នៅក្នុងរបាយការណ៍ ចេញផ្សាយ កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា ការវិនិយោគទៅលើថាមពលបៃតង នៅក្នុងឆ្នាំ២០២៣នេះ នឹងត្រូវកើនឡើងលើសថាមពលផូស៊ីល ហើយក្នុងចំណោមថាមពលបៃតងនេះ វិស័យដែលនាំមុខគេ គឺថាមពលសូឡា។ កំណើនដ៏លឿននៃវិស័យថាមពលសូឡានេះ វាគឺជាដំណឹងល្អមួយ សម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័ន ទប់ស្កាត់ការឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា វាក៏អាចចោទជាបញ្ហាចម្បងមួយផងដែរ គឺកំណើននៃកាកសំណល់ពីផ្ទាំងសូឡាដែលគេលែងប្រើ ហើយដែលអាចនឹងត្រូវបង្កជាការបំពុលបរិស្ថាន។