ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ គឺលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJA។ នៅថ្ងៃទី២០មករា មន្ទីរព័ត៌មានខេត្តរតនគិរី បានជូនដំណឹងដល់ភ្នាក់ងារ និងចាងហ្វាងសារព័ត៌មាននៅក្នុងខេត្ត ត្រូវយកប័ណ្ណសម្គាល់ ឬ អាជ្ញាប័ណ្ណរបស់ខ្លួន មកតម្កល់នៅមន្ទីរព័ត៌មាន ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។ ផ្ទុយមកវិញ លោក ណុប វី បានលើកឡើងថា ការធ្វើបែបនេះ គឺមានចេតនាក្នុងការគ្រប់គ្រងការងាររបស់អ្នកសារព័តមាន។ បើតាមលោកណុប វី អាជ្ញាធរនិងមន្ទីរនៅមូលដ្ឋាន គួរតែផ្តល់ការការពារនិងជួយសម្រួលដល់អ្នកសារព័ត៌មាន ជាជាងទាមទារឲ្យពួកគេចុះបញ្ជីអ្វីមួយ។