Sign up to save your podcasts
Or
លោកដូណាល់ ត្រាំ មិនទាន់អស់ដំណឹង ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពីបានបិទអង្គការ USAID លោកប្រធានាធិបតីអាមេរិករូបនេះ បានចេញក្រិត្យថ្មីមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ទី២០មីនា បិទរំលាយចោលទាំងស្រុងតែម្តង នូវក្រសួងអប់រំសហរដ្ឋអាមេរិក។ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់វិស័យអប់រំនៅសហរដ្ឋអាមេរិក ហើយថាតើវាមានមូលហេតុអ្វី ដែលធ្វើឲ្យលោកដូណាល់ ត្រាំ រំលាយក្រសួងអប់រំចោល បែបនេះ?
លោកដូណាល់ ត្រាំ បានរៀបចំឈុតឆាកជាពិសេស ក្នុងឱកាសដែលលោកចុះហត្ថលេខាលើក្រិត្យប្រធានាធិបតី ថ្ងៃទី២០មីនា ដែលជាក្រិត្យមានខ្លឹមសារបិទក្រសួងអប់រំសហរដ្ឋអាមេរិក។ អមដោយសិស្សសាលាច្រើននាក់ អង្គុយសងខាង លោកដូណាល់ ត្រាំ បានចុះហត្ថលេខានិងលើកបង្ហាញក្រិត្យនេះយ៉ាងមោទនភាពបំផុត។ ក្រិត្យនេះ បានចែកកំណត់ឲ្យលោកស្រី Linda McMahon រដ្ឋមន្ត្រក្រសួងអប់រំ ត្រូវតែចាប់ផ្តើមចាត់វិធានការ ឈានទៅបិទរំលាយចោលទាំងស្រុងនូវក្រសួងមួយនេះ ដែលលោកដូណាល់ ត្រាំ ចាត់ទុកថា ចាយតែលុយឥតប្រយោជន៍។ ក្នុងសំដីបែបសើចសប្បាយ លោកដូណាល់ ត្រាំ លើកឡើងថា លោកសង្ឃឹមថាលោកស្រី Linda McMahon នឹងគឺជារដ្ឋមន្ត្រីក្រសួងអប់រំចុងក្រោយគេបង្អស់ នៃប្រវត្តិសាស្ត្រអាមេរិក។
"ក្រសួងចាយតែលុយឥតប្រយោជន៍"
ការពិតទៅការសម្រេចរបស់លោកដូណាល់ ត្រាំ នេះ គឺគ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ ព្រោះវាស្ថិតនៅក្នុងកម្មវិធីនយោបាយ Project 2025 ដែលលោកបានសន្យាតាំងតែពីពេលឃោសនាបោះឆ្នោត។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍មកនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ឈប់បុគ្គលិករបស់ក្រសួងអស់ ២០០០នាក់រួចទៅហើយ ពោលគឺអស់ពាក់កណ្តាលនៃបុគ្គលិកក្រសួង។ នៅថ្ងៃទី២០មីនា លោកស្រីរដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកកាសែតនៅសេតវិមានថា លោកប្រធានាធិបតីដូណាល់ ត្រាំ ចង់ទុកប្រាក់ចំណាយក្នុងវិស័យអប់រំទៅឲ្យរដ្ឋសមាជិកវិញ ដោយមិនចាប់បាច់មកចំណាយ ទៅលើការិយាល័យធិបតេយ្យនៅក្របខណ្ឌរដ្ឋសហព័ន្ធឡើយ នៅឯវ៉ាស៊ីនតោនឡើយ។
សូមបញ្ជាក់ថា ដោយសហរដ្ឋអាមេរិកជារដ្ឋសហព័ន្ធ ដូច្នេះនៅតាមរដ្ឋនីមួយក៏មានក្រសួងអប់រំដែរ។ អ្វីដែលលោកដូណាល់ ត្រាំបានសម្រេច គឺបិទក្រសួងអប់រំនៅថ្នាក់រដ្ឋសហព័ន្ធ មិនមែនបិទក្រសួងអប់រំគ្រប់រដ្ឋទាំងអស់នោះទេ។ ធាតុពិតទៅ នៅក្នុងការបែងចែកការងារ និងដែនអំណាច ក្នុងវិស័យអប់រំគឺភាគច្រើនវាស្ថិតនៅក្នុងដៃរបស់រដ្ឋនីមួយៗ។ ចំណែកក្នុងក្របខណ្ឌរដ្ឋសហព័ន្ធ គឺក្រសួងអប់រំទទួលបន្ទុកភាគច្រើន ទៅលើការរៀបចំគោលនយោបាយរួម ការផ្តល់អាហាររូបករណ៍ ផ្តល់កញ្ចប់ថវិកាទៅលើការស្រាវជ្រាវ និងថវិកាលើកកំពស់សិទ្ធិទទួលបានការអប់រំដោយស្មើភាព សម្រាប់សិស្សក្រីក្រ សិស្សពិកា ជាដើម ។ល។
ក្រសួងអប់រំរដ្ឋសហព័ន្ធជា អនុរក្សចាំឃ្លាំមើលការគោរពសិទ្ធិនិងសមភាពក្នុងវិស័យអប់រំ
តែទោះជាយ៉ាងណាក៏ដោយ បើគ្មានវត្តមានក្រសួងអប់រំរដ្ឋសហព័ន្ធ នោះវិស័យអប់រំសហរដ្ឋអាមេរិកអាចនឹងបាត់បង់ដំបូលជ្រកមួយដ៏សំខាន់។ ១០%នៃថវិកាចំណាយក្នុងវិស័យអប់រំក្នុងរដ្ឋនីមួយៗ គឺបានមកពីមូលនិធីរដ្ឋសហព័ន្ធ។ ជាក់ស្តែង គឺក្រសួងអប់រំរដ្ឋសហព័ន្ធ ដែលជាអ្នកទទួលបន្ទុកចាត់ចែងផ្តល់ប្រាក់កម្ចីឲ្យនិស្សិតបង់ថ្លៃសិក្សា ផ្តល់អាហាររូបករណ៍ដល់និស្សិតក្រីក្រ ឬក៏ជួយថវិកាចំពោះនិស្សិតដែលមានពិការភាពជាដើម។
រដ្ឋសហព័ន្ធ ក៏ជាអ្នកធានាឲ្យវិស័យអប់រំមានសមភាព ពោលគឺធ្វើយ៉ាងណាឲ្យកុមារ និងសិស្សានុសិស្សអាមេរិកអាចមានសិទ្ធិចូលរៀនដូចៗគ្នា ដោយមិនរើសអើងជីវភាព ភេទ ឬពណ៌សំបុរពូជសាសន៍។ បន្ថែមពីនេះ ក្រសួងអប់រំរបស់រដ្ឋសហព័ន្ធ មានតួនាទីប្រមូលទិន្នន័យព័ត៌មានរួម នៃប្រព័ន្ធអប់រំ។ លោកស្រី Laurie Béreau សាស្ត្រាចារ្យជំនាញអប់រំអាមេរិកនៅសកលវិទ្យាល័យទីក្រុងRenne ប្រទេសបារាំង បានលើកឡើងថា ការរំលាយក្រសួងអប់រំចោល មានន័យថាប្រជាជនទូទៅ អង្គការ និងស្ថាប័ននានា នឹងបាត់បង់នូវការទទួលបានទិន្នន័យព័ត៌មានរួម ស្តីពីប្រព័ន្ធអប់រំ ទាក់ទិននឹងចំណុចខ្វះខាតនានា ដូចជាបញ្ហារំលោភសិទ្ធិ អសមភាព និង ការរើសអើងប្រកាន់ពូជសាសន៍ជាដើម នៅតាមសាលារៀន។ វាក៏មានន័យថា រដ្ឋនីមួយៗ អាចធ្វើអ្វីបានតាមចិត្ត ដោយគ្មាននរណាជាអ្នកចាំត្រួតពិនិត្យថា គោលការណ៍គ្រិះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ត្រូវគេគោរពឬអត់។
មនោគមវិជ្ជាអភិរក្សនិយម និងស្តាំនិយមជ្រុល
រដ្ឋបាលលោកដូណាល់ ត្រាំ បានស្រែកក្តែងៗថា នឹងពុះជ្រៀក កម្ទេចចោលរាល់ការចំណាយទាំងអស់ ដែលមិនបានប្រយោជន៍។ ការសន្សំប្រាក់ គឺជាហេតុផលរួមជាផ្លូវការ។ តែធាតុពិត នៅពីក្រោយហេតុផលនេះ គឺវាមានហេតុផលមនោគមវិជ្ជាស្តាំនិយមជ្រុល អភិរក្សនិយម ដែលលោកដូណាល់ ត្រាំ ព្រមទាំងអ្នកនយោបាយបក្សសាធារណរដ្ឋមួយចំនួនធំ កំពុងតែលើកកំពស់។
យ៉ាងណាមិញ សេតវិមានបានចេញលិខិតប្រកាសអួតថា តាមរយៈក្រិត្យរបស់លោកដូណាល់ ត្រាំ បិទក្រសួងអប់រំនេះ គឺរដ្ឋាភិបាលនឹងឈប់យកប្រាក់រាប់ពាន់លានដុល្លារ ដែលប្រជាជនអាមេរិកបង់ពន្ធ យកទៅចំណាយឥតប្រយោជន៍ នៅក្នុងនៅក្នុងកម្មវិធីគ្មានបានការមួយចំនួនក្នុងវិស័យអបរំ។ ពោលគឺរដ្ឋបាលលោកដូណាល់ ត្រាំ ចង់បើកដៃយ៉ាងទូលាយ ឲ្យរដ្ឋនីមួយៗជាអ្នកកំណត់គោលនយោបាយរៀងៗខ្លួនក្នុងវិស័យអប់រំ។
