ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោកវេជ្ជបណ្ឌិត នៅ គីមសាន អនុប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលកោះពេជ្រ សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងជាវេជ្ជបណ្ឌិតផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ក្នុងពេលដែលអត្រាឆ្លងជំងឺកូវីដ១៩នៅកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យបារម្ភ ហើយអ្នកជំងឺកូវីដ១៩ប្រភេទអូមីក្រុង ភាគច្រើន កំពុងសម្រាកព្យាបាលខ្លួននៅតាមគេហដ្ឋានរៀងៗខ្លួន លោកវេជ្ជបណ្ឌិត នៅ គីមសាន តាមរយៈនាទីភ្ញៀវប្រចាំថ្ងៃរបស់យើង បានពន្យល់ណែនាំអំពីការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ និងជាពិសេសសម្រាប់អ្នកផ្ទះដែលរួមដំបូលជាមួយអ្នកជំងឺ ធ្វើយ៉ាងណាបង្ការខ្លួនដើម្បីកុំឲ្យឆ្លងជំងឺនេះ។