ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក សួន សូរីដា ជាអតីតតំណាងរាស្រ្ត និងសមាជិកអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ។ លោកទើបឈានជើងចូលកម្ពុជាវិញ បន្ទាប់ពីបម្រាម៥ឆ្នាំរបស់តុលាការកំពូលបានអស់សុពលភាពនៅថ្ងៃទី១៧វិច្ឆិកា។ ទោះជាយ៉ាងណា លោកអះអាងថាលោកនឹងមិនធ្វើនយោបាយឡើងវិញទេ ប្រសិនបើលោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយ ពិសេសការបោះឆ្នោតនៅឆ្នាំ២០២៣។ សម្រាប់លោក សូរីដា ការចាកចេញរបស់អតីតសមាជិកបក្សប្រឆាំងនេះគឺជាសិទ្ធិរបស់ពួកគេតែថា មានផលប៉ះពាល់ខ្លះដល់បរិយាកាសនយោបាយនៅកម្ពុជា។