នៅក្នុងឱកាសកម្មវិធីបើកសម្ពោធកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រទី៤កុម្ភៈ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានអញ្ជើញទៅជាកិត្តិយស ក្រោមការអញ្ជើញរបស់លោកប្រធានាធិបតីចិន ខណៈដែលសហរដ្ឋអាមេរិកឯណោះ បានធ្វើពហិកាការទូត មិនចូលរួមកម្មវិធីនេះ។ វត្តមានដ៏ស្និទ្ធស្នាលរបស់លោកពូទីន និង លោកស៊ី ជីនពីង នាពេលនេះ ត្រូវបានអ្នកវិភាគជាច្រើន យល់ឃើញថា គឺជាការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រ រវាងចិន និងរុស្ស៊ី ដែលមហាអំណាចទាំង២នេះ មានសត្រូវរួមតែមួយ គឺសហរដ្ឋអាមេរិក។ តើការចាប់ពួតដៃគ្នា រវាងចិននិងរុស្ស៊ី អាចបង្កឧបសគ្គ និងការលំបាកអ្វីខ្លះ ដល់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមប្រទេសលោកខាងលិចជាទូទៅ?