Sign up to save your podcasts
Or
ជាគ្រាប់ដូចថ្នាំ ជាម្សៅអាហារបន្ថែម ជាឡេលាបស្បែក កូឡាហ្សែនកំពុងពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ន។ កូឡាហ្សែនដែលគេប្រើសម្រាប់ព្យាបាលជំងឺពុកឆ្អឹងស្គាល់តាំងពីយូរ ត្រូវបានឧស្សាហកម្មអួតអាងអំពីប្រសិទ្ធភាពផ្នែកប្រយុទ្ធប្រឆាំងភាពចាស់ជីវជ្រួញរបស់ស្បែកទៀត។ តើកូឡាហ្សែនជាអ្វី ? កូឡាហ្សែនមានឥទ្ធិពលលើស្បែក និងភាពក្មេងរបស់មនុស្សយ៉ាងណា?
ជួយឱ្យនៅក្មេងជាងវ័យ ជួយចិញ្ចឹមស្បែកឱ្យតឹងភ្លឺរលោងល្អ ឱ្យសក់មានសំរិល ឱ្យក្រចកដុះល្អ ... ទាំងនេះសុទ្ធសឹងជាពាក្យឃោសនាផ្សាយពាណិជ្ជកម្មអំពីគុណប្រយោជន៍នៃថ្នាំបំប៉នកូឡាហ្សែន ដែលមានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមអ៊ីនធ័រនែត។
ផលិតផលមានជាតិកូឡាហ្សែនកំពុងក្លាយជារបស់ពេញនិយមសម្រាប់មនុស្សទាន់សម័យទំនើប។ តើកូឡាហ្សែនជាអ្វី?
កូឡាហ្សែនជាប្រូតេអ៊ីនដ៏ចាំបាច់សម្រាប់សរីរាង្គកាយមនុស្ស និងមាននៅក្នុងគ្រប់សរីរាង្គទាំងអស់ ៖ នៅក្នុងស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ប្រូតេអ៊ីនកូឡាហ្សែនជារចនាសម្ព័ន្ធដ៏ចាំបាច់របស់ជាលិកានៃសរីរាង្គមនុស្ស។ ជាមូលេគុលក្នុងទម្រង់ជាសរសៃប្រទាក់ទ្រទ្រង់ ចងភ្ជាប់ភ្ជិតកោសិកាក្នុងសរីរាង្គកាយទាំងមូល ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ បើសរសៃកូឡាហ្សែន ញឹកឆ្មារប្រទាក់គ្នាខ្លាំង សាច់ សរសៃ ឆ្អឹង សាច់ដុំ និងជាលិកាផ្សេងទៀតមួយជំលៀសធំ ក៏ជិត រឹងមាំ តឹងណែនល្អទៅតាមនោះ។ ដូចពាក្យអ៊ីចឹងហើយបានគេដាក់ឈ្មោះកូឡាហ្សែន កុល មានន័យថាបិទភ្ជាប់ ជាភាសាបារាំង។
កូឡាហ្សែន ជាប្រូតេអ៊ីនដ៏ច្រើនជាងគេបំផុតនៅក្នុងខ្លួនមនុស្ស មានច្រើនប្រភេទណាស់។ យ៉ាងហោចក៏២៨ប្រភេទដែរ។ ប្រភេទនីមួយ មានតូនាទី និងទីតាំង ព្រមទាំងសកម្មភាពខុសគ្នាៗ។ ប៉ុន្តែគ្មានប្រយោជន៍អ្វីនឹងរៀបរាប់លម្អិតអំពីប្រភទេកូឡាហ្សែនទាំងជិត៣០នោះមួយម្តងៗទេ ព្រោះ ៩០%នៃកូឡាហ្សែនក្នុងខ្លួនមនុស្សជាកូឡាហ្សែនប្រភេទទីមួយ ទីពីរ និងទីបី។
ប្រភេទទីមួយមាននៅក្នុងស្បែក សរសៃ និងឆ្អឹង ជាមួយនឹងតួនាទីផ្សះផ្សាភ្ជិត និងប្រយុទ្ធប្រឆាំងនឹងភាពចាស់របស់ជាលិកា។ ប្រភេទទីពីរមាននៅត្រង់ឆ្អឹងខ្ចី ដើម្បីទ្រទ្រង់ចលនាបត់បែនរបស់សន្លាក់។ ចំណែកប្រូតេអ៊ីនកូឡាហ្សែននៅសាច់ដុំ នៅតាមសរីរាង្គនីមួយៗ និងនៅតាមសរសៃឈាម ជាប្រភេទទីបី។
កូឡាហ្សែនជាប្រូតេអ៊ីនធម្មជាតិដែលកើតមាននៅក្នុងសរីរាង្គកាយមនុស្ស តាមរយៈការធ្វើសំយោគពីចំណីអាហារ។ តាំងពីក្មេងនិងក្នុងវ័យកំពុងលូតលាស់ សរីរាង្គផលិតជាតិកូឡាហ្សែនច្រើនខ្លាំងជាងគេបំផុត។ ប៉ុន្តែចាប់ពីអាយុ២៥ឆ្នាំទៅ ការផលិតកូឡាហ្សែនតាមច្បាប់ធម្មជាតិរបស់សរីរាង្គមនុស្សចាប់ធ្លាក់ចុះ។ បរិមាណកូឡាហ្សែនក្នុងសរីរាង្គកាយចាប់ផ្តើមថយ ក្នុងកំរិតជាមធ្យម១,៥%។ ចូលដល់អាយុពី៣០-៤០ឆ្នាំ និងអាស្រ័យលើពូជព្រមទាំងរបៀបរបបរស់នៅផង ការបាត់បង់កូឡាហ្សែនអាចជាការស្រកស្រុតដោយសន្សឹមៗ ឬអាចមានលក្ខណៈជាគំហុក ដែលស្តែងឱ្យឃើញនឹងភ្នែក ដូចជាការធ្លាក់ខ្លួនចាស់ ចេញស្នាមជ្រីវជ្រួញនៅលើស្បែក ឬចាប់ចេះមានអារម្មណ៍ឈឺនៅតាមសន្លាក់។ ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវចេះថែរក្សាខ្លួន បំពេញបំប៉នធនធានកូឡាហ្សែនឱ្យបានច្រើនបំផុតក្នុងវ័យកំពុងលូតលាស់ ដើម្បីជាទុនសុខភាពសម្រាប់ថ្ងៃក្រោយ និងនៅពេលចាស់ទៅ។
បើអ៊ីចឹងតើត្រូវបំពេញឱ្យសរីរាង្គកាយនូវជាតិប្រូតេអ៊ីនកូឡាហ្សែនបានយ៉ាងដូចម្តេច?
