ទាក់ទិនសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពអ៊ុយក្រែនបានប្រកាសអំពីជោគជ័យជាបន្តបន្ទាប់។ យ៉ាងហោចណាស់ ដែនដីចំនួនប្រមាណ៣០០០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើត ត្រូវបានកងទ័ពអ៊ុយក្រែនវាយដណ្តើមបានមកវិញ។ ជាក់ស្តែង ទីក្រុងខារគីវ និងក្រុង អ៊ីហ្សយូម ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់នោះ ត្រូវបានកងទ័ពអ៊ុយក្រែនវាយដណ្តើមមកវិញ ត្រឹមរវាងតែ២ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ភាគីកងទ័ពរុស្ស៊ីមិនបានលើកឡើងពីបរាជ័យទេ តែបានអះអាងថាខ្លួនបានដកថយកម្លាំង។ ជោគជ័យនៅសមរភូមិរបស់កងទ័ពអ៊ុយក្រែននេះ កំពុងតែធ្វើឲ្យលោកពូទីន ទទួលរងនូវការរិះគន់ផងដែរ ពីផ្ទៃក្នុងនយោបាយរបស់រុស្ស៊ី។