នាទីសុខភាពនិងអនាម័យ

ខោ​ទ្រនាប់​​អាច​បង្អាក់​សមត្ថភាព​បន្ត​ពូជបុរស​?


Listen Later

ជម្រើស​ស្លៀក​ខោ​ទ្រនាប់​មិនមែន​ត្រឹម​តែ​សម្រាប់​បិទ​បាំង ឬ​​លម្អ​រាងកាយ​ទេ តែ​អាច​មាន​ឥទ្ធិពល​ដល់​សុខភាព​បន្ត​ពូជ​ទៀត។ ការ​សិក្សាជា​ច្រើន​ បាន​បង្ហាញ​ថា ខោទ្រនាប់​​​រឹត​តឹង​ខ្លាំង​ អាច​រំខាន​​ដល់ជីវិត​​បន្ត​ពូជ​របស់​បុរស ព្រោះភាព​ហប់​ក្តៅ​បាន​ធ្វើ​ឱ្យ​បរិមាណ​និង​គុណភាពនៃមេជីវិត​បុរស​ (ស្ពែម៉ាតូហ្សូអ៊ីត) ធ្លាក់ចុះ​ ទើបពួកគាត់​​ពិបាក​មាន​កូន។

តើ​អស់​លោក​ ចូល​ចិត្ត​ស្លៀក​ខោទ្រនាប់​ ក្នុង​ទម្រង់​ជា​ស្លីប ជា​ខោក្តោបខ្លាំង​ ជា​Boxer  ជា​ខោ​ខ្លី​រលុងបែប​ចាស់​បុរាណ​ខ្មែរ? ខោ​ទ្រនាប់​ មិន​មែន​គ្រាន់​តែជា​គ្រឿង​លម្អ​​ ​សម្រាប់​បិទ​បាំង​កេរ្ត៍​ខ្មាសទេ​ តែ​ការ​ជ្រើស​រើស​ខោទ្រនាប់​ក៏​មាន​ពាក់​ព័ន្ធដល់​បញ្ហា​សុខភាព​ដែរ។ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា ខោ​ទ្រនាប់បុរស​ដែល​​រឹត​តឹង​ខ្លាំង​ អាច​ធ្វើ​ឱ្យ​បុរស​ពិបាក​មាន​កូន ព្រោះ​មេជីវិត​បុរស​នឹង​ធ្លាក់​ចុះ ប្រសិន​បើ​ប្រដាប់​ភេទ​បុរស​រង​កម្តៅ​ខ្លាំង រយៈ​ពេល​យូរ​​ពេក។ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញទៀត​ថា បុរសខ្លះ​​​ បាត់​បង់​សមត្ថភាព​បង្ក​កំណើត ​មិន​អាច​មាន​កូន​បាន​ ដោយ​ហេតុ​តែ​ធ្វើការ​នៅ​កន្លែងដែល​​ប្រឈម​នឹង​ភាព​ក្តៅ​ខ្លាំងដល់​ពង​ស្វាស ដូច​ជា​ធ្វើ​ការ​នៅ​ក្នុងហាង​ឬ​ឡ​ធ្វើ​នំប៉័ង ឬ​អ្នក​បើក​ឡាន​ ដែល​​ត្រូវ​អង្គុយ​យូរ​ នាំ​ឱ្យ​ក្តៅ​ដល់​ប្រដាប់​ភេទ។

ការងារ​​របស់​ក្រុម​គ្រូពេទ្យ ស្រាវជ្រាវ​រក​វិធី​ពន្យារ​កំណើត​បុរស ដោយវិធី​ស្លៀក​​ខោស្លីប​ក្តៅ​​ ក៏​ហុច​លទ្ធផល​ដូច​គ្នា។ ដើម្បី​បង្អាក់​ដំណើរ​លូត​លាស់​របស់​ស្ពែម៉ាតូហ្សូអ៊ីត បុរស​ចង់​ពន្យារ​កំណើត​ត្រូវ​ស្លៀក​ខោ​ស្លីបរឹត​​ក្តោប​កម្តៅ​លិង្គ​រយៈ​ពេល​យ៉ាង​ហោច​១៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ជាប់​គ្នា​រយៈ​ពេល​បី​ខែ។ គេ​ត្រូវ​ការ​រង់ចាំ​​ដល់​បី​ខែ ទើបវិធី​ពន្យារកំណើត​ដោយ​ស្លៀក​ខោ​រឹប​​ចាប់​មាន​ប្រសិទ្ធភាព​ព្រោះ​ដំណើរ​ការ​លូតលាស់​របស់​ស្ពែម៉ាតូហ្សូអ៊ីត​ស៊ីពេល​បី​ខែ។ មាន​ឈ្មោះ​ថា​ ជា​ពិធី​ពន្យារ​កំណើត​ដោយ​កម្តៅ ខោស្លីប​ក្តៅ​នេះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​ និង​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​បារាំង​ទទួល​ស្គាល់​នៅឡើយទេ។ ខោស្លីប​ក្តៅ​នេះ ក៏​ពុំ​មាន​ដាក់​លក់​នៅ​ទីផ្សារ​ទេ។ បើ​លោក​អ្នក​ចង់​សាកល្បង​ ​ត្រូវ​វាស់​កាត់​ដោយ​ខ្លួន​ឯង ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ខោ ត្រូវ​ខ្លំ​រឹត​ពង​បន្តិច​ ដើម្បី​បន្ថប់​​កម្តៅ​ឱ្យ​ឡើង​ដល់​៣៧​អង្សា​នៅ​ម្តុំ​ប្រដាប់​ភេទ។ ៣៧​អង្សា​​ជា​កំរិត​សីតុណ្ហភាព​ក្តៅ​អាច​បញ្ឈប់​ការ​ផលិត​ស្ពែម៉ាតូហ្សូអ៊ីត​បាន។ ក្នុងពេលធម្មតា ពងស្វាសត្រជាក់ជាងផ្នែកផ្សេងនៃសរីរាង្គកាយ (៣៥អង្សា)។ អ៊ីចឹង​ហើយ​​ជា​ធម្មជាតិ​បង្កើត​សត្វ​លោក​​មក​ដោយ​ដាក់​ពងស្វាស​នៅផ្នែក​ខាង​​ក្រៅនៃ​សពាង្គកាយ។

មាន​ន័យ​ថា នៅ​ពេល​ពង​ស្វាស ឬ​ប្រដាប់​ភេទ​បុរស​ ត្រូវ​រឹប​ញុក​ជាប់ណែន​​នឹង​ខ្លួន ដោយ​ខោ​ស្លីប​រឹត​រួត​​ ដែល​ធ្វើ​ឱ្យ​ហប់​ឡើង​ក្តៅ​ ការ​ផលិត​មេជីវិត​ត្រូវ​រង​ការ​រំខាន។ ការ​ផលិត​មេជីវិត​ស្ពែម៉ាតូហ្សូអ៊ីត ទាមទារ​ឱ្យ​តំបន់​កេរ្ត៍​ខ្មាស​នេះ​មាន​សីតុណ្ហភាព​ទាប​ជាង​រាង​កាយ​ទាំង​មូល ប្រមាណ​ពី​៣ទៅ​៤​អង្សា។

នៅ​ក្នុង​ការ​សិក្សាប្រៀបធៀប​កំរិត​បរិមាណ​ស្ពែម៉ាតូហ្សូអ៊ីត​របស់​បុរស​ស្លៀក​ខោ​ស្លីប​តឹង និង​ខោស្លីប​រលុង បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ​ខោ​រឹប​តឹងជាប់​ខ្លួន ពិត​ជា​បាន​បន្ថយ​ផលិតកម្ម​​ស្ពែម៉ាហ្សូអ៊ីត​មែន។ ​ប្រសិន​បើ​បុរស​មាន​បរិមាណ​ស្ពែម៉ាហ្សូអ៊ីត​ធម្មតា ការ​ចុះ​ថយ​ផលិត​កម្ម​មេជីវិត​ឈ្មោល​ដោយ​ការ​ស្លៀក​រឹប មិនសូវ​​ប៉ះពាល់ដល់​​ការ​បង្ក​ពូជ​ទេ។ ប៉ុន្តែបើ​បុរស​នោះ​មាន​ស្ពែម៉ាតូហ្សូអ៊ីត​តិច​ស្រាប់ ការ​ចុះថយ​តែ​បន្តិច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​មាន​កូន​ហើយ។

កម្តៅពិត​ជា​អាច​​សម្លាប់​ស្ពែម៉ាតូហ្ស៊ីត?