ដូចបានជម្រាបពីខាងដើម កូឡាហ្សែន ជាប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនមនុស្ស តាមបែបធម្មជាតិ។ ជាអ្នកទ្រទ្រង់រចនាសម្ព័ន្ធស្បែក សក់ សាច់ដុំ សរសៃ និងឆ្អឹង។ គឺកូឡាហ្សែនជាអ្នកផ្តល់ភាពតឹងរលោងនៃស្បែក មានចំណែកការជួយឱ្យមានទន់ភ្លន់ងាយបត់បែនចលនានៅតាមសន្លាក់ ឬផ្តល់ទម្ងន់និងភាពភ្លឺរលោងដល់សក់ និង ភាពមាំហាប់នៃសាច់ដុំ។ តែនៅពេលណាបរិមាណកូឡាហ្សែនធម្មជាតិចាប់ផ្តើមចុះថយ មនុស្សចាប់ផ្តើមមានជំងឺ និងមានសញ្ញាស្បែកចាស់ជ្រីវជ្រួញ យារ ឬលែងសូវទន់ភ្លន់។ ម្យ៉ាងវិញទៀត វាជាកត្តាសត្យានុម័ត កូឡាហ្សែនធម្មជាតិក្នុងខ្លួនមនុស្ស នឹងចុះថយជាលំដាប់ទៅតាមវ័យ។
ដូច្នេះវាពិតជាឡូស៊ិកណាស់ដែលមនុស្សគ្រប់គ្នាគិតឃើញថាការបរិភោគ ឬលេបថ្នាំបំប៉ន ឬលាបកូឡាហ្សែនអាចនឹងទប់ស្កាត់ភាពចាស់ជរានៃស្បែកបាន។
ដើម្បីសន្សំប្រូតេអ៊ីនកូឡាហ្សែន គ្មានអ្វីប្រសើរជាងការទទួលទានចំណីអាហារមានផ្ទុកនិងសម្បូរទៅដោយជាតិកូឡាហ្សែនទេ។ អាហារទាំងអស់នោះគឺ អាចជាត្រី សាច់ ស៊ុតស តែសម្បូរខ្លាំងជាងគេ គឺឆ្អឹងគោ ឆ្អឹងជ្រូក ឆ្អឹងមាន់ (ជាឆ្អឹងកន្ទុយ ឆ្អឹងចុងជើង ឬឆ្អឹងមានខួរដែលរំងាស់យកជាតិចេញយូរទៅឡើងអន្ធិលៗ)។ ចំណីអាហារមានផ្ទុកសារជាតិអាស៊ីអាមីណេ និងវីតាមីសេ ព្រមទាំងអង់ទីអុកស៊ីដង់ ក៏មានចំណែកជួយបង្កើនប្រូតេអ៊ីនកូឡាហ្សែនបានច្រើនដែរ។ សូមចងចាំថា កូឡាហ្សែន មានតែនៅក្នុងសាច់សត្វ និងគ្រឿងសមុទ្ទប៉ុណ្ណោះ។
អាហារបំប៉នកូឡាហ្សែនមានប្រសិទ្ធភាពយ៉ាងណា?
ចូលវ័យមួយដែលសរីរាង្គកាយលែងសូវធ្វើសំយោគចំណីអាហារយកជាតិកូឡាហ្សែន យើងទំនងជាត្រូវការជំនួយបន្ថែម គឺអាហារបំប៉នកូឡាហ្សែន។
ថ្នាំបំប៉នឬអាហារបំប៉នកូឡាហ្សែន មានច្រើនមុខ ច្រើនទម្រង់ណាស់ ខ្លះជាមានទម្រង់ជាគ្រាប់ដូចថ្នាំពេទ្យ ខ្លះជាម្សៅ ជាទឹកភេសជ្ជៈ ខ្លះជាឡេសម្រាប់លាបលើស្បែក ។ល។ និង។ល។ ផលិតផលទាំងអស់នោះ អាចផលិតចេញពីជាតិសាច់ ជាតិគ្រឿងសមុទ្ទ ពីរុក្ខជាតិ ស្រដៀងនឹងកូឡាហ្សែនធម្មជាតិ ព្រមទាំងជាតិកូឡាហ្សែនសិប្បនិម្មិត។
