ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២


Listen Later

ថ្ងៃទី​៦មិថុនា​ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទាហាន​ណាហ្ស៊ី​​អាល្លឺម៉ង់​​។​​​ នេះ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​ដ៏សំខាន់​ ដែល​ឈាន​ទៅ​ផ្តួល​រំលំរបប​ណាស៊ី​ ហើយនិង​​បិទ​បញ្ចប់​សង្គ្រាម​លោកលើកទី២។​ រដ្ឋាភិបាល​បារាំង ​រៀបចំ​ពិធី​ដ៏គគ្រឹកគគ្រេង​សម្បើម​ណាស់ ដើម្បី​រំឭកខួប​៨ទស​វត្សរ៍ នៃ​មហាព្រឹត្តិការណ៍​វាយបំបែក​បន្ទាយណាហ្ស៊ី​​អាល្លឺម៉ង់​ នៅ​ខេត្ត​ណរម៉ង់​ឌី។

ភាសា​បារាំង ហៅ​ថា Débarquement ឬខាងភាសា​អង់គ្លេស ថា D-Day។ ​ ឆ្នាំ១៩៤៤ ទាហាន​សម្ព័ន្ធមិត្ត​ សរុបប្រមាណជាង​  ១៥០ ០០០ នាក់ រួម​ព្រួតដៃគ្នា​ វាយបំបែកកងទ័ព​អាល្លឺ​ម៉ង់​ណាហ្ស៊ី​ នៅ​បន្ទាយ​សមរភូមិ​ខេត្ត​ណរម៉ង់​ឌី​។ ប្រតិបត្តិ​កាយ​​វាយ​សម្រុកនេះ​ ត្រូវ​រៀបចំ​យ៉ាងល្អិតល្អន់ និងយ៉ាងសម្ងាត់​បំផុត​​ ស៊ីពេល​ជាច្រើន​ខែ ដើម្បីបើក​ការ​វាយប្រហារក្នុងពេល​តែ១រួមគ្នា និង​ត្រូវ​ធ្វើឡើង​នៅ​ច្រើន​ចំណុចគោលដៅ​​ តាម​ផ្លូវ​ទឹក​និងផ្លូវ​អាកាស​។​ ទាហាន​ចម្រុះ​ជាតិ​សាសន៍​ ចុះ​​ពីនាវា​និង​ទូក​ឡើង​គោក​ប្រយុទ្ធ​ និងក្រុម​ផ្សេងទៀត​ ត្រូវ​លោត​ឆត្រយោង​ពីលើយន្តហោះ ដើម្បី​ចូលច្បាំង​​លោមព័ទ្ធ​កម្ទេច​បន្ទាយ​អាល្លឺម៉ង់ណាហ្ស៊ី​​។ ​ នាយករដ្ឋមន្ត្រីបារាំង ហ្កាប៊្រីយែល អាតតាល់ ​រំឭក​ពី​វីរភាព​របស់​កងទ័ព​រំដោះជំនាន់​នោះ ថា មាន​កងទ័ព​ចម្រុះ​ច្រើន​ជាតិ​សាសន៍  មា​ន​ទាហាន​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី ប៊ែលហ្ស៊ិក ដាណឺម៉ាក់ ហូឡង់ ន័រវែស្ស ប៉ូឡូញ​ និង​ប្រទេស​​ជាមិត្ត​ច្រើន​ទៀត​ទៀត។​ ថ្នាក់ដឹកនាំបារាំងថា យុទ្ធជន​ទាំងនោះ ខ្លះ ប្រយុទ្ធ​មិន​​មែន​ដើម្បី​ប្រទេស​កំណើត​របស់​ពួក​​គេទេ ប៉ុន្តែ ពួក​គេ​​ប្រកៀក​ស្មាគ្នាតស៊ូ​ប្រយុទ្ធ​ ដើម្បី​ឧត្តមគតិ​រួម​មួយ និង​ប្រយុទ្ធ​ដើម្បី​សេរី​ភាព​​។​

កាលនោះ កងទ័ព​ទាហាន​សម្ព័ន្ធមិត្ត ចំនួនជាង ១៣ ០០០ នាក់​ត្រូវ​ពលីបាត់​បង់​ជីវិត នៅសមរភូមិ​ខេត្ត​ណរម៉ង់​ឌី។ ​ថ្ងៃទី​៦មិថុនាឆ្នាំនេះ នៅ​ឆ្នេរ​ Omaha Beach និង​ឆ្នេរផ្សេងៗទៀត​ ក្នុងខេត្ត​ណរម៉ង់​ឌី ​ប្រទេស​បារាំង​ ​មាន​ទាហាន​សម្ព័ន្ធមិត្តជាច្រើន​ក្រុម​ រៀបចំ​ក្បួនរំឭកខួប​ ​និង​ដាក់​​ទង់​​ជាតិតែ​រៀងៗខ្លួន​​។ អតីត​យុទ្ធជន​​ ចាស់ៗជរា អាយុសុទ្ធតែប្រមាណ​១០០ឆ្នាំ​ ត្រូវគេ​អញ្ជើញ​មកចូលរួម​ពិធី​រំឭកខួបឆ្នាំនេះ។​​ ក្នុង​នោះ មាន​អតីត​យុទ្ធជន​អាមេរិក​និង​អង់គ្លេស ប្រមាណ ២០០ នាក់។​

​ប្រ​មុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល ប្រមាណ​​ ៣០ ប្រទេស​ចូលរួម តួយ៉ាង ប្រធានាធិបតី​អាមេរិក ចូ បៃដិន និងភរិយា ​អញ្ជើញ​មកដល់​បារាំង តាំងពី​ល្ងាច ថ្ងៃទី​៥មិថុនា។ ថ្ងៃទី​៥មិថុនា ប្រទេស​​អង់គ្លេស​​បាន​ប្រារព្ធ​ខួប​ម្តងហើយ​។ ​ថ្នាក់ដឹកនាំអង់គ្លេស ព្រះមហាក្សត្រ​​ ឆាលស៍ ទី​៣​ ​និង​រាជបុត្រ ​វីល្លៀម  ព្រមទាំង​នាយករដ្ឋមន្ត្រី​ រីស៊ី ស៊ូណាក់ ​​បន្ត​មក​ប្រារព្ធ​រំឭក​ខួបថែម​ទៀត នៅ​​បារាំង ដើម្បី​​រំឭក​ដឹងគុណដ៏ជ្រាលជ្រៅ​​ចំពោះ​យុទ្ធជន​ដែល​បាន​ពលីកម្ម។​​

ភ្ញៀវ​សំខាន់ៗ​ផ្សេងទៀត មាន​ អធិការបតីអាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ នាយករដ្ឋមន្ត្រី​ដាណាដា ​លោក ​ហ្សូសស្តាំង ទ្រុយដូ និង ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ។ល។ ចំពោះមុខអតីត​យុទ្ធជននិងភ្ញៀវ​បរទេស ប្រធានាធិបតី​បារាំង បាន​បំពាក់​មេដាយ​កិត្តិយស​ថ្នាក់ជាតិ​​បារាំង​ Chevalier de la Légion d’honneur ចំពោះ​យុទ្ធជន​១១នាក់។  លោក​ ម៉ាក្រុង ក៏បាន​រំឭកគុណ​អតីត​យុវជន​​​ស្លាប់​ទៅហើយ​និង​​នៅ​រស់​រាននៅឡើយ ដោយ​ថ្លែងថា ពួក​គេ​បាន​លះបង់​អ្វីៗ​គ្រប់​​យ៉ាង​ និង​ប្រឈម​មុខ​នឹងគ្រោះថ្នាក់​គ្រប់ជំពូក ដើម្បី​ឯករាជ្យនិងសេរីភាព​​របស់​យើង​នៅថ្ងៃ​នេះ។ វីរភាព​នេះ ដិត​ជាប់​ក្នុង​ដួងចិត្ត​យើង​ជានិច្ច​ មិន​អាច​បំភ្លេច​បាន។​

នៅឆ្នេរខេត្តណរម៉ង់ឌី ​​វត្តមាន​ថ្នាក់ដឹកនាំ​សំខាន់ៗជាច្រើនប្រទេស​អញ្ជើញមកចូលរួម​ ហើយ​និង​រៀបចំ​ក​ម្មវិធី​នៅ​ឆ្នេរ​ផ្សេងៗគ្នាដែល​ធ្លាប់​មាន​ទ័ព​របស់ខ្លួន​ឈរជើង​នៅ​ជំនាន់​នោះ។ ក៏ប៉ុន្តែ គ្មាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​រុស្ស៊ី​ទេ។​

៨ទសវត្សរ៍​មុន ទន្ទឹម​នឹង​កងទ័ពសម្ព័ន្ធមិត្ត​​បច្ចិមលោក បើកការវាយ​ស្រុក​បំបែក​បន្ទាយ​អាល្លឺម៉ង់​​នៅ​ស្រុក​បារាំង,​ កងទ័ពសហភាពសូវៀត​ ក៏​សម្រុក​ប្រយុទ្ធ​ចូល​ពួត​ដៃគ្នា​ផ្តួល​រំលំ​កម្ចាត់​របបផ្តាច់​ការ​ណាស៊ី​​។ សូម្បីតែ​​ លលាដ៏​ក្បាល​របស់មេផ្តាច់ការ​ ហ៊ីត្លែ នៅ​រក្សាទុក​នៅ​រុស្ស៊ី​ រហូត​មកដល់​សព្វថ្ងៃ​​។​ ដូច្នេះ ពីជំនាន់នោះ ការរំដោះអឺរ៉ុប ចេញពីកណ្តាប់ដៃរបបណាហ្ស៊ីអាល្លឺម៉ង់ គេ​មិនអាចនឹងបំភ្លេចតួនាទីចូលរួមដ៏សកម្មរបស់ កងទ័ពសហភាពសូវៀត បានឡើយ។

កាលពី​១០ឆ្នាំមុខ ក្នុង​ពិធី​រំឭកខួប​៧០ឆ្នាំ នៃការ​វាយ​រំដោះ​នេះ គឺឆ្នាំ២០១២ ​បារាំង​បាន​អញ្ជើញ​ប្រធានាធិបតី​​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ឲ្យ​មកចូលរួម។ បើទោះបី​ជា​គ្រានោះ រុស្ស៊ី​បាន​លេប​ត្របាក់​យក​ដែន​ដី​គ្រីមេ ដាក់​ចូល​ជាឧបសម្ព័ន្ធ​របស់ខ្លួន​ក្តី ក៏អតីត​ថ្នាក់ដឹកនាំ​បារាំង​ លោក ហ្វ្រង់ស័រ ហូឡង់ និង​អតីតអធិការបតីអាល្លឺម៉ង លោកស្រី អង់ហ្គេឡា មែរគែល បាន​ជួយ​ជ្រោម​ជ្រែង​​ឲ្យ លោក​ ពូទីន ​មក​ជួប​នឹង​សមភាគី​អ៊ុយក្រែន លោក ប៉េត្រូ ប៉ូរូឆេនកូ ដោយ​គេសង្ឃឹមថា​នឹងអាច​រក​ច្រកផ្លូវសម្រួល​ស្ថានការណ៍​ ហើយ​រក​ច្រកផ្លូវ​សន្តិភាព​។

ផ្ទុយទៅវិញ នៅខួប​៨០ឆ្នាំនេះ ក្នុង​បរិបទ​សង្គ្រាម​អ៊ុយក្រែន​, បារាំង​មិន​អញ្ជើញ​លោក ពូទីន មក​ទៀត​ឡើយ ពីព្រោះតែរុស្ស៊ី​បញ្ឆេះភ្លើង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន តាំងតែពី​​​ខែកុម្ភៈ​ ឆ្នាំ២០២២​ រហូត​មកទល់​នឹង​ពេល​នេះ។ ត្រឹម​ឆមាសទី​២ ឆ្នាំទៅមិញ ដែនដី​អ៊ុយក្រែន ២០% ត្រូវ​រុស្ស៊ី​ត្រួត​ត្រា​។​ ដូច្នេះហើយ គេ​ពុំ​អាច​លាត​ក្រាល​កំរាលព្រំក្រហម​ទទួលថ្នាក់​​រុស្ស៊ី​ បានជាដាច់ខាត។​

ស្មារតី​ដ៏​សំខាន់​នៃ​ការ​រំឭកខួបរំដោះ​អឺរ៉ុប​​នេះ ត្រូវថ្នាក់ដឹកនាំ​អាមេរិក បារាំង និងអង់គ្លេស បាន​សង្កត់​ធ្ងន់ ទៅលើ​ការ​ទប់​ទល់​ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន ហើយ​រំដោះប្រទេស​ដើម្បីសិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​។​ ប្រមុខរដ្ឋបារាំង បាន​សរសេរ​លិខិត​ផ្លូវការ​ទៅ​ចៅហ្វាយ​វិមាន​ក្រេមឡាំង ដោយ​បញ្ជាក់​ថា​ មិន​អញ្ជើញ​លោក ពូទីន មក​ចូលរួម​ពិធី​ដ៏សំខាន់​នេះឡើយ។ ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​បារាំង ​លោក អេម៉ានុយអែល ម៉ាក្រុង បាន​ចាត់ទុក​សង្គ្រាមរុស្ស៊ី​​នៅអ៊ុយក្រែន​ ជា​សង្គ្រាម​ឈ្លាន​ពាន ហើយទង្វើ​ដ៏​គឃ្លើន​ឈ្លាន​ពាន​​របស់​រុស្ស៊ី​ ជាការ​ក្បត់​ខ្លឹម​សារ​នៃ​ព្រឹត្តិការណ៍​រំដោះ​អឺរ៉ុប​ កាលពី​៨០ឆ្នាំមុន។

ជុំវិញ​សំណុំរឿងសង្គ្រាម​អ៊ុយក្រែន​ ​ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន​ ដាស់​រំឭក​ដែរថា ពេលនេះ សម្ព័ន្ធមិត្ត​អូតង់​សាមគ្គី​ពួក​ដៃ​​យ៉ាងមាំ​ជាងពេល​ណាៗទាំងអស់​។ អ៊ុយក្រែន ត្រូវ​ឈ្លាន​ពាន​ពីរបបផ្តាច់​ការ យើង​មិន​អាច​បោះបង់​ចោលអ៊ុយក្រែន​នោះឡើយ។

​ភ្ញៀវ​ពិសេស​ ក្នុង​ឱកាស​នេះ គឺ​ប្រធានាធិបតី​​អ៊ុយក្រែន​។ លោក ​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បា​នគូស​បង្ហាញថា ព្រឹត្តិការណ៍​រំឭកខួប​៨០ឆ្នាំ​រំដោះអឺរ៉ុប​ពី​របបផ្តាច់​ការណាហ្ស៊ី ជាសក្ខីកម្ម​រំឭក​អំពី​សេចក្តី​ក្លាហាន​និងការប្តេជ្ញាចិត្ត​ដើម្បី​ប្រយុទ្ធ​ដើម្បីសេរីភាព​និង​ប្រជាធិបតេយ្យ​៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,814 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

527 Listeners