គណបក្សនយោបាយចំនួន៥ថ្ងៃ នៅថ្ងៃនេះ បានជួបប្រជុំគ្នា សម្រេចអនុម័តសំណើចំនួន៨ចំណុច ដើម្បីតស៊ូមតិរួមគ្នាលើការកែលម្អការបោះឆ្នោតនិងសេរីភាពនយោបាយ។ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សបានចូលរួមនោះ បញ្ជាក់ឲ្យដឹងថា សំណើទាំង៨ រួមមាន នីតិវិធីទាក់ទងទៅនឹងការបោះឆ្នោត សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ ជាដើម។ បើតាមលោក យ៉ង សាំងកុមារ សំណើទាំង៨នេះ នឹងត្រូវយកទៅជជែកជាមួយ រដ្ឋសភា គ.ជ.ប និងរដ្ឋាភិបាល មុននឹងឈានដល់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យ លទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគី។