ដោយប្រផិតប្រផើយបំផុត អាមេរិកបានជៀសរួចផុត វិបត្តិថវិកា កាលពីយប់ថ្ងៃសៅរ៍ទី ៣០កញ្ញា នៅបន្ទាប់ពីសភាឯកភាពគ្នា នៅនាទីចុងក្រោយ លើកិច្ចព្រមព្រៀងស្តីកញ្ចប់ថវិកាថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលគ្មានខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ ជាមួយកិច្ចព្រមព្រៀងស្តីពីកញ្ចប់ថវិកាថ្មី មន្រ្តីរដ្ឋាភិបាលអាមេរិកជាង១លាន៥សែននាក់ បានធូរទ្រូង គេចផុតពីវិបត្តិShutdown រយៈពេល៤៥ថ្ងៃ ប៉ុន្តែ ប្រជាជន និងកងទ័ពអ៊ុយក្រែន ដែលពឹងផ្អែកលើកញ្ចប់ជំនួយធំពីអាមេរិក អ៊ុយក្រែនកំពុងប្រឈមអនាគតមិនច្បាស់លាស់។