នាទីសុខភាពនិងអនាម័យ

កែសម្ផស្ស អាច​មាន​ហានិភ័យ​យ៉ាងណាខ្លះ?


Listen Later

វិធីកែ​សម្ផស្ស​រីក​ដុះដាល​ពេញ​បណ្តាញ​សង្គម។ ចង់​ស្អាត​ ចង់​ល្អ ចង់​នៅ​ក្មេង​ មាន​ស្បែក​រលោង បបូរមាត់​រីក​ សុដន់ប៉ោង​ កំប៉េះគូថ​ទយ ត្រគៀកសាយ... ដូចរូប​ក្នុង​បណ្តាញ​​សង្គម​ មនុស្ស​សម័យ​ថ្មី​មិន​ខ្លាច​នឹងទៅ​​វះកាត់​កែសម្ផស្ស​ទេ​។ ប៉ុន្តែ​ រាល់គ្រប់​អន្តរាគមន៍​ “​វះកាត់​” ចាក់​ជួស សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ។ ហើយ​បើ​អ្នក​កែសម្ផស្ស​មិនមែន​ជា​គ្រូពេទ្យ​ មិន​បាន​ឆ្លង​កាត់​ការ​សិក្សានិងការ​​ទទួល​ស្គាល់​ត្រឹម​ត្រូវពី​សំណាក់​អាជ្ញាធរ​ជំនាញ​ទេ គ្រោះ​ជួប​ផលវិបាក​​ធ្ងន់ធ្ងរ និង​មិន​អាច​ស្តារ​បាន​វិញ មាន​កាន់​តែ​ធំ។

បច្ចុប្បន្ន​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​បាន​ទៅកែសម្ផស្ស កែមុខ​កែមាត់ កែ​ច្រមុះ ចាក់​លុប​បំបាត់​ស្នាម​ជ្រួញ ចាក់​បំប៉ោង​សុដន់ ត្រគៀក​ ប្តូរ​ទម្រង់​បបូរមាត់ ។ល។និង​។ល។ ចង់ស្អាត ចង់​ក្មេង ចង់​មានស្បែក​តឹង​រលោង ​ ​តែ​គ្មាន​មធ្យោបាយ​ ឬ​ដើម្បី​សំចៃ​ថវិកា អ្នក​ចង់​កែសម្ផស្ស​ខ្លះ​ មិន​ខ្លាច​នឹង​ទៅ​រក​ជំនួយក្រៅផ្លូវការ ដោយលួច​លាក់​ខុស​ច្បាប់​ ឬ​លង់​ធ្វើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មេ​ពន្យុះ​តាម​បណ្តាញ​សង្គម​ទេ។

ប៉ុន្តែ​គ្រប់​ការ​វះកាត់ រាប់​ទាំង​​ការ​វះកាត់​កែសម្ផស្ស​ ​ ឬ​ចាក់ជួស​ដោយ​ប្រើ​ផលិតផល​ផ្សេងៗ​ ដើម្បី​កែសម្ផស្ស​​តាម​សេចក្តី​ត្រូវការ សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ​ទាំងអស់ ព្រោះ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​​ គ្មានទេភាព​ប្រាកដ​១០០%។ ​បើការ​កែសម្ផស្ស​ធ្វើ​ដោយ​លួច​លាក់ ពី​សំណាក់​ពេទ្យ​គ្មាន​សញ្ញាប័ត្រ គ្មាន​ឆ្លង​កាត់​ការ​សិក្សា​ជំនាញ​ត្រឹមត្រូវ​ទៀត  ហានិភ័យ​មានកាន់​តែ​ខ្ពស់ ជាមួយ​​ផលវិបាក ជួន​​ធ្ងន់ធ្ងរ​ខ្លាំង និង​ មិន​អាច​កែកុនថយ​ត្រលប់​ក្រោយ​ទៅ​​រក​សភាព​ដើម​បានទេ។ ​

