ថ្មីៗនេះក្រុមគ្រួសារអ្នកស្លាប់ដែលសង្ស័យថា បណ្ដាមកពីប្រតិបត្តិការបង្ក្រាបបទល្មើសរបស់កម្លាំងប៉េអឹមខេត្តកំពង់ធំបានបរិហាថា លោក សួង ឌ័ន ស្លាប់ដោយសារការធ្វើទារុណកម្មសង្កត់ឲ្យស្លាប់។ ការបរិហានេះបានធ្វើឲ្យអ្នកតាមដានសង្គមបាននឹកឃើញដល់ការស្លាប់របស់ លោក George Floyd កាលពីឆ្នាំ២០២០ ប្រសិនបើលោក សួង ឌ័ន ស្លាប់ដោយសារការធ្វើទារុណកម្មសង្កត់មែន។ ប៉ុន្តែនៅអាមេរិក នាយនគរបាលដែលយកជង្គត់សង្កត់កលោក Georges Floyd ត្រូវតុលាការកាត់ទោសពីបទមនុស្សឃាត។ ចេតនាឬអចេតនារហូតធ្វើឲ្យលោក សួង ឌ័ន ស្លាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើឲ្យចាំលទ្ធផលស្រាវជ្រាវសិនមុននឹងធ្វើការវាយតម្លៃ។ តើមន្ត្រីត្រូវអនុវត្តច្បាប់របៀបណា កុំឲ្យក្លាយជាជនជាប់ចោទ ឬ ជនល្មើស?