ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កីឡាអូឡាំពិក និង ឥទ្ធិពល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ


Listen Later

កីឡាអូឡាពិក​ គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលមានមនុស្សតាមដានច្រើងជាងគេបំផុត។ ជាក់ស្តែង នៅរៀងរាល់ការប្រកួត កីឡាអូឡាំពិកម្តងៗ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ មិនក្រោម ១ពាន់ ៥០០ លាននាក់ ពីជុំវិញពិភពលោក។ សារៈសំខាន់ និងប្រជាប្រិយភាព ដ៏ធំសម្បើមនេះហើយ ដែលជាមូលហេតុ នាំឲ្យកីឡាអូឡាំពិក តែងរងសម្ពាធ និង ឥទ្ធិពល ពីបរិបទភូមិសាស្ត្រនយោបាយសកល។ 

កីឡាអូឡាំពិកលើកទី ៣៣ ដែលបើកសម្ពោធជាផ្លូវការ នៅថ្ងៃសុក្រ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងទីក្រុងប៉ារីស ក៏ពុំអាចជៀសផុតពីភាពរំជើបរំជួល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ បច្ចុប្បន្ន បានឡើយ។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំ ការវិលមកកាន់អំណាចឡើងវិញនៃពួកតាលីបង់នៅអាហ្វហ្កានីស្ថាន ព្រមទាំងសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស សុទ្ធសឹងជាមូលហេតុចម្បង ដែលកំពុងរុញច្រានពិភពលោក ឲ្យធ្លាក់ក្នុងភាពតានតឹង និង ការផ្ទុះកំហឹងដាក់គ្នា។

ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយពិភពលលោក លើកីឡាអូឡាំពិក ក្នុងអតីតកាល

គិតមកទល់ពេលនេះ មានតឹកតាងប្រវត្តិសាស្ត្រជាច្រើន ដែលបង្ហាញច្បាស់អំពី ផលប៉ះពាល់នៃភូមិសាស្ត្រនយោបាយពិភពលោក លើការប្រកួតកីឡាអូឡាំពិក។ ជាឧទាហរណ៍ នៅឆ្នាំ ១៩៥៦ ក្នុងពិធីកីឡាអូឡាំពិក នៅទីក្រុង Melbourne ប្រទេសអូស្តា្រលី ប្រទេសចំនួន ៧ បានធ្វើពហិការ មិនចូលរួមប្រកួត។ ក្នុងនោះ ចិនបដិសេធមិនចូលរួម ដោយសារវត្តមានតៃវ៉ាន់ ដែលខ្លួនមិនទទួលស្គាល់ថា​ ជាប្រទេសឯករាជ្យ ចែកដាច់ពីរដ្ឋអំណាចចិនតែមួយ។ រីឯប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ និង លីបង់ បានប្រឆាំងតវ៉ា នឹងការចូលលុកលុយឈ្លានពាន របស់អ៊ីស្រាអែល ក្នុងទឹកដីអេហ្ស៊ីប។ បារាំង និង អង់គ្លេស កាលណោះ កំពុងជួបវិបត្តិព្រែកជីក ស៊ុយអេ។ ចំណែក ប្រទេសហូឡង់ និង ស្វីស វិញ បានដកខ្លួនពីការប្រកួត ដើម្បីសម្តែងការប្រឆាំងចំពោះ ទង្វើឈ្លានពាននៃសហភាពសូវៀត ក្នុងប្រទេសហុងគ្រី។

ឧទាហរណ៍មួយទៀត មាននៅក្នុងឱកាសកីឡាអូឡាំពិក នៅទីក្រុង Montréal ប្រទេសកាណាដា ក្នុងឆ្នាំ ១៩៧៦។ ពេលនោះ ប្រទេសអាហ្វ្រិកជាច្រើន បាននាំគ្នាធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍នេះ ដើម្បីប្រឆាំងនឹងប្រទេសណូវែលហ្ស៊េឡង់ ដែលមិនព្រមលុបចោលការប្រកួតកីឡាតទល់ជាមួយ អាហ្វ្រិកខាងត្បូង ដែលពេលនោះ បានរងការចោទប្រកាន់ ថាជាប្រទេសរឿសអើងជាតិសាសន៍។

ភាពតានតឹងកើនឡើងខ្លាំងមួយកម្រិតទៀត ក្នុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្នាំ ១៩៨០ និង នៅ ទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៤។ គ្រានោះ អាមេរិក និង សហភាពសូវៀត ធ្វើពហិការដាក់គ្នា ទៅវិញទៅមក។ ជារួម ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ កីឡាអូឡាំពិក បានក្លាយជាសង្វៀន តតាំងគ្នា យ៉ាងក្តៅគគុក រវាងក្រុមប្រទេសមូលធននិយម និងសង្គមនិយម។

