គិតមកដល់ឆ្នាំ២០២៣នេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលស្តីពីដំណោះស្រាយនយោបាយកម្ពុជា មានអាយុកាលចំនួន៣២ឆ្នាំ។ ចំនួន៣២ឆ្នាំមកនេះ ការជជែកអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានទស្សនៈផ្ទុយគ្នា រវាងភាគីរដ្ឋាភិបាល និងភាគីអង្គការសង្គមស៊ីវិល។ ភាគីរដ្ឋាភិបាលតែងតែអះអាងថា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានធ្វើឡើងដោយពេញលេញ និងធានាបានសន្តិភាពជូនប្រទេសជាតិ។ ក៏ប៉ុន្តែភាគីអង្គការសង្គមស៊ីវិល បានអះអាងវិញថា រដ្ឋាភិបាលបានធ្វើសកម្មភាពផ្ទុយពីអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ទាំងនោះ រួមមានការបង្រ្កាបលើសេរីភាពបញ្ចេញមតិ របស់សកម្មជនប្រឆាំង អង្គការសង្គមស៊ីវិល និងការណ៍ដែលមិនធានាលទ្ធិប្រជាធិបតេយ្យពេញលេញជូនប្រទេសជាតិ។