ខួប៤៣ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា លើរបបប្រល័យពូជសាសន៍ មិនត្រូវបានប្រារព្ធធ្វើឡើងជារូបភាពធំដុំដោយគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជាទេនៅឆ្នាំនេះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការរាតត្បាតដោយជំងឺកូវីដ-១៩ គឺជាហេតុផលតែមួយគត់ ដែលបង្ខំឲ្យគណបក្សប្រជាជន និងរដ្ឋាភិបាលសម្រេចមិនរៀបចំមិទ្ទិញធំដុំ ដើម្បីអបអរថ្ងៃជ័យជម្នះ ៧មករា។ លោកថាបញ្ហានេះ មិនពាក់ព័ន្ធទៅនឹងភាពក្រអឺតក្រទម និងប្រមាថជាលក្ខណៈបុគ្គលនៃប្រទេសវៀតណាមមកលើកម្ពុជាកាលពីពេលថ្មីកន្លងទៅនេះទេជុំវិញបញ្ហាកូវីដ-១៩។