ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺកញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍។ នៅអំឡុងពេលដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ គឺគណៈប្រតិភូអាមេរិកបានឆ្លៀតជួបជជែកជាមួយបណ្តាអង្គការសង្គមស៊ីវិល និងសហជីព ដើម្បីស្វែងយល់ពីបញ្ហាសិទ្ធិមនុស្ស និងវិវាទការងារមួយចំនួន។ នេះបើតាមការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ។ ក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក កញ្ញា ឈឹម ស៊ីថរ អះអាងថា អាមេរិកចង់ដឹងអំពីស្ថានភាពវិវត្តន៍នៃការតវ៉ារបស់កម្មករនៅក្នុងវិវាទការងារដែលកំពុងរ៉ាំរ៉ៃ។ បើតាមកញ្ញា ឈឹម ស៊ីថរ គណៈប្រតិភូមអាមេរិកបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ដ្បិតវិវាទការងារណាហ្គាវើលដ៍មិនទាន់មានដំណោះស្រាយ។