ចិននឹងបង្អួតពិភពលោក ជាមួយនឹងកម្មវិធីបើកកីឡាអូឡាំពិករដូវរងារ២០២២ វេលាម៉ោង៨យប់ម៉ោងនៅទីក្រុងប៉េកាំង ត្រូវជាម៉ោង១២ថ្ងៃត្រង់ម៉ោងសកល ដ៏ធំ ប្រណិត អស្ចារ្យ។ ប៉ុន្តែ កម្មវិធីកីឡានេះ ប្រព្រឹត្តទៅក្នុងបរិបទព្រួយបារម្ភខ្លាំងបង្កឡើងដោយវិបត្តិកូវីដ និងនយោបាយដ៏តានតឹង។ បណ្តាប្រទេសធំៗជាច្រើននាំមុខដោយសហរដ្ឋអាមេរិកបានធ្វើពហិការការទូតមិនចូលរួមក្នុងកម្មវិធីនេះ។ តែចិនបានទទួលភ្ញៀវពិសេសម្នាក់គឺ លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន។