Sign up to save your podcasts
Or
ពលរដ្ឋខ្មែរមួយចំនួននៅតែមានកង្វល់ពីគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) និងមានការបញ្ចេញមតិលើសំណុំរឿងដ៏ចម្រូងចម្រាស និងក្ដៅគគុកមួយនេះ មិនចេះដាច់។ ជាទូទៅ នៅក្នុងការបញ្ចេញមតិលើករណី CLV-DTA ពលរដ្ឋតែងទទួលរងការព្រមាន ឬការបង្ក្រាប ដោយការប្រកាសដាក់ទោសទណ្ឌពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ប៉ុន្ដែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមថា ការបញ្ចេញមតិ ការបង្ហាញអំពីទស្សនៈ ឬកង្វល់របស់ពលរដ្ឋចំពោះបញ្ហាជាតិ ជាសិទ្ធិរបស់ពលរដ្ឋ គឺមិនមានអ្វីខុសនោះទេ។ លោកបានអំពាវឱ្យពលរដ្ឋបន្ដបញ្ចេញមតិថែមទៀត តែត្រូវឈរលើអភិក្រម ដែលមិនបង្កឲ្យមានបញ្ហាអស្ថិរភាពដល់ប្រទេសជាតិ និងរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ ដែលមិនខុសអីពីការដើរហួសព្រំដែននៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យមានការចោទជាសំណួរថា តើពលរដ្ឋគួរតែបញ្ចេញមតិកម្រិតណា ដើម្បីកុំឱ្យហួសគំនូសក្រហមដែលរដ្ឋាភិបាលចាត់ទុកថា លើសពីព្រំដែននៃការបញ្ចេញមតិ?

105 Listeners
0 Listeners
1 Listeners
0 Listeners
1 Listeners
2 Listeners
3 Listeners
1 Listeners
0 Listeners
3 Listeners
5 Listeners
0 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
1 Listeners
5 Listeners
37 Listeners
0 Listeners