តាម​ការ​ពិត​ទៅ​​នោះ ​កំរិត​សមត្ថភាព​បន្ត​ពូជ​របស់​បុរស​​បាន​ធ្លាក់​ចុះ​ជា​លំដាប់ តាំងពី​​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ។ អត្រា​​ស្ពែម៉ាតូហ្សូអ៊ីត​សកម្ម​​បានថយ​​ដោយឯកឯង​មិន​ដឹង​ថា​មក​ពី​ហេតុ​អ្វី​។ មូលហេតុ​អាច​មាន​ច្រើន តែ​ដើមហេតុ​ដំបូង​និង​ចម្បង​គេ​​មួយ ​ជា​កត្តា​សម្លៀក​បំពាក់ ដែល​តឹង​រឹត​ខ្លួន​ខ្លាំងពេក។ ហើយមិនមែនសម្ពាធ​នៃ​​ការ​រឹត​រួត​ កៀបតឹង​របស់​ខោ​ទ្រនាប់​ទេ​ដែលជា​បញ្ហា​​ធ្វើ​បុរស​ពិបាក​មាន​កូននោះ ​គឺ​ភាព​ក្តៅ​បង្ក​ឡើង​ដោយ​​សម្លៀក​បំពាក់​រឹត​រួត​តឹងបាន​ទៅ​ដំឡើង​សីតុណ្ហភាព​តំបន់​បន្ត​ពូជ​របស់​បុរស។ ធម្មជាតិ​បង្កើត​មនុស្ស​ដោយ​ដាក់​ពង​ឱ្យ​នៅ​ក្រោម និង​ក្រៅ​សពាង្គកាយ​មិនមែន​ជា​ចៃដន្យ​ទេ។ ការ​ឡើង​កម្តៅ​តែ​បន្តិច​ អាច​ជះ​ឥទ្ធិពល​និង​ផលវិបាក​ធំ​ដល់​សមត្ថភាព​បន្ត​ពូជ​របស់​បុរស។ មាន​ន័យ​ថា ក្តៅ​អាច​សម្លាប់​មេជីវិត​ស្ពែម៉ាតូហ្សូអ៊ីត​ឬ? ពិត​ជា​អាច។ បណ្តោយ​ឱ្យ​ប្រដាប់​ភេទ​ត្រូវ​ក្តៅ​ ឬ​ស្ថិត​ក្នុង​សភាពក្តៅ​ជ្រុល​ នឹង​ធ្វើ​ឱ្យ​ស្ពែម៉ាតូហ្សូអ៊ីត​មាន​អាយុ​ខ្លី​និង​មាន​ចំនួន​តិច។

បាតុភូត​អសមត្ថភាព​បុរស​ ក្នុង​បង្ក​កំណើត​កូន​ បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ស្រាវជ្រាវទ្រង់ទ្រាយ​ធំ និង​យ៉ាង​លម្អិត។ ​ ​ក្រុម​អ្នកស្រាវជ្រាវជីវវិទ្យា​និង​វេជ្ជសាស្ត្រ​​អាហ្សង់ទីន បាន​វិភាគទិន្នន័យ​នៃ​គំរូ​ស្ពែម៉ាតូហ្សូអ៊ីត​របស់​បុរស​ជា​ច្រើន​ពាន់​នាក់ រយៈ​ពេល​១៩​ឆ្នាំ (២០០៥-២០២៣) ហើយ​យក​ទិន្នន័យ​នេះ​ទៅ​ផ្ទឹម​នឹង​ព័ត៌មាន​អាកាសធាតុ​ផ្តល់​ដោយ​ភ្នាក់​ងារ​ឧតុនិយម។ ជា​លទ្ធផល​​​ដែល​មាន​​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​បរិស្ថាន ការ​ប្រឈម​នឹងរលក​​កម្តៅសីតុណ្ហភាព​ខ្ពស់ បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​បញ្ចុះ​សមត្ថភាព​បង្ក​កំណើត​របស់​បុរស​អស់​១០%។ ជាង​នេះ​ទៅ​ទៀត ដោយ​សារ​ភាព​ក្តៅ ស្ពែម៉ាតូហ្ស៊ីត​ក្នុង​ទម្រង់​ធម្មតា​តែ​ខ្សោយ។ នេះ​បើ​តាម​របាយការណ៍​ដដែល។

​បុរស​ពេញវ័យ​បង្ក​កំណើត មាន​ស្ពែម៉ាតូហ្ស៊ីត ជា​មធ្យមពី​៨០​ទៅ​១០០លាន​ក្នុង​មួយមីល្លីលីត្រ​នៃ​ទឹក​ស្ពែម។ ក្រោម​១៥​លាន ​បុរស​ចាប់​មាន​ការ​លំបាក​ឬ​ចាត់ទុក​ថា​មាន​ជំងឺ​អារ​ហើយ។ តែ​​ដោយ​ហេតុ​ថា​អស់​លោក​បុរស​ជា​ទូទៅ មិន​ដឹង​ថា​ខ្លួន​មាន​មេជីវិត​ច្រើន​ឬ​តិច ខ្លាំង​ឬ​ខ្សោយ​​នោះ មធ្យោបាយ​ដ៏​ល្អ​ ដែល​ប្រាកដ​មិន​នាំ​ផលវិបាក​ដល់​ការ​មានកូន គឺ​ត្រូវ​ជ្រើសរើស​ខោ​ក្នុង​រលុងៗ។ សេចក្តី​ណែនាំរបស់​អ្នក​ជំនាញ គឺបើ​ចង់​​​​ក្លាយ​ជា​ឪពុក​ ​​ត្រូវ​ស្លៀក​ពាក់​រលុងៗ មិន​ថា​​ ខាង​ក្នុង ឬ​ខោ​ក្រៅ​ទេ។ ​ចៀស​វាង​ការ​អង្គុយ​យូរ​ ដោយ​ត្បៀត​ជើង។ ឧស្សាហ៍​ប្តូរឥរិយាបថ​​អង្គុយ ឬ​​​ងើប​ដើរ ដើម្បី​កុំ​ឱ្យ​ក្តៅ​គូថ​ទាន់។ កុំ​​ធ្វើការដោយ​ដាក់​កុំ​ព្យូទ័រ ​នៅ​លើ​ភ្លៅ​ ព្រោះ​វា​នឹង​បង្កើន​កម្តៅ​សីតុណ្ហភាព​ដល់​ប្រដាប់​ភេទ។ បុរស​ភាគ​ច្រើន​មានទម្លាប់​ដាក់​ទូរស័ព្ទ​នៅ​ហោបៅ​ខោ​ខាង​មុខ ទង្វើ​បែប​នេះ​ក៏​អាច​រំខាន​ដល់​ការ​បន្ត​ពូជ​ដែរ​ ដោយ​ទូរស័ព្ទ​អាច​សាយ​ភាយ​រលក​កម្តៅ​ដល់​ពង​ស្វាស​។ ត្រាំ​ទឹក​ក្រៅ​ហ្សាក់កូហ្ស៊ី​ឬ​សូណា ជួយ​សម្រួល​អារម្មណ៍​បន្ធូរបន្ថយ​ភាព​តាន​តឹង តែ​មិន​ល្អ​ទេ​សម្រាប់សុខភាព​ស្ពែម៉ាតូហ្សូអ៊ីត។

ដោយ​មិន​និយាយ​អំពី​បញ្ហា​មាន​កូន ជម្រើស​ខោ​ក្នុងត្រូវ​ធ្វើ​ដោយ​គិត​គូរ​ដល់​ផាសុកភាព​នៃ​រាងកាយ។ ស្លីប​អាច​តឹង​ជ្រុល ខោ​ក្នុង​បែប​ចាស់​បុរាណ​ខ្មែររលុង​ជ្រុល ខោBoxerទំនង​សមរម្យ​ជាង​គេ ព្រោះ​សូម​ចង​ចាំ​ថា ស្លៀក​ខោ​ទ្រនាប់​ត្រូវ​ខ្លួន​ អាច​បញ្ចៀស​ការ​កកោស​ កកិត​ ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​រលាក។ ជា​ចុងក្រោយ​ ត្រូវ​គិត​ដល់​អនាម័យ ! ត្រូវ​ប្តូរ​ខោ​អាវ​ក្នុង​ជា​រៀង​រាល់​ថ្ងៃ។ ខោ​ក្នុង​មាន​តួនាទីសំខាន់​​ពីរ​យ៉ាង​ គឺ​ការពារប្រដាប់​ភេទ​​និង​អនាម័យ។ មិន​ស្លៀក​ខោ​ក្នុង​ពេល​ថ្ងៃ​ អាច​នឹង​បង្ក​ឱ្យ​មាន​ការ​កកិត​និង​រលាក ហើយ​អាច​ត្រូវ​កៀប​​នៅ​ពេល​បិទ​រូត​ខោ។ តែ​​ពេល​យប់​ គេ​មិន​ចាំបាច់​ស្លៀក​ខោ​ក្នុងក៏​បាន ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រាន្ត​លក់​ស្រួល​ជា​ការស្រេច។

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

San Sochea Official by San Sochea

San Sochea Official

2 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners