៤ថ្ងៃក្រោយលោកស្រី លីស ត្រាស្ស បានលាចុះពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស គណបក្សអភិរក្សនិយមអង់គ្លេសបានសម្រេចតែងតាំង លោក រីស៊ី ស៊ូណាក់ ជាប្រធានថ្មីរបស់គណបក្ស កាលពីថ្ងៃចន្ទម្សិលមិញ។ ហើយនៅថ្ងៃអង្គារទី២៥តុលា លោក រីស៊ី ស៊ូណាក់ បានចូលគាល់ ព្រះចៅហ្សាលទី៣ ដើម្បីទទួលការប្រទានតំណែង តែងតាំងជានាយករដ្ឋមន្ត្រីថ្មី។ អាណត្តិនាយករដ្ឋមន្រ្តី របស់លោក រីស៊ី ស៊ូណាក់ គឺស្ថិតនៅក្នុងបរិបទមួយលំបាកលំបិនបំផុត ព្រោះប្រទេសអង់គ្លេស កំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ មិនថាសេដ្ឋកិច្ច និងនយោបាយ។