Sign up to save your podcasts
Or
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងអ៊ុយក្រែនផ្ទាល់ផងបានរំជើបរំជួល ជ្រួលច្របល់ខ្លាំង នៅចុងសប្តាហ៍នេះ បន្ទាប់មានក្រុមចារកម្មកូរ៉េខាងត្បូងបានប្រកាសដំណឹងថា ទាហានកូរ៉េខាងជើងជាង១ពាន់នាក់ធ្វើដំណើរទៅដល់មូលដ្ឋានទ័ពរុស្ស៊ី នៅVladivostokនៅខែតុលានេះ ដើម្បីចូលរួមប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ វត្តមានទ័ពកូរ៉េខាងជើងក្នុងជួរកងទ័ពរុស្ស៊ីនៅសមរភូមិអ៊ុយក្រែន នឹងធ្វើឲ្យសង្រ្គាមដ៏ធំមួយនេះ នៅទឹកដីអឺរ៉ុប ផ្លាស់ប្តូរក្នុងទម្រង់មួយដ៏គួរឲ្យគ្រោះថ្នាក់។ ដោយលូកដៃក្នុងសង្រ្គាមអ៊ុយក្រែន ក្រោមរូបភាពចាប់ដៃសហការយោធាជាមួយភាគីរុស្ស៊ី កូរ៉េខាងជើងបានតម្លើងតួនាទីខ្លួនជាមហាអំណាចនុយក្លេអ៊ែរអាស៊ីដែលគេត្រូវខ្លាចរអា។
លោកខាងលិច និងកូរ៉េខាងត្បូង ជប៉ុន ដែលជាសម្ព័ន្ធមិត្តបញ្ជូនសព្វាអាវុធទៅជួយអ៊ុយក្រែនបានត្រឹមតែស្រែកថ្កោលទោសកូរ៉េខាងជើងដែលបានបញ្ជូនអាវុធទៅឲ្យរុស្ស៊ីយកទៅវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែ មិនទាន់ទាញសញ្ញាអាសន្ន ព្រួយបារម្ភខ្លាំងដូចចុងសប្តាហ៍មុនទេ។ នៅថ្ងៃសុក្រទី ១៨តុលា ក្រុមចារកម្មកូរ៉េខាងត្បូងទើបបានចេញសេចក្តីប្រកាសព័ត៌មានដែលនៅក្នុងនោះ ក្រុមចារកម្មកូរ៉េខាងត្បូងអះអាងថា ទាហានកូរ៉េខាងជើងប្រមាណ១៥០០នាក់ ត្រូវបានកប៉ាល់ជើងទឹករុស្ស៊ីដឹកយកទៅដាក់ពង្រាយនៅ មូលដ្ឋានទ័ពក្នុងទឹកដីរុស្ស៊ី។ បើតាមក្រុមចារកម្មកូរ៉េខាងត្បូង នេះគ្រាន់តែជាការចាប់ផ្តើម ព្រោះថា ពីពេលនេះទៅមុខ កូរ៉េខាងជើងនឹងបញ្ជូនជាបន្តបន្ទាប់ទាហានរបស់ខ្លួនទៅរុស្ស៊ី ឲ្យគ្រប់ចំនួន ១២០០០នាក់ ដើម្បីចូលជួយច្បាំងកងទ័ពរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន។
បញ្ជូនទ័ពទៅជួយរុស្ស៊ីមានន័យយ៉ាងណាចំពោះកូរ៉េខាងជើង ?
