គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលបក្ស ដើម្បីឈានទៅសម្រេច បេក្ខភាពបន្តវេនជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។ យ៉ាងណាមិញសន្និបាតនៃគបក្សកាន់អំណាចនេះ ត្រូវបានអ្នកវិភាគ និងគណបក្សក្រៅរដ្ឋាភិបាល មានទស្សនៈខុសៗគ្នា។ អ្នកខ្លះថាជាការបោះឆ្នោតប្រជាធិបតេយ្យផ្ទៃរបស់បក្ស។ រីឯអ្នកខ្លះវិញថា ការបោះឆ្នោតនេះគ្រាន់តែជានិមិត្តរូបបំពេញកិច្ច ខណៈដែលបេក្ខភាពពិតប្រាកដនោះបាន ប្រកាសជាសាធារណៈរួចមកហើយ។ តើការបោះឆ្នោតជ្រើសតាំងអនាគតគណៈរដ្ឋមន្ដ្រីនៃបក្សCPP៖ ជានិម្មិតរូបឬជាប្រជាធិបតេយ្យផ្ទៃក្នុង?