ការពិតទៅ ក្រសួងអប់រំរដ្ឋសហព័ន្ធដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ត្រូវបានអ្នកនយោបាយអភិរក្សនិយមអាមេរិក ប៉ុនប៉ងចង់រំលាយចោលច្រើនដងមកហើយ។ តែចរន្តគំនិតនេះ បានផុសផុលកាន់តែខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងចលនា "Parental Rights Movement" ដែលជាចលនាដើម្បីសិទ្ធិរបស់អាណាព្យាបាល ប្រឆាំងតទៅទល់និងមនោគមវិជ្ជាចម្រើននិយម ដាក់ចុះពីថ្នាក់រដ្ឋសហព័ន្ធមក។ ចលនានេះ ស្តាំអភិរក្សនិយមនេះ ប្រឆាំងការលើកកំពស់សិទ្ធិ របស់សិស្សសាលាអ្នកស្រលាញ់ភេទដូចគ្នា LGBT+ ហើយចង់ស្តារត្រលប់មកវិញ នូវការអប់រំបែបប្រពៃណីអភិរក្សនិយម។ បន្ថែមពីនេះ ក្រុមស្តាំនិយមជ្រុល Evangélistes ដែលជាក្រុមគាំទ្រលោកដូណាល់ ត្រាំ នោះ តែងតែបានចោទថា សាលារដ្ឋនៅអាមេរិក បានពង្វក់ខួរក្បាលសិស្សានុសិស្សជាមួយនឹងទ្រឹស្តី "Woke" ដែលឃ្លាតបែកឆ្ងាយ ពីតម្លៃ ប្រពៃណីគ្រិះសាសនានៃសង្គមអាមេរិក។ ជាក់ស្តែង រដ្ឋដែលដឹកនាំដោយអ្នកនយោបាយស្តាំនិយមជ្រុល និងអភិរក្សនិយម ដូចយ៉ាងរដ្ឋតិចសាស បានចេញមុខគាំទ្រសប្បាយចិត្តយ៉ាងខ្លាំងចំពោះក្រិត្យរបស់លោកដូណាល់ ត្រាំ។
លើសពីរឿងសន្សំប្រាក់ ការសម្រេចបិទក្រសួងអបរំ វាគឺជាការប្រកាសសង្គ្រាមវប្បធម៌របស់ពួកអភិរក្សស្តាំនិយមជ្រុល ចំពោះទ្រឹស្ត្រីចម្រើននិយម។ យ៉ាងណាមិញ នៅតាមរដ្ឋភាគខាងត្បូងមួយចំនួន ដែលដឹកនាំដោយបក្សសាធារណរដ្ឋអភិរក្សនិយម គឺគេបានដកចេញទាំងអស់ពីបណ្ណាល័យនិងកម្មវិធីសិក្សា នូវឯកសារមេរៀន សៀវភៅប្រលោមលោក ដែលនិយាយអំពីប្រវត្តិទាសភាព ការរើសអើងប្រកាន់ពូជសាសន៍ ឬនិយាយអំពីបញ្ហាស្រលាញ់ភេទដូចគ្នាជាដើម។
ឧបសគ្គនៅព្រឹទ្ធសភា និងនៅតុលាការ
គួរបញ្ជាក់ដែរថា ត្រឹមក្រិត្យដែលលោកដូណាល់ ត្រាំនេះ បានចុះហត្ថលេខា គឺវាមិនអាចទៅបិទរំលាយក្រសួងអប់រំបានទាំងស្រុងទេ។ ចង់បិទក្រសួងនេះ គឺត្រូវតែមានការបោះឆ្នោតយល់ព្រមពីសមាជិកព្រឹទ្ធសភា ដែលត្រូវការសំឡេងឆ្នោតគាំទ្រ យ៉ាងហោច ៦០។ កាលពីអាណត្តិទី១ លោកដូណាល់ ត្រាំ ក៏បានប៉ុនប៉ង ចង់បិទក្រសួងអប់រំដែរ តែនៅជាប់គាំងនៅព្រឹទ្ធសភា។ សម្រាប់លើកនេះ ក៏ប្រហែលជាអាចពិបាកដែរ ព្រោះថាសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមានគ្នាតែ៥៣នាក់ទេ។
លោក Chuck Schumer ប្រធានព្រឹទ្ធសភា មកពីបក្សប្រជាធិបតេយ្យ បានលើកឡើងថា ក្រិត្យរបស់លោកដូណាល់ ត្រាំ បិទក្រសួងអប់រំ វាគឺជាកណ្តាប់ដៃផ្តាច់ការ ជាវិធានការដ៏សែនមហាប្រល័យ មកលើសហរដ្ឋអាមេរិក។ លោកបានអំពាវនាវឲ្យតុលាការទាំងអស់ ត្រៀមអនុវត្តច្បាប់ ដើម្បីបិទបញ្ចប់ទង្វើដ៏ចង្រៃឧត្បាតនេះ។ ដូចគ្នាដែរ លោកស្រី Randi Weingarten ប្រធានសហជីពគ្រូបង្រៀន AFT បានបង្ហោះសារលើបណ្តាញសង្គមX ថា៖ “លោកប្រធានាធិបតី ចាំជួបគ្នានៅមុខតុលាការ”។
5
11 ratings

13 Listeners
13 Listeners
106 Listeners
9 Listeners
1 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
5 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners