្ស ប៉ុន្តែស្ថិតិចុងក្រោយ បានរំលេចឱ្យឃើញ អំពីកំណើនជាលំដាប់ករណីមនុស្សធំពេញវ័យកាន់តែក្មេង អាយុក្រោម៥០ឆ្នាំមានជំងឺមហារីកក្រពះ។
គ្រោះធំដែលជំរុញឱ្យមានជំងឺមហារីកក្រពះ គឺការបង្ករោគរបស់បាក់តេរី ដែលមានឈ្មោះថា អេលីកូបាក់ទែរពីឡូរី Helicobacter Pylori។ មនុស្សគ្រប់រូបរស់ប្រឈមនឹងបាក់តេរីនេះរាល់ថ្ងៃ និងតែងឆ្លងវាជាញឹកញយ គ្រាន់តែជាទូទៅ ជាមិនធ្វើទុក្ខអ្វីទេ។ ក៏ជាភ្នាក់ងារបង្កឱ្យមានជំងឺដំបៅក្រពះ បាក់តេរីប្រភេទនេះសម្រួលឱ្យមានការរោលរលាក ដែលជាការបំផ្លាញរចនាសម្ព័ន្ធធម្មតារបស់ប្រព័ន្ធរំលាយអាហារ (ក្រពះ)ដែលយូរៗទៅក៏ក្លាយជាជំងឺមហារីក។ ចំណែកឯអំបិលជាសារធាតុប្រៃវិញ បើមានច្រើនវានឹងប៉ាតប្រលាក់ផ្ទៃខាងក្នុងរបស់ក្រពះ ឱ្យងាយទទួលយកពពួកបាក់តេរីអេលីកូបាក់ទែរពីឡូរីអស់នោះ។
អ៊ីចឹងហើយបានជាអំបិលត្រូវជាប់ឈ្មោះក្លាយជាឬត្រូវចាត់បញ្ចូលជាកត្តាហានិភ័យមួយទៀតដែលបង្កឱ្យងាយមានជំងឺមហារីកក្រពះ បន្ថែមពីលើមូលហេតុផឹកស្រា ជក់បារី ធាត់ជ្រុលដែលអ្នកជំនាញធ្លាប់ស្គាល់ពីមុន។
តើត្រូវវាស់កំរិតអំបិលឬជាតិប្រៃយ៉ាងដូចម្តេច?
ការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យអូទ្រីស មានបំណងដាស់ស្មារតីពលរដ្ឋគ្រប់រូបឱ្យបានយល់អំពីឥទ្ធិពលអវិជ្ជមាននៃការទទួលទានជាតិអំបិលច្រើនជ្រុលហួសហេតុផង និងផ្តល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការពារជំងឺមហារីកក្រពះ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់វេជ្ជបណ្ឌិតជាតិអូទ្រីស លោក Tilman Kühn ដែលជាសហប្រធានដឹកនាំការសិក្សា។
សម្រាប់អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យទទួលទានអំបិល ៥ក្រាម ក្នុងមួយថ្ងៃ ឬត្រូវជាមួយស្លាបព្រាកាហ្វេ សម្រាប់មនុស្សធំ និងសម្រាប់កុមារ ២ក្រាម។ ដូច្នេះទម្លាប់ទទួលទានគ្រឿងម្ជូរហើយចុចអំបិល គ្រឿងត្រាំផ្អាប់ប្រលាក់ និងការបង់ប្រហុក អំបិលផង ទឹកត្រីផង និងប៊ីចេងផងក្នុងសម្ល របស់បណ្តាជនខ្មែរយើង ច្បាស់ជាលើសជាតិអំបិលហើយ។ នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិតទូតឃុន ជំនាញផ្នែកអាហារូបត្ថម្ភនិងទឹកនោមផ្អែម និងវេជ្ជបណ្ឌិតឡោគីមសុង គ្រូពេទ្យជំងឺទូទៅ នៅប្រទេសបារាំង។
ដើម្បីដឹងយ៉ាងប្រាកដអំពីបរិមាណជាតិអំបិលដែលយើងទទួលទាន ក្នុងមួយថ្ងៃៗរយៈពេល២៤នោះ វិធីសាស្ត្រតែមួយគត់ គឺការធ្វើវិភាគទឹកនោមរកមើលកំរិតជាតិសូយ្យូម (អំបិលក្នុងទឹកនោម)។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យអ្នកជំងឺយកទឹកនោមវិភាគ ក្នុងពេលពិគ្រោះជំងឺជាធម្មតា។
សូមទទួលទានជាតិប្រៃអំបិល ដោយប្រុងប្រយ័ត្ន និងក្នុងបរិមាណ សមហេតុផលបំផុត ដោយចាប់ផ្តើមប្រកាន់ទម្លាប់បរិភោគសាប កុំប្រៃ។ គ្រូពេទ្យជំនាញដ៏ដូចជាអ្នកស្រាវជ្រាវអូទ្រីស បានណែនាំឱ្យ ជំនួសការថែមអំបិលទៅជាការប្រើគ្រឿងទេស (ម្រេច ល្មៀត ឈើអែម ផ្កាច័ន្ទ គ្រឿងការី ) ឬ ជីរ ដែលមិនត្រឹមជួយលើកក្លិន និងរសជាតិម្ហូបទេ តែថែមទាំងល្អសម្រាប់សុខភាពទៀតផង។
ត្រូវចៀសវាងកុំថែមអំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ជាស្វ័យប្រវត្តិក្នុងម្ហូប ចម្អិនរួច។ ត្រូវប្រុងប្រយ័ត្ន ចំពោះអាហារឧស្សាហកម្មដែលជាអាហារកែច្នៃខ្លាំងជ្រុល បាត់ធាតុដើម និងពោរពេញទៅដោយជាតិគីមី ប្រៃលាក់មុខគ្រប់បែបយ៉ាង និងបង្កើនការបរិភោគបន្លែផ្លែឈើ ដែលមានអំណាចការពារក្រពះពីជំងឺមហារីក៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners