Sign up to save your podcasts
Or
ប៉ាគីស្ថាន និងឥណ្ឌាកំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារភេរវកម្មក្នុងតំបន់កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២ខែមេសា ដែលបានសម្លាប់អ្នកទេសចរឥណ្ឌាចំនួន២៦នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌាកំពុងរកលេសដើម្បីធ្វើសង្រ្គាមវាយប្រហារប៉ាគីស្ថាន។ ក្រៅតែពីចោទប្រកាន់ ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក និងចាត់វិធានការសងសឹកផ្នែកការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនក្នុងតំបន់កាស្មៀរចាប់ផ្តើមបាញ់បោះដាក់គ្នាជារៀងរាល់ថ្ងៃ។ តើឥណ្ឌា និងប៉ាគីស្ថាននឹងផ្ទុះសង្រ្គាមនឹងគ្នាសាជាថ្មី? តើអ្នកណានឹងអាចអន្តរាគម ជួយបន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ?
នៅថ្ងៃទី ២២មេសា មនុស្ស២៦នាក់ស្លាប់ និង ១៧នាក់រងរបួសនៅពេលក្រុមសកម្មជនប្រដាប់អាវុធចូលទៅបាញ់រះសម្លាប់មនុស្សនៅកន្លែងទេសចរណ៍ក្នុងតំបន់ចាមុ និងកាស្មៀរឥណ្ឌា(Jammu Kashmir)។ អាជ្ញាធរឥណ្ឌាកំពុងតាមប្រមាញ់ចាប់ពួកភេរវជនដែលរដ្ឋាភិបាលក្រុងញូវដេលីជឿថា ជាគ្នីគ្នារបស់ក្រុមជ្រុលនិយមដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន។ រដ្ឋាភិបាលឥណ្ឌានៅបានចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មឆ្លងដែន និងគំរាមសងសឹកប្រទេសជិតខាងឲ្យចាស់ដៃ។ នេះមិនមែនជាលើកទី១ទេ ដែលឥណ្ឌា និងប៉ាគីស្ថានមើលមុខគ្នាមិនចំ រហូតដល់ទៅផ្ទុះសង្រ្គាមនឹងគ្នា៣ដង ដោយសារជម្លោះកាស្មៀរ។
ហេតុអ្វីបានជាជម្លោះនៅកាស្មៀរនៅតែជាដើមហេតុធ្វើឲ្យប៉ាគីស្ថាន និងឥណ្ឌាអាចផ្ទុះសង្រ្គាមនឹងគ្នា?
យើងត្រលប់ទៅមើលប្រវត្តិដើមរបស់តំបន់កាស្មៀរនេះឡើងវិញ។ នៅមុនពេលអង់គ្លេសប្រគល់ឯករាជ្យនិងពុះចែកឥណ្ឌា ជា២ប្រទេស គឺ ឥណ្ឌា និងប៉ាគីស្ថាន កាស្មៀរធ្លាប់ជារដ្ឋមួយក្នុងរដ្ឋសហព័ន្ធឥណ្ឌា ដែលមានប្រជាជនរស់នៅភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ុន្តែ មានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ នៅក្នុងកិច្ចព្រមព្រៀងប្រគល់ឯករាជ្យ ចក្រភពអង់គ្លេសបានទុកឲ្យប្រជាជនកាស្មៀរជាអ្នកសម្រេចចិត្តថា តើត្រូវភ្ជាប់ខ្លួនទៅប៉ាគីស្ថាន ឬទៅនឹងឥណ្ឌា ឬក៏ចង់ក្លាយជាប្រទេសឯករាជ្យ។
ដោយសារតែមានប្រជាជនកាស្មៀរភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ាគីស្ថានជឿថា កាស្មៀរប្រាកដជានឹងមកចុះចូលខាងខ្លួន ដូចបណ្តាតំបន់ដទៃទៀតដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែ មហារាជ្យរបស់កាស្មៀរនៅសម័យនោះ រារែកមិនទៅខាងណាទាំងអស់ ក៏ព្រោះតែចង់នៅឯករាជ្យ។ ការណ៍នេះបានធ្វើឲ្យក្រុមបដិវត្តន៍អ៊ីស្លាមនៅកាស្មៀរដែលចង់ភ្ជាប់កាស្មៀរទៅប៉ាគីស្ថានមិនសប្បាយចិត្ត និងរៀបចំគម្រោងការចង់ដណ្តើមអំណាច ដោយមានជំនួយពីក្រុមកុលសម្ព័ន្ធនៅប៉ាគីស្ថាន។ ដោយសារតែបារម្ភខ្លាចការឈ្លានពានពីក្រុមកុលសម្ព័ន្ធអ៊ីស្លាមនៅប៉ាគីស្ថាន មហារាជ្យរបស់កាស្មៀរបានសម្រេចភ្ជាប់ខ្លួនទៅនឹងឥណ្ឌា។ ឥណ្ឌាក៏បានបញ្ជូនទាហានទៅគ្រប់គ្រងដែនដីមួយផ្នែកធំរបស់កាស្មៀរ(ចំនួន២ភាគ៣) ប៉ុន្តែ ប៉ាគីស្ថានមិនសុខចិត្ត និងបានបញ្ជូនទ័ពមកកាន់កាប់ដែនដីកាស្មៀរដែលនៅសល់។ ជម្លោះដណ្តើមតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងតាំងពីពេលនោះមក។
នៅក្នុងរយៈពេល៧៨ឆ្នាំក្រោយទទួលឯករាជ្យពីអាណានិគមអង់គ្លេស បងប្អូនសត្រូវ ឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះសង្រ្គាមនឹងគ្នា ដល់ទៅបីលើក ដោយសារតែតំបន់កាស្មៀរ។ លើកទី១ នៅឆ្នាំ១៩៤៧ នៅប៉ុន្មានខែក្រោយទទួលបានឯករាជ្យពីអាណានិគមចក្រភពអង់គ្លេស។ លើកទី២ នៅឆ្នាំ១៩៦៥ និងលើកទី៣ នៅឆ្នាំ១៩៩៩ នៅពេលក្រុមប្រដាប់អាវុធអ៊ីស្លាមនៅកាស្មៀរ និងទាហានប៉ាគីស្ថានរួមដៃគ្នាវាយប្រហារលើទីបន្ទាយទាហានឥណ្ឌា និងចូលទៅកាន់កាប់ទីតាំងលើភ្នំហិមាល័យក្នុងដែនដីកាស្មៀរឥណ្ឌា។ ឥណ្ឌាបានសងសឹកវិញ ដោយបើកការវាយប្រហារចូលក្នុងទឹកដីប៉ាគីស្ថាន ជាទីដែលឥណ្ឌាចាត់ទុកថា ជាទីតាំងសំបុករបស់ក្រុមអ៊ីស្លាមជ្រុលនិយម អ្នកនៅពីក្រោយការវាយប្រហារភេរវកម្មប្រឆាំងឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្រ្គាមប្រយុទ្ធគ្នាដល់ទៅ៣ដង ប៉ុន្តែនៅតែមិនអាចដោះស្រាយឲ្យដាច់ស្រឡះ បញ្ហាកាស្មៀរ។
ឥណ្ឌានៅតែបន្តចង្អុរមុខចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកបណ្តុះបណ្តាល ឧបត្ថម្ភជួយក្រុមបះបោរអ៊ីស្លាមនៅក្នុងទឹកដីកាស្មៀរឥណ្ឌាឲ្យប្រព្រឹត្តអំពើភេរវកម្ម បង្កអសន្តិសុខនៅកាស្មៀរឥណ្ឌា។ ចំពោះឥណ្ឌា ប៉ាគីស្ថាននៅចិញ្ចឹមចិត្តចង់បានកាស្មៀរឥណ្ឌា តាមរយៈការសមគំនិតជួយក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយមឲ្យបង្កអសន្តិសុខ វាយប្រហារលើប្រជាជនស៊ីវិល និងកងទ័ពនៅកាស្មៀរឥណ្ឌា។ ម្យ៉ាង ប៉ាគីស្ថានក៏ចង់សងសឹកនឹងឥណ្ឌាដែលធ្លាប់បានជួយគាំទ្រឲ្យក្រុមបះបោរទាមទារបំបែកទឹកដីមួយផ្នែករបស់ប៉ាគីស្ថានកាលពីសង្រ្គាមស៊ីវិលឆ្នាំ ១៩៧១ ដែលធ្វើឲ្យកើតចេញជាប្រទេសបង់ក្លាដែសសព្វថ្ងៃ។
ប៉ាគីស្ថានទាញចំណេញពីក្រុមអ៊ីស្លាមនៅកាស្មៀរឥណ្ឌា ដែលមិនពេញចិត្តនឹងការដឹកនាំបែបរើសអើងរបស់រដ្ឋាភិបាលញូវដេលី
មានប្រជាជនរស់នៅ៧លាននាក់ ដែលនៅក្នុងនោះ ៧០%ជាអ្នកកាន់សាសនាអ៊ីស្លាម កាស្មៀរឥណ្ឌាបានធ្លាក់ខ្លួនរងគ្រោះដោយសារជម្លោះប្រដាប់អាវុធ និងការវាយប្រហារភេរវកម្ម។ ជម្លោះកាស្មៀរ ត្រូវគេចាត់បញ្ចូលក្នុងចំណោមជម្លោះដែនដីដែលមានសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ព្រោះថា ភាគីជម្លោះ ឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា។ ជម្លោះដែលអាចរាលដាលទៅជាសង្រ្គាម រវាងមហាអំណាចនុយក្លេអ៊ែរពីរ គឺជាជម្លោះដ៏គ្រោះថ្នាក់មួយ សម្រាប់ឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជា សម្រាប់សុខសន្តិភាពអន្តរជាតិ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០០០មក ថ្វីដ្បិតតែបញ្ហាតានតឹងនៅកាស្មៀរនៅតែកើតមានជារឿយៗ ហើយពេលខ្លះរហូតដល់មានការប៉ះទង្គិចអាវុធគ្នា ជាពិសេសនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនត្រួតពិនិត្យ ដែលពុះខ័ណ្ឌចែកកាស្មៀរជាពីរក្តី ក៏ឥណ្ឌា និងប៉ាគីស្ថានមិនប្រយុទ្ធបង្ហូរឈាមគ្នា រហូតដល់ថ្នាក់គំរាមប្រើអាវុធនុយក្លេអ៊ែរ ដែលនឹងអាចធ្វើឲ្យប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីររលាយសាបសូន្យទាំងអស់គ្នាដែរ។
លើកនេះ ដូចលើកមុនៗ អ្នកជំនាញវាយតម្លៃថា បើទោះជាឥណ្ឌាអាចបើកការវាយប្រហារយោធាលើប៉ាគីស្ថានដើម្បីសងសឹកនឹងភេរវកម្មសម្លាប់អ្នកទេសចរឥណ្ឌាក្តី ក៏សង្រ្គាមរវាងប្រទេសទាំងពីរនឹងមិនអាចរាលដាលទៅជាសង្រ្គាមនុយក្លេអ៊ែរ។ នៅភាគីឥណ្ឌា ដោយសារតែការដាក់សម្ពាធក្នុងស្រុក ព្រោះថា ជនរងគ្រោះស្លាប់ដោយសារការវាយប្រហាររបស់ភេរវជនភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី គ្មានជម្រើសអ្វីក្រៅតែពីចាត់វិធានការសងសឹកប៉ាគីស្ថានដើម្បីបំពេញចិត្តប្រជាជន។
រដ្ឋាភិបាលប៉ាគីស្ថានក៏មិនចុះញ៉ម និងចង់បានការពារមុខមាត់ដូចគ្នា។ ទោះត្រូវឥណ្ឌាចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម សម្លាប់អ្នកទេសចរនៅកាស្មៀរឥណ្ឌា ឬជាអ្នកជួយទំនុកបម្រុងក្រុមជ្រុលនិយមអ៊ីស្លាម ដែលកំពុងលាក់ខ្លួននៅក្នុងទឹកដីប៉ាគីស្ថានក្តី ប៉ុន្តែ ប៉ាគីស្ថានបានត្រឹមបដិសេធទាត់ចោល និងមិនព្រមតាមចាប់មេខ្លោងដែលឥណ្ឌាចោទថា កំពុងលាក់ខ្លួននៅក្នុងទឹកដីប៉ាគីស្ថាន។
តើអ្នកណាដែលអាចជួយធ្វើជាអន្តរការីបន្ថយភាពតានតឹង រវាងបងប្អូនសត្រូវទាំងពីរ?
កន្លងមក ជម្លោះតានតឹង និងសង្រ្គាមឥណ្ឌា ប៉ាគីស្ថានតែងតែបិទបញ្ចប់ទៅ ដោយមានអន្តរាគមន៍សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ អាមេរិកដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយភាគីជម្លោះទាំងពីរតែងចេញមុខមកបញ្ចុះបញ្ចូលឲ្យគូបដិបក្ខទម្លាក់អាវុធឈប់ប្រយុទ្ធគ្នា។ ប៉ុន្តែខុសពីលើកមុនៗ នៅពេលឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹងគ្នាខ្លាំង អាមេរិកមិនសូវជាលូកដៃអន្តរាគមប៉ុន្មានទេ។ ផ្ទុយពីមេដឹកនាំអាមេរិកមុនៗដែលចូលខ្លួនជាអន្តរការីដ៏សកម្ម ដើម្បីបញ្ចុះបញ្ចូលភាគីជម្លោះ លោកដូណាល់ត្រាំតាំងខ្លួនជាអ្នកឈរមើល ដោយត្រឹមនិយាយថា លោកជឿជាក់ថា ឥណ្ឌា និងប៉ាគីស្ថាននឹងអាចដោះស្រាយបញ្ចប់បញ្ហានេះដោយខ្លួនឯង។ ជំហររបស់ប្រធានាធិបតីអាមេរិកពិតជាធ្វើឲ្យនាយករដ្ឋមន្រ្តីឥណ្ឌាខកចិត្តខ្លាំង ជាពិសេសនៅចំពោះមុខប៉ាគីស្ថានដែលទទួលបានការគាំទ្រភ្លាមៗពីសម្ព័ន្ធមិត្តអារ៉ាប់ និងចិនដែលជាគូប្រជែងដ៏ធំរបស់ឥណ្ឌា៕
5
11 ratings

12 Listeners
13 Listeners
105 Listeners
9 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
1 Listeners
2 Listeners
0 Listeners
8 Listeners
3 Listeners
5 Listeners
0 Listeners
12 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners