ក្រៅពីចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជាមួយគ្នានេះ លោក សម រង្ស៊ី កាលពីម្សិលមិញ ក៏បានសរសេរលិខិតចំហមួយ ទៅកាន់លោកប្រធានាធិបតីបារាំងដែរថា ការណ៍ដែលលោកម៉ាក្រុងទទួលជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំឡុងពេលលោក ហ៊ុន សែន ចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន គឺជាកាយវិការមួយដែលផ្តល់កិត្តិយសចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយថាវាគឺជាកំហុសឆ្គងខាងសីលធម៌មួយ ប្រសិនបើគេមើលទៅលើស្ថានភាពរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។