ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រុស្ស៊ី


Listen Later

ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​។​

ខួប​៣ឆ្នាំ​នៃសង្គ្រាមអ៊ុយក្រែន​នាពេលនេះ គឺអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ​ដ៏លំបាក ទាំងនៅ​លើ​សមរភូមិ ទាំងនៅ​លើ​ផ្នែក​ជួយ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​។ ដូចយើងដឹងហើយ ថាលោកដូណាល់ ត្រាំ ដែលចូលកាន់អំណាចទើបតែបាន១ខែ បានធ្វើ​ឲ្យ​ប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ដល់ស្ថានការណ៍នៅអ៊ុយក្រែន​។​ លោក​ដូណាល់ ត្រាំ បានបង្ហាញជំហរបោះបង់ចោល​អ៊ុយក្រែន ហើយងាកទៅចរចាតែ២នាក់ជាមួយរុស្ស៊ី។ លោកដូណាល់ ត្រាំ បានចោទថាលោក​ហ្សេលេនស្គី ជាជន​ផ្តាច់ការ ហើយថាសង្គ្រាម​នេះ គឺអ៊ុយក្រែនជាអ្នកចាប់ផ្តើមមុន​។ លោកត្រាំ ថែមទាំងបានគំរាម​ឲ្យ​អ៊ុយក្រែន ត្រូវតែ​ចុះហត្ថលេខាបើកផ្លូវ​ឲ្យ​អាមេរិក​ ចូលទៅ​កកាយ​បូមយកធនធានរ៉ែទាំងស្រុង របស់​អ៊ុយក្រែនថែមទៀតផង​។

“៣ឆ្នាំនៃការតស៊ូការពារជាតិ​”

អ៊ុយក្រែនស្ថិតនៅ​ក្រោម​សំពាធមួយធ្ងន់ណាស់ ព្រោះបាត់បង់សម្ព័ន្ធមិត្តអាមេរិក ​ដែល​​ជា​ម្ចាស់ជំនួយ​យោធា​ដ៏ធំបំផុត​។​ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក​ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានប្រមូល​អារម្មណ៍ ​ងើបមុខបន្តបោះជំហាន​ ដើម្បី​​ការពារកិត្តិយសខ្លួននិងកិតិ្តយសជាតិ។ ក្នុង​ឱកាសខួប៣ឆ្នាំ​នៃសង្គ្រាម​នេះ លោក​ហ្សេឡេនស្គី បានបង្ហោះសារនៅលើបណ្តាញ​សង្គម ដោយ​លោកសរសេរថា “​៣ឆ្នាំនៃការតស៊ូ ៣ឆ្នាំនៃភាពអង់អាចក្លាហានដ៏ម៉ឺងម៉ាត់ របស់ប្រជាជនអ៊ុយក្រែនគ្រប់រូបក្នុងការប្រយុទ្ធ​​ការពារទឹកដី​”។

ដើម្បីបង្ហាញជំហរជួយសាមគ្គីជាមួយ​អ៊ុយក្រែន បណ្តាថ្នាក់ដឹកនាំចំនួន១៣នាក់ បានធ្វើដំណើរទៅ​រដ្ឋធានីកៀវ ក្នុងនោះមាន​លោកស្រីប្រធានគណៈកម្មកាអឺរ៉ុប ប្រមុខរដ្ឋាភិបាលក្រុមប្រទេសស្កង់ឌីណាវ ក្រុមប្រទេស​បាល់ទិក លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ និង​លោក​នាយករដ្ឋមន្ត្រីកាណាដាយូស្តាំង ទ្រុយដូ ជាដើម។ ថ្នាក់ដឹកនាំ​ទាំងនេះ ទៅជួប​​លោក​ហ្សេឡេនស្គី នៅក្នុង​​ជំនួបកំពូលពិសេសមួយនៅព្រឹកថ្ងៃចន្ទ​​នេះ ជាមួយ​នឹងថ្នាក់ដឹកនាំ​២៤នាក់ទៀត ដែលចូលរួម​​ពីចម្ងាយ​​តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។​ តាមទីក្រុងធំៗប្រទេសជាច្រើន ក៏មានការដង្ហែរក្បួនបង្ហាញការសាមគ្គីចំពោះអ៊ុយក្រែន និងបានថ្កោលទោសរុស្ស៊ី​ថាជា​ចោរឈ្លានពាន​។

“ជនផ្តាច់ការពិត​ទើបរអៀសខ្លួន”

