ពលករខ្មែរយ៉ាងហោចណាស់១២៩៧នាក់ ត្រូវបានអាជ្ញាថៃចាប់ខ្លួនក្នុង២៥ករណីចន្លោះខែមករាដល់មេសា។ ប៉ុន្តែអង្គការសង់ត្រាល់កត់សំគាល់ថា រយៈពេលចុងក្រោយនេះគឺមានពលករជាង៨០០នាក់ត្រូវបានចាប់ខ្លួនពេលពួកគេវិលចូលទឹកដីថៃក្រោយពីចូលឆ្នាំខ្មែររួច។ លើសពីនេះអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺមានពលករខ្លះ រួមទាំងស្ត្រី ត្រូវបានចាប់ដាក់ច្រវ៉ាក់ និងឃុំឃាំងនៅកន្លែងតូចចង្អៀតក្នុងចម្រឹងដែក។ លោក ឌីថេ ហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ជជែកគ្នាជាមួយអាជ្ញាថៃដើម្បីអន្តរាគមន៍ករណីនេះ និងបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរក្នុងការទទួលបានឯកសារឆ្លងដែនស្របច្បាប់។