នាទីសុខភាពនិងអនាម័យ

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?


Listen Later

កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ?

ខ្លាញ់​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ប៉ុន្តែ​នៅ​ពេល​សារធាតុ​នេះ​មាន​​បរិមាណ​ច្រើន​ជ្រុល លើស​សេចក្តី​ត្រូវការរបស់​សពាង្គកាយ​ ច្បាស់​ណាស់​ដែល​ថា​​ ខ្លាញ់អាច​​នឹង​ក្លាយ​ទៅ​ជា​សត្រូវ​វិញ។ លើសជាតិ​ខ្លាញ់ គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំង​អស់ ក្នុង​ដំណាក់កាលដំបូង​។

ដើម្បី​បានដឹង​អំពីបរិមាណ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ថាច្រើន​-​តិច​ឬ​ល្មម វិធី​មានតែ​មួយ​គឺ​ការ​ជួសធ្វើ​​តេស្ត​វិភាគ​ឈាម ដើម្បី​វាល់​កំរិត​ជាតិ​ខ្លាញ់ក្នុង​ឈាម ដែល​មាន​ឈ្មោះ បច្ចេកទេស​ថា កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត។

តើ​កូឡេស្តេរ៉ុល និង​ ទ្រីគ្លីសេរីតជា​អ្វី?

នៅ​ក្នុង​លទ្ធផល​នៃ​ការ​វិភាគ​ឈាម​ឆែកមើល​សុខភាព​ជា​ទូទៅ គេ​តែង​ឃើញ​មានរបាយការណ៍​ ស្តីពី​​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត​ នៅត្រសង​គ្នា។ ​កូឡេស្តេរ៉ុល មាន​អ្នក​ស្គាល់​ច្រើន​ជាង និង​គួរ​ឱ្យ​​ខ្លាច​ជាង។ តែតាមការ​ពិត ​អត្រាជាតិ​ខ្លាញ់​​កូឡេស្តេរ៉ុល​ និង​អត្រា​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត គួរ​តែ​ទទួល​បាន​ការ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​កូឡេស្តេរ៉ុល​និង​ទ្រីគ្លីសេរីត អាច​បង្ក​បញ្ហា​ដូច​គ្នា​ដល់​សុខភាព ជាពិសេស​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ​ប្រសិន​បើ​យើងជាតិខ្លាញ់​ទាំងពីរ​មាន​បរិមាណ​ច្រើនជ្រុល ឬ​ឡើង​ខ្ពស់​ពេក នៅក្នុង​ឈាម។

ផលិត​ដោយ​សរីរាង្គកាយ និង​តាម​រយៈ​​ចំណី​អាហារ ​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត ជា​ប្រភេទ​​​សារធាតុ​លីពីតដ៏​ចាំបាច់​ដូចគ្នា​សម្រាប់​សរីរាង្គកាយ ឬ​និយាយ​ឱ្យ​ចំ គឺ​ជា​ខ្លាញ់​ដែល​នៅ​ក្នុង​ឈាម និង​ដែល​​មាន​ប្រភព​និង​តួនាទី​ខុស​គ្នា​។

កូឡេស្តេរ៉ុល ប្រៀបដូចប្រេង​រំអិល មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ដំណើរការ​របស់កោសិកានៃ​ខ្លួនប្រាណ​​ទាំងមូល សម្រាប់ការ​សំយោគ​​ស្រូប​ទាញ​វីតាមីន​ D ពី​​​ផ្ទៃ​ស្បែក​ សម្រាប់​ដំណើរការ​នៃ​ថង់ប្រមាត់ ឬ​ដំណើរការ​នៃ​អរមូន​មួយ​ចំនួន​ដូច​ជា អរមូន​ករទីហ្សូន និងអរមូនតេស្តេរ៉ូន។ ៦៥%​នៃ​ខ្លាញ់​កូឡេស្តេរ៉ុល បាន​មកពី​ការ​ផលិត​របស់​ថ្លើម សល់​ប៉ុន្មាន​បាន​មក​ពី​ចំណីអាហារ។ និយាយ​ជា​រួម កូឡេស្តេរ៉ុល មានចំណែក​ចាំបាច់​ណាស់​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អជា​ទូទៅ។ ដូច្នេះ​ បរិមាណ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល​​នេះមិន​ត្រូវ​ឱ្យ​ខ្វះទេ តែ​ក៏​មិន​ត្រូវ​​ច្រើន​ជ្រុល​ដែរ។