កាលពីល្ងាចថ្ងៃអាទិត្យទី​២៣កុម្ភៈ លោក​ហ្សេឡេនស្គី បានធ្វើសន្និសីទកាសែតមួយ។ ឆ្លើយទៅនឹងសំណួរបស់​អ្នកកាសែត លោក​ហ្សេឡេនស្គីបាន​អះអាងថា លោក​មិនខឹងមិនតូចចិត្តអ្វី​​ទេ ដែល​លោកដូណាល់ ត្រាំ ដៀលត្មេះថាលោកជាមេដឹកនាំផ្តាច់ការ​។ លោក​ហ្សេឡេនស្គី បន្ថែមថា បើមេដឹកនាំផ្តាច់ការពិត​មែន​​ ទើបខ្មាសនិងរអៀសខ្លួន​​​ ចំណែកលោក​ លោក​ដឹងច្បាស់ថាខ្លួនលោកជានរណា​។ លោកហ្សេឡេនស្គី​បានឆ្លើយទៀតថា លោកមិនដែលគិតចង់ក្រាញអំណាចអ្វីឡើយ ហើយ​លោកត្រៀមខ្លួនចុះពីតំណែងប្រសិន​បើវាជាដំណោះស្រាយ នាំ​ប្រទេសឲ្យ​មានសន្តិភាព និង​បានទឹកដី​មកវិញ។

ហើយចំពោះសំដី​គំរាម​ពីខាងវ៉ាស៊ីនតោន ប្រាប់​ឲ្យ​លោកត្រូវតែចុះហត្ថលេខា បើក​ផ្លូវ​ឲ្យ​អាមេរិក​ចូល​មកជីកកកាយ​យករ៉ែអ៊ុយក្រែនទាំងស្រុង ដើម្បីជាការ​សងប្រាក់ដែលអាមេរិក​បានជួយ​អ៊ុយក្រែនកន្លងមកនោះ លោក​ហ្សេឡេនស្គីបានលើកឡើងថា លោក​មិនចុះហត្ថលេខាជាដាច់ខាតនូវកិច្ចព្រមព្រៀងណាមួយ ដែល​នឹងដាក់បន្ទុក​ទៅលើ​កូនចៅ​អ៊ុយក្រែន​១០​ជំនាន់​ទៅមុខ។ លោកថារឿងនេះធំខ្លាំងណាស់ ដូច្នេះ​គឺទាល់តែ​សភាអ៊ុយក្រែន ​ជាអ្នកបោះឆ្នោត​អនុម័ត​។ ចម្លើយរបស់​លោក​ហ្សេឡេនស្គី ហាក់មានន័យជាការខោក​ដោយប្រយោលទៅលើ​លោកដូណាល់ ត្រាំ ដែលចោទថាលោក​ហ្សេឡេនស្គីជាជនផ្តាច់ការ តែខ្លួន​លោកត្រាំវិញ ក្នុងនាមប្រធានាធិបតី​មហាអំណាចប្រជាធិបតេយ្យ បែរជាមក​​បង្ខំ​ឲ្យគេចុះហត្ថលេខាប្រគល់ធនធានរ៉ែទាំងអស់ ដោយ​មិនចាំបាច់ឆ្លងកាត់ ​ការបោះឆ្នោតពីសភា​អ៊ុយក្រែនទៅវិញ​។​

“ការប្រយុទ្ធដើម្បី​ការពារអាយុជីវិតអឺរ៉ុបទាំងមូល​”

តែយ៉ាងណា យើងឃើញថាអ៊ុយក្រែនកំពុងតែលតោលខ្លាំងណាស់ ក្នុងពេលនេះ ព្រោះ​ថាលែងមានជំនួយយោធារបស់អាមេរិកតទៅទៀត។ នៅសល់តែអឺរ៉ុបនិងកាណាដាទេ ដែល​នៅតែប្តេជ្ញាជួយ​អ៊ុយក្រែន​។ ជាការប្តេជ្ញាជួយ​ ដែលត្រូវតែជាក់ស្តែង មិនមែនត្រឹមតែមាត់ទេ​។ ជំនួបកំពូល​នៅទីក្រុងកៀវនៅព្រឹកថ្ងៃទី​២៤កុម្ភៈ​ គឺគេនឹងពិភាក្សារកមធ្យោបាយ ដើម្បី​ជួយ​អ៊ុយក្រែន​។​ ហើយក្រុមប្រទេសសមាជិកអឺរ៉ុបទាំង​២៧​ នឹងបើកជំនួបកំពូលពិសេសមួយទៀត នៅប្រ៊ុចសែល ថ្ងៃទី​៦មីនា។

លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហោះសារ​ពីទីក្រុងកៀវថា “ការតស៊ូរបស់អ៊ុយក្រែន ដែល​​ប្រយុទ្ធ​ដើម្បី​ការពារទឹកដី​និងអាយុជីវិតនេះ​ វាមិនមែន​ជាការប្រយុទ្ធរបស់​​អ៊ុយក្រែនតែមួយទេ តែវាគឺ​ជា​ការតស៊ូប្រយុទ្ធការពារ​វាសនាអនាគតរបស់អឺរ៉ុបទាំងមូល។ ក្នុងន័យនេះ គឺលោកស្រី​ចង់ប្រកាសគោលជំហរថា អឺរ៉ុបត្រូវតែរកវិធីជួយអ៊ុយក្រែន​នៅពេលនេះ មិន​ឲ្យ​បណ្តោយ​ឲ្យរុស្ស៊ីឈ្នះជាដាច់ខាត។ បើរុស្ស៊ីឈ្នះថ្ងៃនេះ ថ្ងៃស្អែកគឺប្រទេសអឺរ៉ុបណាមួយ​ផ្សេងទៀត ដែលនឹងរងគ្រោះដូចអ៊ុយក្រែន​ដែរ​។​

ថ្នាក់ដឹកនាំប្រទេស​​អឺរ៉ុបមួយចំនួន តួយ៉ាងលោក​ប្រធានាធិបតីបារាំង និងលោក​នាយករដ្ឋមន្ត្រីអង់គ្លេស​​ បានបង្ហាញ​ជំហរថាប្រទេសអឺរ៉ុបត្រូវតែបង្កើតសម្ព័ន្ធភាពកងទ័ពមួយឲ្យរឹងមាំ មានកម្លាំងទ័ព មាន​កម្លាំងសព្វាវុធ ដើម្បី​ការពារ​សន្តិសុខ តទល់នឹងការគំរាមឈ្លានពានរបស់រុស្ស៊ី។ លោក Friedrich Merz ដែលទើបតែឈ្នះឆ្នោត​នៅអាល្លឺម៉ង់ ហើយដែលគេរំពឹងថានឹងឡើងមកដឹកនាំរដ្ឋាភិបាលថ្មីអាល្លឺម៉ង់ ក៏​​បានប្រកាសគោលជំហរដូចគ្នាដែរ ថាអាទិភាពធំបំផុតរបស់អឺរ៉ុបពេលនេះ គឺរៀបចំបង្កើតប្រព័ន្ធការពារជាតិរួមគ្នា​ដែលមានស្វ័យភាព ដោយ​យកគម្រូតាមសម្ព័ន្ធភាពអូតង់ ហើយ​ឈប់រំពឹងលើកម្លាំងរបស់អាមេរិក។​

នៅថ្ងៃចន្ទទី​២៤កុម្ភៈដែរ​ លោកម៉ាក្រុង បានធ្វើដំណើរទៅ​ជួបលោក​ដូណាល់ ត្រាំ នៅវ៉ាស៊ីងតោន ដើម្បីសាកព្យាយាម​ពន្យល់​លោក​ដូណាល់ ត្រាំ ថាមិនត្រូវបោះបង់ចោលអ៊ុយក្រែន ហើយ​មិនត្រូវចាញ់​បោក​រុស្ស៊ីនោះដែរ។ លោកត្រាំ ស្តាប់ឬមិនស្តាប់យើងមិនអាចស្មានដឹងទេ តែយ៉ាងណាលោកម៉ាក្រុងអះអាងថា ត្រូវតែព្យាយាមឲ្យអស់លទ្ធភាព​។ អ្វីដែលជាគោលជំហររបស់​លោកម៉ាក្រុង គឺកិច្ចព្រមព្រៀងសន្តិសភាពត្រូវតែមានអ៊ុយក្រែន ដែលជាជនរងគ្រោះចូលរួមចរចា ហើយ​ជាកិច្ចព្រមព្រៀងដែលយុត្តិធម៌សម្រាប់អ៊ុយក្រែន ព្រមជាមួយនឹងលក្ខខណ្ឌការពារអ៊ុយក្រែនទៅថ្ងៃអនាគត ដើម្បីកុំ​ឲ្យរុស្ស៊ី​ឈ្លានពានម្តងទៀត។

ដោយឡែក​​ លោក​ Serguei Lavrov ប្រមុខការទូតរុស្ស៊ីដែលមានវត្តមាននៅតួកគី បាននិយាយគំរាម​នៅព្រឹកនេះថា រុស្ស៊ីនឹងមិនឈប់ធ្វើសង្គ្រាមជាដាច់ខាត​ ល្គិកណារុស្ស៊ីមិនទទួលបានអ្វីដែលរុស្ស៊ីចង់​បាន​​នៅក្នុងកិច្ចព្រមព្រៀង​។ សម្តី​នេះ វាឆ្លុះបញ្ចាំងអំពី​ភាពក្រអឺតរបស់រុស្ស៊ីនៅពេលនេះ ព្រោះថា​រុស្ស៊ី​អាចថាមាន​​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ចាំជួយ​គាំទ្រ​ពីក្រោយ​​ហើយ​៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,825 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

527 Listeners