ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺលោក ជា មុន្នី ជាប្អូនប្រុសបង្កើតរបស់ លោក ជា វិជ្ជា អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវគេធ្វើឃាត នៅថ្ងៃទី២២មករាឆ្នាំ២០០៤។ ១៨ឆ្នាំហើយ ការវែកស្វែងរកមុខឃាតករបាញ់សម្លាប់លោក ជា វិជ្ជា នៅតែស្ងាត់ឈឹងសូន្យ។
ឆ្លើយតបនឹងសំណួរវិទ្យុបារាំង លោក ជា មុន្នី ដាក់ការសង្ស័យថា ឃាតកម្មបាត់តម្រុយច្រើនឆ្នាំយ៉ាងនេះ ទំនងជាមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ ហើយកំពុងកាន់តួនាទីផង។
ឆ្លៀតឱកាសនេះ លោក ជា មុន្នី បានរំឮកពាក្យបណ្តាំរបស់សពបងប្រុស ដែលលោក ជា វិជ្ជា បានផ្តាំថា «ឲ្យខំប្រឹងរៀនសូត្រ នៅពេលចេះដឹងនិងមានបានធូរធាហើយ ត្រូវចេះជួយដទៃ ជួយយកអាសាអ្នកក្រខ្សត់ ដោយមិនត្រូវរស់យកសុខតែម្នាក់ឯងទេ»។ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម និងលោក ជា មុន្នី៖