ជា​ទូទៅ​ បើនិយាយ​ពី​ទម្រង់​នៃ​ការវះកាត់​កែសម្ផស្ស​ ក្រោម​ហេតុផល​ចង់​ល្អ ឬ​ដោយ​​មូលហេតុ​សុខភាព គ្មានទេ​ហានិភ័យ​ដល់​ជីវិត​។ មាន​ន័យ​ថា គេ​មិន​អាច​ស្លាប់​ដោយ​សកម្មភាព​វះកាត់​កែសម្ផស្សឡើយ ប៉ុន្តែ​អ្នក​ជំងឺ​អាច​បាត់​បង់​ជីវិត​ប្រសិន​បើ​ការ​វះកាត់​ជួប​បញ្ហា​ស្មុគស្មាញ​ និង​មិន​អាច​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ដូច​ជា​ករណី​មាន​ការ​ហូរឈាម​ខ្លាំង​ ឬ​ករណីស្ទះ​សរសៃ​ឈាម​នៅ​​សួត។ ជា​ករណី​កម្រខ្លាំង​​មែន តែ​មិន​អត់​សោះ​នោះឡើយ។

ហានិភ័យ​ខ្លះ​ទៀត កើត​មាន​ជា​លក្ខណៈ​រួម​ ក្នុង​គ្រប់​ឬ​ស្ទើរ​គ្រប់​អន្តរាគមន៍​កែសម្ផស្ស​ទាំង​អស់។ នោះ​គឺ ការជាំដក់​ឈាម​ប៉ោង​ជា​ថ្នក់​ ដែល​ខុស​ពី​សភាព​ជាំ​លើ​ស្បែក​ពេល​បុក​ឬ​ប៉ះ​ទង្គិច​។ ការ​ជាំដក់​ឈាម​នេះ អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ចាំបាច់​ត្រូវ​បញ្ជូន​ទៅវះ​ចាក់​បង្ហូរ​ឈាម​ចេញ​ ក្នុងករណីភាគ​ច្រើន។

ការ​បង្ករោគ​ ក្រោយ​ការ​វះកាត់។ ​ជា​ករណី​កាន់​តែ​កម្រ​ឡើងៗ ដោយ​សារ​គ្រូពេទ្យ​ជំនាញ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​យល់​ពី​វិធានការ​រក្សា​អនាម័យ​ក្នុង​បន្ទប់​វះកាត់។ តែ​យ៉ាង​ណា​ក៏​​ផលវិបាក​នេះ​នៅ​តែ​អាច​កើត​មាន​បាន។ មនុស្ស​ម្នាក់ៗ​មាន​សាច់​ខុស​គ្នា ខ្លះ​ឆាប់​សះ​ស្នាម​វះកាត់​ ខ្លះ​ត្រូវ​ការ​ពេលវេលា​យូរ។ កន្លែង​វះ​កាត់​កែសម្ផស្ស​ខ្លះ​ក្រជា​ កន្លែង​ខ្លះ​ទៀតក៏​ឆាប់ ដោយ​បន្សល់​ទុក​នូវ​ស្នាម​ផ្លែ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យមើល​ឃើញ​ មើល​ដឹង​ថា​មាន​ការ​កែសម្ផស្ស​។ នេះ​នៅ​មិន​ទាន់​រាប់​អំពី​ផលវិបាក​ធំ​មួយ​ទៀត គឺ​ ក្រោយ​ការ​វះកាត់​កែសម្ផស្សចប់​សព្វគ្រប់ លទ្ធផលជាក់ស្តែង​​​​មិន​ដូចក្តីស្រមៃចង់បាន។

ក្រៅ​អំពី​ហានិភ័យ​រួម អន្តរាគមន៍​កែ​សម្ផស្ស​ខ្លះ អាច​នាំ​ផលវិបាក​ពិសេស ដូច​ជា បាត់បង់​ភាព​រសើប​លើ​ស្បែក (ស្ពឹក​ស្បែក) មួយ​រយៈ អាច​ពី​​បីបួន​សប្តាហ៍​ឬ​ដល់​រាប់​ខែ តែ​ជួន​ស្ពឹក​អស់​មួយ​ផ្នែក​តែ​ម្តង​។ ករណី​ពិសេស​នេះ ច្រើន​កើត​ឡើង​ក្រោយ​ពេល​វះកាត់ដាក់​សុដន់​សិប្បនិម្មិត​ វះកាត់ធ្វើ​រាង​ឱ្យ​ស្វែល ដោយ​កាត់​​ខ្លាញ់​ពោះ ស្បែកយារ​​ក្រោម​ដើម​ដៃ​ នៅ​​ភ្លៅ ឬ​​វះកាត់​កែ​មុខ ធ្វើ​ចង្ការ​ព្រែក។

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺរ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន សុទ្ធ​សឹង​ជា​អ្នក​ងាយ​រង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វះកាត់​កែសម្ផស្ស ដែល​មិន​គួរ​ធ្វេសប្រហែស​ទេ។ ជា​ចុងក្រោយ ហានិភ័យ​នៃ​ការ​វះកាត់​ដែល​គ្រប់​គ្នា​ខ្លាច​និង​ព្រួយ​ជាង​គេ គឺ​ការ​ចាក់​ថ្នាំ​សន្តំ​។ ថ្នាំ​សន្តំ​បច្ចុប្បន្ន ទោះ​ក្នុង​ការ​វះកាត់​ជំងឺ​ធម្មតា ឬ​ជំងឺ​សម្ផស្ស​ មាន​ប្រសិទ្ធភាពកាន់​តែខ្ពស់​ផ្តល់​​ផល​រំខាន​តិច​តួច​បំផុត។ ហានិភ័យ​មិន​ភ្ញាក់​មក​វិញ សឹង​តែគ្មានទេ។ តែ​បុគ្គល​ខ្លះ​អាច​មាន​ប្រតិកម្មនឹង​ថ្នាំ​សន្តំ ហើយ​តើ​អ្នក​ចាក់​ថ្នាំ​សន្តំ​ជា​គ្រូពេទ្យ​ជំនាញ​ពិត​ឬ​យ៉ាងណា?! នៅ​ប្រទេស​បារាំង ការ​វះកាត់​កែសម្ផស្ស​ ខុស​ច្បាប់ ដោយមាន​​ប្រើ​ថ្នាំ​សន្តំ​សន្លប់​ទាំងស្រុង មាន​កើន​ឡើង​ច្រើន ចំពោះ​ករណី​កែ​បំប៉ោង​សុដន់ កាត់​ត្របក​ភ្នែក កែច្រមុះ​និង​សម្រករាង។​

ចុះ​ការកែសម្ផស្ស​ដោយ​ការ​​ចាក់​ផលិតផលវិញតើ​អាច​បង្ក​ផលវិបាក​អ្វីខ្លះ?

​ការ​កែសម្ផស្ស​មាន​ពីរ​ទម្រង់ ៖ ដោយ​ការ​វះកាត់ មាន​ប្រើ​ថ្នាំស្ពឹក ឬ​ថ្នាំសន្តំ និង​ដោយ​ការ​ចាក់​លើ​ស្បែកមុខ បបូរមាត់ ឬ​កន្លែង​មាន​ស្នាម​ជ្រីវជ្រួញ។ វិធី​ចាក់​ថ្នាំ​កែសម្ផស្ស​​​​ជា​ទីពេញ​និយម​បំផុតនា​ពេល​នេះ គឺ​ការ​ចាក់​ដោយ​ប្រើ​ផលិត​ផល​ Botox ឬ​អាស៊ីត hyaluronique។

