ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីចិន នឹងបើកជំនួបកំពូលរួមគ្នា នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៥កញ្ញា នៅក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ដែលត្រូវបើកទ្វារជាផ្លូវការនៅថ្ងៃ នេះ នៅប្រទេសអ៊ូសបេគីស្ថាន។ នៅពេល កិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ត្រូវផ្តោតទៅលើសន្តិសុខរួម និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសសមាជិក សង្រ្គាមអ៊ុយក្រែន និងអាហ្វហ្កានីស្ថានជាសំណុំរឿងសំខាន់នៅក្នុងកិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំដែលត្រូវបាំងលុបជិតផងដែរ ដោយជំនួបទ្វេភាគី រវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតី រុស្ស៊ី លោកវ្លាឌីមៀរ ពូទីន។ តើជំនួបទ្វេភាគីរវាងលោកស៊ី ជីនពីង លោកពូទីនមានអត្ថន័យយ៉ាងណាខ្លះ? តើប្រធានាធិបតី រុស្ស៊ី លោកពូទីន ទន្ទឹងចង់បានអ្វីពីជំនួបជាមួយប្រធានាធិបតីចិនលើកនេះ?