ថ្ងៃនេះ គឺ២៩ឆ្នាំ ដែល រមណីយដ្ឋានអង្គរ ត្រូវដាក់ចូលក្នុងបញ្ជីមត៌កបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។ អាជ្ញាធរខាងវប្បធម៌-អារ្យធម៌ខ្មែរ បានសម្រេចជ្រើសយក«ថ្ងៃទី១៤ ខែធ្នូ» ធ្វើជាទិវារំឮកគុណអង្គរ និងរៀបចំព្រឹត្តិការណ៍វប្បធម៌នៅសៀមរាប ជារៀងរាល់ឆ្នាំ។ ដោយសារតែទឹកចិត្តក្តីស្រឡាញ់ និងការគោរពកោតសរសើរប្រាសាទអង្គរ គឺ ពលរដ្ឋខ្មែរមួយចំនួន ច្រើនពោលថា «មួយជីវិត មុននឹងស្លាប់ ចង់ទៅលេងអង្គរឲ្យបានម្តង។» ពេលនេះ មន្ត្រីខាងវប្បធម៌ ជំរុញគំនិតថា «មួយឆ្នាំ ទៅលេងអង្គរម្តង»។