ហេតុអ្វី​មិន​ត្រូវ​ឱ្យ​ខ្វះ និង​មិន​ឱ្យ​លើស? ​នៅក្នុង​ឈាម ខ្លាញ់​​កូឡេស្តេរ៉ុល ចែក​ជា​​​ពីរ​ទម្រង់​ទៀត គឺ​កូឡេស្តេរ៉ុល LDL ដែល​ជាប់​ឈ្មោះ​ថា​ជា​ខ្លាញ់​មិនល្អ ព្រោះ​វា​ងាយ​នឹង​​កក​ជាប់​នៅ​តាម​ផ្ទៃនៃ​ជញ្ជាំង​សរសៃ​ឈាមអាទែ (សរសៃហូរចេញ​ពី​បេះដូង) និង​កូឡេស្តេរ៉ុល​ HDL ឬ​ហៅ​ថា​ខ្លាញ់​កូឡេស្តេរ៉ុលល្អ។ ​កូឡេស្តេរ៉ុលល្អ​HDL ជា​អ្នក​ដឹក​ជញ្ជូនប្រមូល​​​​ខ្លាញ់​កូឡេស្តេរ៉ុលក្នុង​ឈាម​ដែល​ហួសចំណុះ​ -លើស​សេចក្តី​ត្រូវ​ការ នាំ​ទៅ​ថ្លើម​ ដើម្បី​បំប្លែងចោល។ មាន​ន័យ​ថា​កូឡេស្តេរ៉ុលHDL​នេះ បាន​ដើរ​តួនាទី​ជា​អ្នក​ការពារ​មិន​ឱ្យ​មាន​បញ្ហា​សុខភាព​សរសៃ​ឈាម​បេះដូង។ ដូច្នេះ​មិន​ត្រូវ​ឱ្យ​ខ្វះ​ខ្លាញ់​ល្អ​ប្រភេទ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្លាញ់​មិនល្អ​កូឡេស្តេរ៉ុល LDL បើ​មាន​ច្រើន​កាលណា​វា​នឹង​សម្រួល​ឱ្យ​មាន​ផលវិបាក​ច្រើន​ ដូច​ជា​បណ្តាល​ឱ្យ​សរសៃ​ឈាម​រួម​តូច ដោយ​មាន​ការ​កក​ខ្លាញ់​នៅ​តាមជញ្ជាំង​​សរសៃ​ឈាម​​។ បើ​សរសៃ​ឈាម​រួម​តូច និងមាន​កាកសំណល់​កករាំង​ចរន្ត​ឈាម គ្រោះហានិភ័យ​ជួប​ករណី​​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម នៅ​​​​បេះ​ដូង (ស្លោកបេះដូង) និង​នៅ​ខួរក្បាល (ស្ត្រូប) ​អាច​កើត​បាន​គ្រប់​ពេល។

ចំណែក​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត ក៏​​ផលិត​ដោយ​ថ្លើម​ និង​ចំណីអាហារ​ដែរ។ ជាតិ​​ស្ករ ជាតិ​ម្សៅ និង​អាល់កុល ដែល​យើង​ទទួល​ទាន​ចូល​ទៅ​​ច្រើន​ជ្រុល​នឹង​ត្រូវ​បាន​ថ្លើម​បំប្លែង​ទៅ​ជា​ទ្រីគ្លីសេរីត រួច​នាំ​ទៅ​ស្តុក​ទុក​ក្នុង​ជាលិកាស្បែក ក្នុង​ទម្រង់ជាជាតិ​ខ្លាញ់​ និង​ថាមពល​បម្រុង កក​នៅក្រោម​ស្បែក។ ​នៅ​ពេល​អត្រា​ជាតិ​ទ្រីគ្លីស្តេរីត​ឡើងខ្ពស់ មាន​បរិមាណ​ច្រើន​ជ្រុល វា​មិន​បង្ក​ផល​ប៉ះពាល់ដល់​សរសៃ​ឈាម​អាទែដោយ​ផ្ទាល់​ ដូច​កូឡេស្តេរ៉ុល​ទេ តែវា​អាច​បង្កើន​គ្រោះ​ហានិភ័យកើត​​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង និង​អាច​សម្រួល​ឱ្យមាន​បញ្ហា​នៅ​សរីរាង្គលំពែង ព្រមទាំង​ជំងឺរលាក​លំពែងដែល​ជួន​កាល​ជា​ជំងឺដ៏​ធ្ងន់ធ្ងរផង។

