ក្រសួងមហាផ្ទៃ តាមរយៈលោក ស ខេង ដែលជារដ្ឋមន្ត្រី បានប្រកាសពីការដាក់អនុវត្តសាកល្បង ដាក់អ្នកទោសឲ្យនៅក្រៅឃុំ ឬបញ្ចូលទៅក្នុងសហគមន៍វិញ។ ការដាក់អ្នកទោសឲ្យនៅក្រៅឃុំនេះ ធ្វើឡើងក្នុងគោលបំណងចម្បងមួយ គឺដើម្បីបញ្ចៀសបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ។ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រី លើកឡើងថា នេះជាកិច្ចខិតខំមួយរបស់រដ្ឋាភិបាល ព្រោះថាជារឿងរស៊ើប។ តែការសាកល្បងដាក់អ្នកទោសនៅក្រៅឃុំពេលនេះ នៅមានចំណុចខ្វះខាត ដ្បិតមិនទាន់មានអង្គភាពដោយឡែក ដើម្បីតាមឃ្លាំមើល ក្រៅតែពីអាជ្ញាធរមូលដ្ឋាន។