ករណីគប់ស្បែកជើងសំដៅទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងតែស៊ើបអង្កេត។ ទោះបីមិនទាន់ចេញលទ្ធផលបែបណានោះ តែក្រុមអ្នកវិភាគ យល់ថា មិនគួរពង្រីករឿងនេះឲ្យកាន់តែធំនោះឡើយ ដោយយល់ថាគ្មានផលចំណេញអ្វីដល់កម្ពុជាទេ។ បើតាមអ្នកវិភាគ ការរុញរឿងនេះឲ្យកាន់តែក្តៅគឺប្រៀបបាននឹងការបង្កើតវប្បធម៌នៃអំពើហិង្សាទៅលើអ្នកនយោបាយ ហើយចែកមិនដាច់រវាងអំពើហិង្សា និងការបញ្ចេញមតិ។ តើករណីគប់ស្បែកជើងនេះ ធ្វើឲ្យប៉ះទង្គិចដល់ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកដែរឬទេ?