នៅក្នុងប្រទេសចិន រដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយមួយកម្រិតទៀតនូវវិធានការរឹតបន្តឹងកូវីដ១៩។ បន្ទាប់ពីបានបោះបង់ចោលនូវនយោបាយសូន្យកូវីដ ចិនបានប្រកាសនាយប់ថ្ងៃចន្ទ ទី២៦ ធ្នូពីការបិទបញ្ចប់កាតព្វកិច្ចធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលស្រុកចិនចាប់ពីថ្ងៃទី៨ មករា ឆ្នាំ ២០២៣ ទៅ។ ដំណឹងមួយនេះបានធ្លាក់មកនៅប៉ុន្មានថ្ងៃមុនដាច់ឆ្នាំ ២០២២ និងនៅជាង ១ខែមុនថ្ងៃចូលឆ្នាំចិន។ អ្នកដែលត្រេកត្រអាលនឹងដំណឹងនេះមុនគេ គឺគ្មាននរណាក្រៅពីពលរដ្ឋចិនដែលបានជាប់ឃុំក្នុងប្រទេសខ្លួនឯងជិត ៣ឆ្នាំដោយសារកូវីដ១៩។