នៅក្នុងពិធីបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងថាប្រទេសកម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនាមួយនៅក្នុងប្រទេសរបស់ខ្លួនទេ។ លោកថាកម្ពុជានៅតែស្វាគមន៍ និងបើកចំហរទទួលយកជំនួយយោធារបស់ប្រទេសជាមិត្ត ស្របតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ក៏ប៉ុន្តែការថ្លែងម្តងហើយម្តងទៀតរាប់មិនអស់របស់រដ្ឋាភិបាល ក៏ដូចជាប្រមុខការពារជាតិកម្ពុជាដូច្នេះ គេមិនដឹងថាអាចបន្សាបការមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកដែលធ្លាប់លើកឡើងថាកម្ពុជាអនុញ្ញាតឲ្យមូលដ្ឋានកងទ័ពចិននៅកំពង់ផែរាម ឬយ៉ាងណាទេ។