គ្មានទង់ជាតិរុស្ស៊ី ក្នុងកីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស

បច្ចុប្បន្ន សង្គ្រាមនៅអ៊ុយក្រែន ដែលបន្តហែកហួរពិភពលោក ចែកជាបក្សសម្ព័ន្ធដាច់ពីគ្នា គឺជាដើមចម តម្រូវឲ្យគណៈកម្មាធិការកីឡាអូឡាំពិក ដាក់ពិន័យលើ​រុស្ស៊ី និង បេឡារុស ដែលជាប្រទេសក្នុងសហព័ន្ធតែមួយ ដោយរឹតត្បិតវត្តមាននៃប្រទេសទាំងពីរនេះ ក្នុងពេលប្រកួត។ ជាផ្លូវការ មានអត្តពលិក រុស្ស៊ី និង ប៊េឡារុស សរុបទាំងអស់ មិនដល់ ៤០ នាក់ផង ដែលមានសិទ្ធិចូលរួមប្រកួត។ កីឡាករទាំងនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងល្អិតល្អន់បំផុត ដើម្បីប្រាកដថា ពួកគេគ្មានជាប់ទាក់ទងជាមួយកងទ័ពរុស្ស៊ី និង គ្មានបង្ហាញជំហរគាំទ្រ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លើសពីនេះទៀត កីឡាករខាងលើ គ្មានសិទ្ធិកាន់ទង់ជាតិតំណាងឲ្យប្រទេសខ្លួនឡើយ ពោលគឺត្រូវ ប្រើទង់អព្យាក្រិត្យ​ ដែលគ្មានរូបតំណាងជាតិអ្វីទាំងអស់។ ទន្ទឹមគ្នានេះ ពួកគេក៏គ្មានសិទ្ធិចូលរួមក្នុងក្បួនដង្ហែ ក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិក នៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា នេះដែរ។ ទង្វើនេះ បណ្តាលឲ្យរុស្ស៊ីខឹងសម្បា ហើយចោទគណៈកម្មាធិការអូឡាំពិកថា រើសអើងជាតិសាសន៍ និង ដើរលើគន្លងនៃរបបណាហ្ស៊ីថ្មី។

អាហ្វហ្កានីស្ថាន អាចចូលរួមប្រកួត តែមានលក្ខខណ្ឌ

ក្រៅពីរុស្ស៊ី អាហ្វហ្កានីស្ថាន ក៏រងពិន័យដូចគ្នាដែរ៊។ ជាក់ស្តែង គណៈប្រតិភូតំណាងថ្នាក់ដឹកនាំប្រទេសនេះ ដែលបច្ចុប្បន្នជាក្រុមតាលីបង់ មិនត្រូវគេអនុញ្ញាតឲ្យបង្ហាញវត្តមាន ក្នុងកម្មវិធីប្រកួតនេះឡើយ។ ចំពោះកីឡាករ ចូលរួមប្រកួតវិញ គឺមានចំនួនទាំងអស់ ៦ នាក់ ដោយក្នុងនោះ មានប្រុស ៣ នាក់ និងស្រី ៣ នាក់ ពោលគឺស្មើភាពគ្នារវាងភេទទាំងពីរ។​ នេះ គឺជាលក្ខខណ្ឌ ដែលគណៈកម្មាធិការអូឡាំពិក តម្រូវឲ្យក្រុមតាលីបង់គោរពតាម ដើម្បីអាចចូលរួមប្រកួតបាន។ គួររំឭកថា ចាប់តាំងពីរក្រុមតាលីបង់ត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន មនុស្សស្រី ត្រូវអាជ្ញាធរហាមឃាត់ មិនឲ្យលេងកីឡា មិនឲ្យចូលក្នុងបរិវេណហាត់កីឡា និង គ្មានសិទ្ធិរៀនលើសពីថ្នាក់បឋមសិក្សា។

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និង បរិយាកាសនយោបាយដ៏តានតឹង

ងាកទៅដើមបូព៌ាវិញ ក្រោយការចូលសម្លាប់រង្គាល របស់ក្រុមហាម៉ាស ក្នុងទឹកដីអ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង និងបន្តឆាបឆេះ រហូតដល់ពេលបច្ចុប្បន្ន។ លោក Jibril Rajoub ប្រធានគណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន បានថ្លែងថា លោកចង់ ឆក់យកឱកាស កីឡាអូឡាំពិកឆ្នាំ ២០២៤ នេះ​ ដើម្បីទាញការចាប់អារម្មណ៍បន្ថែម ពីមនុស្សទាំងឡាយ នៅជុំវិញពិភពលោក ចំពោះស្ថានភាពសង្គ្រាមក្នុងតំបន់ហ្កាហ្សា ដែលបានផ្តាច់ជីវិតជនជាតិប៉ាឡីស្ទីនរាប់ម៉ឺននាក់ ព្រមទាំងការត្រួតត្រារបស់អ៊ីស្រាអែល នៅលើទឹកដី ស៊ីហ្សកដានី។

លោក Rajoub បានសង្កត់ធ្ងន់អំពីចំនួនអត្តពលិក បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ក្នុងស្ថាប័នកីឡានៅហ្កាហ្សា ចំនួនជាង ៣០០ នាក់ ដែលបានបាត់បង់ជីវិត ក្នុងអំឡុងយុទ្ធនាការវាយប្រហារ របស់ទ័ពអ៊ីស្រាអែល។ នេះ បើផ្អែកលើតួលេខ របស់លោក Rajoub ខ្លួនឯងផ្ទាល់។   

នៅចំពោះមុខបញ្ហាខាងលើ គណៈកម្មាធិការកីឡាអូឡាំពិក គ្មានគោលការណ៍ដាក់ពិន័យអ៊ីស្រាអែលឡើយ ពោលគឺផ្ទុយពីការទាមទាររបស់ក្រុមតំណាងរាស្ត្របក្សឆ្វេងនិយមបារាំង ដែលចង់ឲ្យកីឡាករអ៊ីស្រាអែល ប្រើទង់អព្យាក្រិត្យ គ្មានរូបតំណាងប្រទេស ដូចរុស្ស៊ី និង បេឡារុស ដែរ។ អត្តពលិកអ៊ីស្រាអែល ៨៨ នាក់ នឹងចូលរួមប្រកួត ក្នុងបរិយាកាសនយោបាយ ដ៏តានតឹងបំផុតមួយ។ ដើម្បីការពារសុវត្ថិភាពដល់កីឡាករខាងលើ និងបង្ការគ្រោះថ្នាក់ ដែលអាចកើតមាន ជាយថាហេតុណាមួយ អាជ្ញាធរបារាំង បានត្រៀមកម្លាំងការពារសន្តិសុខ យ៉ាងរឹងមាំ។​ ការរឹតបន្តឹងសន្តិសុខនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញ ពីការចងចាំមេរៀននៃសោកនាដកម្មមួយ ដែលបានកើតឡើងក្នុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុង មុយនិក ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៧២។ កាលនោះ ភេរវករប៉ាឡេស្ទីនមួយក្រុម បានចូលទៅចាប់ក្រុមប្រតិភូកីឡាករអ៊ីស្រាអែល ក្នុងភូមិអូឡាំពិក ជាចំណាប់ខ្មាំង មុននឹងសម្លាប់ផ្តាច់ជីវិត អត្តពលិកអ៊ីស្រាអែល ចំនួន ១១ នាក់។

ការផ្អាកបាញ់គ្នា គ្មានប្រសិទ្ធភាព

ផ្អែកតាមប្រពៃណីពីបុរាណនៃកីឡាអូឡាំពិក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្យាយាម អំពាវនាវ ឲ្យផ្អាកសង្គ្រាម ក្នុងអំឡុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ ក្តីសង្ឃឹមខាងលើ មិនអាចសម្រេចបានឡើយ។ ជាក់ស្តែង រុស្ស៊ីកំពុងបន្តរំលោភចូលទឹកដីអ៊ុយក្រែនភាគខាងកើត និងសម្លាប់ជីវិតមនុស្ស កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅហ្កាហ្សាឯណោះវិញ ការប្រឹងប្រែងចរចា ស្វែងរកបទឈប់បាញ់គ្នា ក៏ត្រូវជាប់គាំង។ 

គួររំឭកថា​​ ធម្មនុញ្ញកីឡាអូឡាំពិក បានបញ្ជាក់ច្បាស់ថា កីឡាគឺជាស្ពានចម្លង នាំទៅកាន់ មាគ៌ាសន្តិភាព និង សេចក្តីថ្លៃថ្នូរ នៃមនុស្សជាតិទាំងឡាយ ក្នុងសកលលោក។ ក៏ប៉ុន្តែ ក្នុងតថភាពជាក់ស្តែង កីឡាអូឡាំពិក គ្មានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបញ្ឈប់ ឬ ផ្អាកសង្គ្រាម បានឡើយ៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners