គណបក្សប្រជាធិបតេយ្យមូលដ្ឋានម្សិលមិញនេះបានចេញសេចក្តីថ្លែងការណ៍អំពាវនាវកុំឲ្យពលរដ្ឋបោះបង់សិទ្ធិបោះឆ្នោតនៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការអំពាវនាវនេះធ្វើឡើងស្របពេលដែលមានការផ្សព្វផ្សាយពីក្រៅប្រទេសកុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយសារតែគ្មានគណបក្សភ្លើងទៀន។ លោក យ៉េង វីរៈ ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថា គណបក្សនេះក៏ចូលរួមសោកស្តាយដែរដែលគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនោះ តែលោកអះអាងថា គ.ម.ប មិនមែនជាគណបក្សឱកាសនិយមទេ។