រដ្ឋាភិបាលបន្តយកថ្ងៃ៧មករាឆ្នាំ២០២៣ លើកលែងនិងបន្ធូរទោសដល់ទណ្ឌិតដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារបន្ទាប់ពីអនុវត្តលើកដំបូងក្នុងឆ្នាំ២០២២។ ក្នុងនោះអ្នកទោសអ្នកនយោបាយ ឬអ្នកទោសទោសមនសិកា ត្រូវបន្តផាត់ចេញពីបញ្ជីលើកលែងទោសនិងបន្ថូរបន្ថយទោសដូចរាល់ដង។ មន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយបញ្ចេញយោបល់ថា បើជ្រុលជាយកថ្ងៃ៧មករាបន្ធូរបន្ថយឬលើកលែងទោសទណ្ឌិតទៅហើយ រដ្ឋាភិបាលមិនគួរផាត់អ្នកនយោបាយ ឬអ្នកទោសមនសិកាចេញឡើយ ដើម្បីបង្ហាញការផ្សះផ្សារវាងខ្មែរនិងខ្មែរឲ្យដូចអត្ថន័យថ្ងៃ៧មករា ហើយបើបន្តផាត់ចេញរដ្ឋាភិបាលកំពុងយកចំណេញលើថ្ងៃ៧មករា តាមរយៈការលើកលែងនិងបន្ធូរទោសដល់ទណ្ឌិត។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលរាល់ការលើកឡើងទាំងអំបាល់មាណ។