ការសិក្សាបែបវិទ្យាសាស្ត្របានបញ្ជាក់អំពីប្រសិទ្ធភាពនៃអាហារបំប៉នបន្ថែម។ ការសិក្សាចំនួន១៩ បានរកឃើញថា ថ្នាំបំប៉នកូឡាហ្សែនបានជួយឱ្យមានភាពប្រសើរច្រើន ដូចជាជួយបន្តឹងស្បែក ជួយឱ្យមានទន់ល្មើយ ជួយឱ្យស្បែកមានជាតិសំណើមល្អ និងថែមទាំងអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានខ្លះផង។ ការសិក្សាខ្លះទៀត បានលាតត្រដាងឱ្យឃើញ ទៀតដែរថាភេជ្ជសៈមានជាតិកូឡាហ្សែនច្រើន ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយស្បែកឱ្យមានគុណភាពល្អប្រសើរ។ ផ្ទុយទៅវិញ ចំពោះសក់ ក្រចក ផលិតផលមានប្រសិទ្ធភាពស្តួចស្តើងណាស់។ ការសិក្សាទាំងនេះបានទទួលការឧបត្ថម្ភច្រើនជាចំបងពីក្រុមហ៊ុនឧស្សាហកម្មកែសម្ផស្ស។ និយាយដូច្នេះមិនមែនថា លទ្ធផលស្រាវជ្រាវបាំងបាត់លទ្ធផលវិទ្យាសាស្ត្រនោះទេ តែរបៀបផ្សព្វផ្សាយផ្តល់ព័ត៌មានទំនងលើសពីអ្វីជា វិទ្យាសាស្ត្រ។ គ្រប់លទ្ធផលវិទ្យាសាស្ត្រមិនសូវមានអំនួត ផ្នែកប្រសិទ្ធភាពខ្លាំងដ៏អស្ចារ្យដូចខ្លឹមសារផ្សាយពាណិជ្ជកម្មឡើយ។ ហើយផលិតផលអាហារបំប៉ន មួយភាគធំទៀត មិនទាំងបានឆ្លងកាត់ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រផង។
អ្វីដែលគួរចងចាំ និងជាការដាស់ស្មារតីដល់អ្នកប្រើប្រាសគ្រប់រូប ផលិតផលអាហារបំប៉ននីមួយៗមិនដូចគ្នាទេ ហើយមិនសុទ្ធតែបរិសុទ្ធល្អត្រឹមត្រូវឡើយ។ បើនិយាយអំពីហានិភ័យនៃអាហារបំប៉នវិញ ថ្នាំខ្លះអាចធ្វើឱ្យមានបញ្ហាឈឺពោះ ពិបាករំលាយនៅក្នុងក្រពះ សម្រាប់អ្នកប្រើប្រាស់ខ្លះ តែគ្មានការសរសេរប្រាប់អំពីគ្រោះថ្នាក់ និងភាពអវិជ្ជមានអ្វីផ្សេងទៀតទេ។ ប៉ុន្តែ ! គេពិតជាមិនអាចដឹងបានទេ អំពីផលវិបាកនៃថ្នាំឬអាហារបំប៉ន សម្រាប់រយៈពេលវែងទៅមុខយូរ ព្រោះគ្រប់អាហារបំប៉ន សុទ្ធតែមានដាក់សារធាតុគីមីបន្ថែម ខ្លះមានផ្ទុកសារធាតុរ៉ែពិបាករំលាយ ជាពិសេសសម្រាប់ថ្នាំបំប៉នកូឡាហ្សែនសមុទ្ទ ដែលមិនបានបន្សុទ្ធ ឬជម្រះជាតិពុលត្រឹមត្រូវ។
ទោះជាយ៉ាងដូច្នេះក្តី ហើយបើអ្នកចង់ លោកអ្នកនៅតែអាចជ្រើសរើសទទួលទានអាហារបំប៉នកូឡាហ្សែន ឬថ្នាំអាហារបំប៉នប្រភេទផ្សេងៗ ដែលបញ្ចេញផ្តល់ប្រសិទ្ធភាពក្នុងរយៈពេលខ្លី និងភ្លាមៗយ៉ាងជាក់ស្តែង ដោយជ្រើសរើសតែថ្នាំបំប៉នត្រូវតែមួយមុខ ជាពិសេសណាមួយ ហើយប្រើតែមួយមុខ ក្នុងពេលតែមួយ និងកុំប្រើលាយច្របល់ជាមួយផលិតផលអាហារបំប៉នផ្សេងទៀត។ ភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងសុខភាពបារាំង បានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់អាហារបំប៉ន កុំលេបថ្នាំនេះរយៈពេលវែង ច្រើនមុខចូលគ្នា និងដដែលៗយូរពេក៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners