សវនការលើសំណុំរឿង លោក កឹម សុខា បានបន្តនៅថ្ងៃពុធនេះទៀត គឺជាសប្តាហ៍ទី៣ហើយ នៃការបើកសវនាការឡើងវិញ ក្រោយពីផ្អាកអស់រយៈពេល២ឆ្នាំកន្លងមក។ ប៉ុន្តែសវនាការនៅថ្ងៃនេះ ត្រូវបានលើកទៅធ្វើបន្តទៀតនៅថ្ងៃទី៩សប្តាហ៍ក្រោយនេះ។ ការបន្តអូសបន្លាយសវនាការ ត្រូវបានមេធាវីការពារក្តីលើកឡើងថា ជាចេតនាអូសពេលកាន់យូរ។ ចំណែក ការលើកឡើងថា បើចង់ឆាប់ចប់ គឺលោក កឹម សុខា ត្រូវសារភាព នោះបង្ហាញថា ការចោទប្រកាន់កន្លងមក គ្មានភស្តុតាងគ្រប់គ្រាន់ទេ។ នេះជាការគូសបញ្ជាក់របស់លោកស្រី ម៉េង សុភារី។ សហមេធាវីការពារក្តី លោក កឹម សុខា រូបនេះយល់ថា ដំណោះស្រាយ ដែលលឿនបំផុត គឺតុលាការទម្លាក់ចោលបទចោទប្រកាន់នេះ ដោយសារតែនៅមិនមានភស្តុតាងគ្រប់គ្រាន់។