ទោះបីជាបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនមែនជារបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅចុងសប្តាហ៍ក្រោយក៏ដោយ តែសង្គមស៊ីវិលអាស៊ានជឿថា រដ្ឋាភិបាលអាស៊ាន នឹងទទួលដឹងនូវអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្លួនឯង។ បញ្ហាចំពោះមុខដែលពលរដ្ឋអាស៊ានចង់បានដំណោះស្រាយនៅពេលកិច្ចប្រជុំខាងមុខ គឺការធានាលំហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ ដើម្បីសមធម៌ និងយុត្តិធម៌សង្គម។ កង្វល់នេះត្រូវបានលើកឡើងនៅក្នុងសន្និសិទសង្គមស៊ីវិលអាស៊ានដែលបិទបញ្ចប់នៅល្ងាចនេះ។