Botox ឬ​ la toxine botulique ជា​ភាសា​បារាំង គឺ​ជា​សារធាតុ​ពុល​ធម្មជាតិ​ម្យ៉ាង​នៅក្នុង​ដីដែល​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ចំណី​អាហារ​ ហើយ​អាច​ធ្វើ​ឱ្យ​សាច់​ដុំ​លែង​កម្រើក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យក​សារធាតុ​នេះ​មក​ផ្សំ​ធ្វើ​ជា​ថ្នាំ​​ចាក់លើ​សាច់​ដុំ​ ឱ្យ​ឈប់កន្ទ្រាក់​​សម្រាប់​ប្រឆាំង​នឹង​ភាព​ជ្រីវជ្រួញ​។ ចំណែក​អាស៊ីតHyaluronique​វិញ​ជា​សារធាតុ​ធម្មជាតិ​ក្នុងខ្លួន​មនុស្ស ស្ថិត​នៅ​ត្រង់​​ស្រទាប់​Derme និង​មាន​តួនាទី​ជាអ្នក​​ចាប់​ស្រូប​និង​រក្សា​ជាតិ​ទឹក។ ដោយ​ហេតុ​តែ​បរិមាណ​និង​គុណភាព​​នៃ​អាស៊ីតHyaluronique ធ្លាក់​ចុះ​ទៅ​តាម​វ័យ​របស់​មនុស្ស ទើប​គេ​យក​សារធាតុ​​អាស៊ីត​Hyaluronique នេះ​ទៅធ្វើ​ជា​ធាតុ​សកម្ម​​នៃ​​​ផលិតផល​សម្អាងជា​ច្រើន​ ឬ​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ភាពចាស់​របស់​ស្បែក។

​ក្រៅ​ពី​ត្រូវ​ចាក់​ជា​រៀង​រាល់​៦​ខែ​ដើម្បី​បាន​ស្អាត​​ មាន​ទម្រង់​ដូច​ការ​ចង់​បាន អាស៊ីត​Hyaluronique អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត ប្រសិន​បើ​ការ​ចាក់​ធ្វើ​ឡើងដោយ​អ្នក​គ្មាន​ជំនាញ​ច្បាស់លាស់​ត្រឹម​ត្រូវ។ បើ​តាម​ប្រធាន​សហជីព​ជាតិ​ផ្នែក​វះកាត់​កែសម្ផស្ស​បារាំង លោក Adel Louafi មាន​អ្នក​ជំងឺ​ជា​ច្រើន​សិប​នាក់​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ក្រោយ​ពី​បាន​ចាក់​ផលិតផល​Hyaluronique ដោយ​លួច​លាក់​និង​ខុស​ច្បាប់។ ការ​ចាក់​បំប៉ោង​បបូរ​មាត់ អាច​នឹង​ធ្វើ​មាន​ដំបៅ​រលួយ​នៃ​ជាលិក រហូត​ដល់​ថ្នាក់​ត្រូវ​កាត់​សាច់​បបូរមាត់​នោះ​មួយ​ផ្នែក ប្រសិន​បើ​ចាក់​ទៅ​ប៉ះ​ចំ​សរសៃ​ឈាម​អាទែ។ ករណីចាក់​​​ច្រមុះ ហានិភ័យ​អាច​ជា​ការរលាក​និងបន្សល់​ទុក​នូវ​ស្នាម​ដែល​មិន​អាច​កែប្រែ​បាន​ឡើយ ប្រសិន​បើ​សរសៃ​ឈាម​អាទែ​ត្រូវ​ស្ទះ​ដោយ​សារធាតុ​អាស៊ីត​នេះ។ ការ​ចាក់​បំបោង​ត្រគៀក​ ក៏​អាច​មាន​គ្រោះ​ថ្នាក់​បែប​ធ្ងន់ធ្ងរប៉ះពាល់​ដល់​ជីវិត ព្រោះ​ជា​ទូទៅ ការ​ចាក់​នៅ​តំបន់​នេះ ត្រូវការ​ប្រើថ្នាំ​​ក្នុង​​​បរិមាណ​ច្រើន​។ ប្រើ​ថ្នាំ​ច្រើន បើ​មាន​ការ​បង្ក​រោគ​ រោគ​នឹង​ក្លាយ​ កើត​ជា​បូស​ ជា​ដំបៅ​រលួយ​ស្អុយ និង​មាន​ប្រតិកម្មបុក​​ដល់​សរីរាង្គ​សំខាន់ៗ​ដូច​ជា​ សួត ថ្លើម តម្រង​នោម ​តម្រូវ​ឱ្យ​មាន​ការ​សង្គ្រោះ​ជា​បន្ទាន់ទៀត​ផង៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
TED Talks Daily by TED

TED Talks Daily

11,168 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

4 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

Learning English For Work by BBC News

Learning English For Work

42 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

47 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners