កាលពីថ្ងៃសុក្រ ទី១៧មិថុនា លោកចូ បៃដិន បានដឹកនាំការប្រជុំមួយ ដែលមានឈ្មោះថា “វេទិកានៃប្រទេសសេដ្ឋកិច្ចនាំមុខ ស្តីពីថាមពលនិងបរិស្ថាន” ។ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំជាង២០ប្រទេស លោកចូ បៃដិន មានបំណងយកឱកាសនេះ ទាញសញ្ញាអាសន្ន ឲ្យគ្រប់ប្រទេស កុំបង្វែរអាទិភាព លើការពង្រីកពង្រឹង ប្រភពថាមពលបៃតងស្អាតស្អំ ព្រោះវាមិនត្រឹមតែជាដំណោះស្រាយប្រយុទ្ធនឹងការកើនឡើងកំដីផែនដីប៉ុណ្ណោះទេ តែវាគឺជា មធ្យោបាយការពារសន្តិសុខថាមពល។ សន្តិសុខថាមពលពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងការគំរាម ដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។