លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងបំពេញទស្សនកិច្ចរបស់ខ្លួន ចំនួន២ថ្ងៃនៅភូមា និងគ្រោងត្រលប់មកវិញនៅថ្ងៃស្អែកនេះ។ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ បានលើកឡើងពីសេណារីយ៉ូមួយ ជុំវិញដំណើរទស្សកិច្ចរបស់ប្រធានអាស៊ានថ្មីនៅពេលនេះថា លោកនាយករដ្ឋមន្ត្រីកម្ពុជានឹងអាចមានលទ្ធភាពជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល កំពុងជាប់ឃុំឃាំង ប្រសិនដំណើរទស្សនកិច្ចរបស់លោកត្រូវអស់បន្លាយ។ បើតាមលោកពុយ គា ដំណើរទស្សនកិច្ចទៅកាន់ភូមាពីសំណាក់លោក ហ៊ុន សែន ពេលនេះ ជាកូនសោមួយ ដើម្បីរកច្រកចេញឲ្យភូមា។