អ្វី​ជា​គ្រោះ​ថ្នាក់​បំផុត​នៃ​ការ​លើស​ជាតិ​ខ្លាញ់ មិន​ថា​ខ្លាញ់​កូឡេស្តេរ៉ុល ឬ​ទ្រីគ្លីសេរីតទេ សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំងអស់។ ខ្លាញ់​អាច​បន្ត​កក​តាម​សរសៃ​ឈាម​ បន្តិចម្តងៗ​​ជា​លំដាប់ ជា​រៀង​រាល់​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ណា​មួយ​សរសៃ​ឈាម​នោះ​ក៏​ហូរ​លែង​ស្រួល ឬ​ក៏​ត្រូវ​ស្ទះ។ ដូច្នេះ​គ្រោះ​ភ័យ​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ក៏​កើន​ឡើង​ដោយ​ស្ងាត់ៗ ជា​មួយ​ផលវិបាកច្រើន​ដែល​គេ​ពិបាកបរិយាយ​ឱ្យ​ចំ។ នៅ​ប្រទេស​បារាំង ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​ផលវិបាក​នៃជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ជាមូលហេតុ​ទីពីរ​នៃមរណភាព​ បន្ទាប់​ពី​ជំងឺ​មហារីក។ ការ​លើស​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល មិនមែន​ជា​កត្តា​តែមួយ​ជំរុញ​ឱ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​​នេះ​មែន តែជា​​កត្តា​​​​ដាស់ប្រាប់​ពី​ភាពអាសន្ន។

​តើ​ត្រូវ​បញ្ចុះជាតិ​ខ្លាញ់​អាក្រក់ក្នុង​ឈាម​យ៉ាង​ដូចម្តេច?

ភាព​មិន​ប្រក្រតី​នៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ុល​ ឬ​ទ្រីគ្លីសេរីត ឬ​លើស​ទាំង​កូឡេស្តេរ៉ុល​ទាំង​ទ្រីគ្លីសេរីត​ទាំងពីរ​តែ​ម្តង​ ដែល​អាច​ជំរុញ​ឱ្យ​មាន​ជំងឺ​រឹង​រួម​សរសៃ​ឈាម​ ​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ... ច្រើន​តែ​បណ្តាល​មក​ពីទម្លាប់​​អាក្រក់ប្រចាំ​ថ្ងៃ ដូច​ជា​របៀប​របប​រស់​នៅ​ ហូបចុក និង​ភាព​ស្រណុក​ហួសហេតុ។

លទ្ធផល​នៃ​​ការ​ធ្វើ​តេស្ត​វិភាគ​​ឈាម​ រកមើល​ភាព​មិនប្រក្រតី​នៃ​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ុល​និង​ទ្រីគ្លីសេរីត ​អាចតម្រង់​គ្រូពេទ្យ​ទូទៅ ឬ​គ្រូពេទ្យ​ឯកទេស​បេះដូង ​ឱ្យ​សម្រេច​ផ្តល់​ការ​ព្យាបាល​ដ៏​សមស្រប​មួយ​ ទៅ​តាម​ករណី​ជាក់​ស្តែង​របស់​អ្នកជំងឺម្នាក់ៗ។ ប៉ុន្តែ​ជា​ទូទៅ បើ​តាម​​គេហទំព័រ​របស់​ទីភ្នាក់ងារ​ធានារ៉ាប់​រង​សុខភាព​បារាំង វិធីព្យាបាល​​បញ្ចុះ​អត្រា​​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត​ មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ និង​បើ​ចាំ​បាច់ ទើប​ត្រូវ​ប្រើ​ថ្នាំ។

ជា​ញឹកញាប់ ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​ និង​អនាម័យជីវិត​​ អាច​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ដូច​ជា​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​អាហារ​មាន​ជាតិ​ខ្លាញ់​សត្វ-ខ្លាញ់​​ប្រភេទ​កូឡេស្តេរ៉ុល ​កាត់​បន្ថយ​ការ​ទទួល​ទានអាហារ​មាន​ជាតិ​ផ្អែម-ស្ករ​ ខ្ពស់ ព្រមទាំង​ត្រូវ​ប្រឹង​បញ្ចេញ​កម្លាំង​កាយ​សម្បទា ធ្វើ​ចលនា ហាត់​ប្រាណ ធ្វើ​ខ្លួន​ឱ្យ​សកម្ម និង​ដើរ​ចេញ​ពី​ភាពស្រណុក​រក​ស្រួល​ខ្លាច​ហត់។ ដោយ​មូលហេតុ​ពូជ ឬ​ដោយ​ហេតុ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត​ជាប់​នឹង​ខ្លួន ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​អាច​មិន​គ្រប់គ្រាន់ ទើប​គ្រូពេទ្យ​ជំនាញ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​លេប​ថ្នាំ​ដែល​មានសមត្ថភាព​​ទៅ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន។

ជំងឺ​លើស​ខ្លាញ់ គ្មានរោគ​សញ្ញា គ្មាន​អ្វី​អាចសម្គាល់​បានជាមុន​ទេ។ ទាល់​តែ​ទៅ​ជួស​ឈាម​យក​ទៅ​វិភាគ​ទើប​អាច​ដឹង​អំពី​ភាព​មិនប្រក្រតី​នៃអត្រា​ជាតិ​ខ្លាញ់​បាន។

​ត្រូវ​ចាប់​ធ្វើ​តេស្ត​វិភាគ​ជាតិ​ខ្លាញ់​នៅ​ពេលណា? នៅវ័យណា?

​ក្នុង​វ័យ​ដូច​គ្នា​មនុស្ស​ប្រុស​ងា​យ​ជួប​គ្រោះ​លើស​ជាតិ​ខ្លាញ់​ជាង​ស្ត្រី លើក​លែង​តែស្ត្រី​​ចាប់​ពី​វ័យ​៦៥​ឆ្នាំ​ឡើង​ទៅ និង​ស្ត្រី​មាន​ប្រើ​ថ្នាំពន្យារកំណើត។ ចំពោះ​​អ្នក​មាន​សុខភាព​ល្អធម្មតា គ្មានកត្តាហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ជាប់​នឹង​ខ្លួន​ទេ  ​អាជ្ញាធរ​សុខភាព​បារាំងណែនៃ​ឱ្យ​ទៅ​ឆែក​សុខភាព​មើលឈាម​ ​ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅសម្រាប់​បុរស ជារៀង​រាល់​បី​ឆ្នាំម្តង និង​ស្ត្រី​ចាប់​ពី​អាយុ​៥០ ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង​។ ស្ត្រី​មុន​ផ្តើម​ប្រើ​មធ្យោបាយ​ពន្យារកំណើត​​មាន​ជាតិ​អរមូន ក៏​គួរ​តែធ្វើ​តេស្ត​វិភាគឈាម​រក​មើលអត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុលនិង​ទ្រីគ្លីសេរីត​ដែរ។

ការ​ឆែក​សុខភាព​រក​មើល​ភាព​មិន​ប្រក្រតីនៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ​ត្រូវ​ឆាប់​និង​ឧស្សាហ៍ធ្វើ​ដោយ​មិន​គិតចាំ​ដល់​អាយុដូច​ការ​ណែនាំខាង​លើ​ សម្រាប់​អ្នក​មាន​កត្តា​ហានិភ័យ​ជាប់​ខ្លួន ដូច​ជា មាន​ជំងឺ​រ៉ាំរ៉ៃ មាន​ជំងឺ​សរសៃ​ឈាម​បេះដូង រលាក​សន្លាក់ ចុក​ទ្រូង លើស​ឈាម ទឹក​នោមផ្អែម ខ្សោយ​តម្រងនោម និង​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់ ធាត់​ដុះ​ក្បាល​ពោះ​ធំ (ប្រុស​លើស​៩០ស.ម- ស្រីលើស៨០ស.ម.) ​និង​មាន​ឪពុក​ឬ​ម្តាយ ឆាប់កើត​ជំងឺសរសៃ​ឈាម​បេះ​ដូង (ឪពុកមុន​អាយុ៥៥ឆ្នាំម្តាយ​មុន​៦៥ឆ្នាំ) ឬ​ជំងឺលើស​ជាតិ​ខ្លាញ់​៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

单曲纯音乐(Single pure music) by 平凡的咖啡音乐

单曲纯音乐(Single pure music)

21 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

4 Listeners