នៅថ្ងៃព្រហស្បតិ៍ទី២២មិថុនា នៅទីក្រុងប៉ារីស នឹងមានការបើកជំនួបកំពូលអន្តរជាតិមួយ ស្តីអំពីការកាតិកាសញ្ញាហិរញ្ញវត្ថុថ្មី ដើម្បីជួយប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ ហើយនៅថ្ងៃពុធនេះដែរ ក្រុមប្រទេសសមាជិកក្លឹបប៉ារីស ដែលផ្តួចផ្តើមឡើងដោយបារាំង នឹងជួបប្រជុំគ្នា ដើម្បីនិយាយអំពីដំណោះស្រាយបន្ទាន់ ក្នុងការជួយប្រទេសដែលមានបំណុលវ័ណ្ឌក។ បញ្ហាបំណុលធ្ងន់ក្រៃ គឺជាឧបសគ្គដ៏ធំ ដែលរារាំង ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដោះស្រាយវិបត្តិអាកាសធាតុ។