ចំពោះអ្នកវិភាគ Hong Min របស់វិទ្យាស្ថានកូរ៉េដើម្បីការបង្រួបបង្រួមជាតិ ការបញ្ជូនទ័ពកូរ៉េខាងជើងជាច្រើនពាន់នាក់ទៅជួយច្បាំងកងទ័ពរុស្ស៊ី ជាផ្លែផ្លាមួយនៃកិច្ចព្រមព្រៀងជំនួយយោធា ដែលមេដឹកនាំរុស្ស៊ី និង កូរ៉េខាងជើងបានចុះហត្ថលេខាកាលពីខែ មិថុនាឆ្នាំនេះ។
នៅពាក់កណ្តាលខែតុលានេះ ម៉ូស្គូបានចេញមកបញ្ជាក់ជាថ្មីនៃខ្លឹមសារកិច្ចព្រមព្រៀងយោធា ដែលនៅក្នុងនោះ រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ រងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។ ម៉ូស្គូបញ្ជាក់ពីជំហរទ្វេភាគីជាមួយកូរ៉េខាងជើង ស្របពេលដែលភាពតានតឹងផ្នែកនយោបាយ និង យោធា រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែកើនឡើងជាលំដាប់។ នៅក្នុងសប្តាហ៍នេះ កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញផ្លូវស្ពានតភ្ជាប់ជាមួយកូរ៉េខាងត្បូង និងបានសម្រេចដាក់កូរ៉េខាងត្បូងជាប្រទេសអរិភាពដូចអាមេរិក ដែលមានន័យស្មើនឹងការរលាយសាបសូន្យនៃក្តីសង្ឃឹមបង្រួបបង្រួមបងប្អូនកូរ៉េទាំងពីរ។
ដោយបញ្ជូនទ័ពទៅជួយច្បាំងកងទ័ពរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើងរបស់មេដឹកនាំគីម ជុងអ៊ុនចង់ពង្រឹងសម្ព័ន្ធភាពយោធាជាមួយមហាអំណាចរុស្ស៊ី ក្នុងក្តីសង្ឃឹមទទួលបានឆ័ត្រការពាររបស់រុស្ស៊ី ដូចដែលកូរ៉េខាងត្បូងបានទទួលពីអាមេរិកតាមរយៈកិច្ចព្រមព្រៀងយោធាដែលចែងថា អាមេរិកនឹងជួយការពារកូរ៉េខាងត្បូង។
បើតាមអ្នកវិភាគ Hong Min ដោយបញ្ជូនទាហានជាង១ម៉ឺននាក់ ទៅរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនមិនត្រឹមចង់បង្វឹក លត់ដំទាហានកូរ៉េខាងជើងឲ្យចេះដកពិសោធន៍ពីយុទ្ធសាស្រ្តធ្វើសង្រ្គាមនៅក្នុងសមរភូមិជាក់ស្តែងតែប៉ុណ្ណោះទេ លោកគីម ជុងអ៊ុនចង់ឆ្លៀតឱកាសនេះ ដើម្បីពង្រឹងតួនាទីរបស់កូរ៉េខាងជើងនៅក្នុងឆាកអន្តរជាតិ។ ចង់ ឬមិនចង់ ជំនួយជាកងទ័ពរបស់កូរ៉េខាងជើង បន្ថែមពីលើការបញ្ជូនសព្វាវុធរាប់ម៉ឺនតោនទៅ រុស្ស៊ីនឹងធ្វើសង្រ្គាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយ និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ភាគីរុស្ស៊ីដែលជាអ្នកឈ្លានពានអ៊ុយក្រែន។
កូរ៉េខាងជើងបានលូកដៃចូលជ្រៅក្នុងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ក្នុងនាមជាប្រទេសផ្គត់ផ្គង់អាវុធ ផ្តល់កម្លាំងទ័ពទៅជួយច្បាំងរុស្ស៊ី ដែលកំពុងខ្វះខាតចំនួនទ័ពដើម្បីធ្វើសង្រ្គាមដែលអូសបន្លាយជាង២ឆ្នាំមកនេះ។ កូរ៉េខាងជើងត្រៀមខ្លួនដើម្បីផ្គត់ផ្គង់ទាហានធ្វើសង្រ្គាម។ នៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា វីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNAបានបង្ហាញថា យុវជនកូរ៉េខាងជើងដល់ទៅជាង ១លាន ៤សែននាក់បានចុះឈ្មោះបម្រើកងទ័ពនៅក្នុងរយៈពេលតែ១សប្តាហ៍។
រហូតមកដល់ពេលនេះលោកខាងលិច អាមេរិក សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននិងអូតង់នៅមិនទាន់ចេញមុខបញ្ជាក់ព័ត៌មានរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។ ម៉ូស្គូវិញ ស្ងាត់ច្រៀបគ្មានប្រតិកម្មអ្វីសោះនៅក្រោយការចេញសេចក្តីប្រកាសរបស់ក្រុមចារកម្មកូរ៉េខាងត្បូង។ក្នុងករណីដែលការអះអាងរបស់ចារកម្មកូរ៉េខាងត្បូងជារឿងពិតមែន នោះវត្តមានទ័ពពិសេសរបស់កូរ៉េខាងជើងដើម្បីជួយច្បាំងរុស្ស៊ីកំពុងធ្វើឲ្យសង្រ្គាមអ៊ុយក្រែនបានឈានមកដល់របត់មួយថ្មី។
លោកខាងលិចនៅឈរឱបដៃមើលទាហានកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី?
មន្រ្តីជាន់ខ្ពស់របស់វិមានប្រធានាធិបតីអ៊ុយក្រែនយល់ថា ការបញ្ជូនទ័ពកូរ៉េខាងជើងទៅក្នុងសមរភូមិអ៊ុយក្រែន ជាចេតនារបស់លោកពូទីនដែលចង់ពង្រីកសង្រ្គាមឲ្យកាន់តែធំ និងអូសបន្លាយពេលកាន់តែយូរ។ មន្រ្តីអ៊ុយក្រែននិយាយមិនលាក់ទេថា វត្តមានរបស់កងទ័ពកូរ៉េខាងជើង ជាង១ម៉ឺននាក់ដើម្បីជួយច្បាំងរុស្ស៊ីនឹងធ្វើស្ថានការណ៍ប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន កាន់តែស្មុគស្មាញ។
ដោយសារតែរឿងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោកAndrïï Sybiga បានសរសេរនៅលើបណ្តាញសង្គម X អំពាវនាវឲ្យប្រទេសលោកខាងលិចអនុញ្ញាតប្រើសព្វាវុធបាញ់បានចម្ងាយឆ្ងាយ ដើម្បីចាប់ស្ទាក់មីស៊ីល និងដ្រូនរបស់រុស្ស៊ី។ នៅក្នុងបទបង្ហាញផែនការសន្តិភាព ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីនៅបានទាមទារឲ្យសម្ព័ន្ធមិត្តលោកខាងលិចទទួលយកអ៊ុយក្រែនជាសមាជិករបស់អូតង់ និងដាក់ពង្រាយសព្វាវុធប្រឆាំងនុយក្លេអ៊ែរក្នុងទឹកដីអ៊ុយក្រែន។ ការទាមទារចង់បានរបស់មេដឹកនាំអ៊ុយក្រែន ត្រូវបានលោកពូទីនចាត់ទុកថា ជាការញុះញង់ប្រកបដោយគ្រោះថ្នាក់។
រុស្ស៊ីអូសទាញទាហានកូរ៉េខាងជើងឲ្យជួយប្រយុទ្ធក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ តើប្រទេសលោកខាងលិច ជាពិសេស បណ្តាប្រទេសអឺរ៉ុបសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននឹងឈរឱបដៃមើលឬយ៉ាងណា? បើសិនទ័ពបរទេសមានវត្តមានកាន់តែច្រើននៅក្នុងទឹកដីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីជួយគាំទ្រភាគីជម្លោះរៀងៗខ្លួន នោះ សង្រ្គាមអ៊ុយក្រែន លែងជាជម្លោះប្រដាប់អាវុធរវាងអ៊ុយក្រែន និងរុស្ស៊ីទៀតហើយ។ គេកំពុងបារម្ភខ្លាចខ្លាំងថា វាអាចផ្ទុះរាលដាលទៅជាសង្រ្គាមលោកដ៏គ្រោះថ្នាក់៕
5
11 ratings

12 Listeners
13 Listeners
106 Listeners
9 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
1 Listeners
2 Listeners
0 Listeners
9 Listeners
3 Listeners
5 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners