ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ គឺលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកស្រីបានសម្តែងការអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានទទួលជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំ២០២១នេះ ទោះស្ថិតនៅក្នុងស្ថានភាពរៀនតាមប្រព័ន្ធអនឡាញក្តី។ បើតាមលោកស្រី អ៊ុក ឆាយ៉ាវី វិញ្ញាសារប្រឡងនៅឆ្នាំនេះ មានការបន្ធូរបន្ថយក៏ពិតមែន តែល្អប្រសើរជាងឆ្នាំមុនដែលក្រសួងសម្រេចអោយជាប់ដោយគ្មានការប្រឡង។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ សង្ឃឹមថា នៅឆ្នាំបន្ទាប់ទៀត ក្រសួងអប់រំនឹងកម្រិតវិញ្ញាសារប្រឡងបាក់ឌុប ដោយមើលលើស្ថានការណ៍ជាក់ស្តែងនៅក្នុងបរិបទកូវីដ។