ពិភពលោកបច្ចុប្បន្ន កំពុងធ្លាក់ក្នុងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត មិនធ្លាប់មានទេគិតចាប់តាំងពីសង្គ្រាមលោកទីពីរបិទបញ្ចប់មក។ នេះជាពាក្យព្រមានថ្មីរបស់លោកពូទីន នាឱកាសថ្លែងសុន្ទរកថាទៅកាន់ក្លឹបពិភាក្សាអន្តរជាតិនៅទីក្រុងមូស្គូ នាថ្ងៃទី ២៧តុលា២០២២។ ប្រធានាធិបតីរុស្ស៊ី បានទម្លាក់កំហុសលើក្រុមបស្ចិមលោកជាថ្មីទៀត ដោយចោទសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថា កំពុងលេងល្បែងភូមិសាស្ត្រនយោបាយដ៏ខ្មៅកខ្វក់ និងគ្រោះថ្នាក់ ប៉ុន្តែមិនថ្វីឡើយព្រោះបើតាមលោកពូទីន យូរឬឆាប់ ក្រុមលោកខាងលិចគង់នឹងមកចរចាជាមួយរុស្ស៊ីទេ។