ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យុទ្ធនាការទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប បានចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ រយៈពេលជាង២ខែមកនេះ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន ហើយក៏មានការប្រគល់ដីឲ្យមកអាជ្ញាធរវិញ។ លោក សេង ឡូត បានឲ្យដឹងថា ដែនដីព្រៃលិចទឹក ដែលប្រមូលបានមកវិញមានទំហំប្រមាណជាង ៦ម៉ឺន២ពាន់ហិចតា។ លោក សេង ឡូត ជឿជាក់ថា ដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដែលប្រមូលបានមកវិញនេះ នឹងត្រូវបានរក្សាការពារគ្រប់គ្រងឲ្យបានល្អ ដើម្បីឲ្យកុំឲ្យមានការទន្ទ្រានបែបនេះតទៅទៀត។